ព័ត៌មានជាតិ
កម្ពុជា-រុស្ស៊ី បេ្តជ្ញាលើកស្ទួយឧត្តមានុភាព នៃទំនាក់ទំនងសេដ្ឋកិច្ច តាមយន្តការគន្លឹះផ្សេងៗ
ភ្នំពេញ៖ កម្ពុជា-រុស្ស៊ី បានគូសបញ្ជាក់ជាថ្មី នូវការបេ្តជ្ញាចិត្ត ដើម្បីលើកស្ទួយឧត្តមានុភាព នៃទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈយន្តការគន្លឹះផ្សេងៗ រាប់បញ្ចូលទាំងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាល ។ ការប្ដេជ្ញារបស់ភាគីកម្ពុជា-រុស្ស៊ី ធ្វើឡើងក្នុងជំនួបរវាងលោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ និងលោក Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃ១១ កក្កដា។ ដោយផ្អែកលើមូលដ្ឋានគ្រឹះ...