ព័ត៌មានជាតិ
សិស្សប្រុស ប្រើឥរិយាបថ មិនសមរម្យ បែបហិង្សា លើគ្រូបង្រៀន បានទទួលស្គាល់កំហុស និងធ្វើកិច្ចសន្យា ឈប់ប្រព្រឹត្តកំហុស
ភ្នំពេញ ៖ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សិស្សប្រុសម្នាក់រៀនថ្នាក់ទី៦ (ក) នៅសាលាបឋមសិក្សាភូមិថ្មី ស្ថិតនៅភូមិថ្មី ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលបានប្រព្រឹត្តនិងប្រើឥរិយាបថមិនសមរម្យបែបហិង្សាមកលើគ្រូបង្រៀន បានទទួលស្គាល់ កំហុស និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តអំពើបែបនេះបន្តទៀត ដោយសន្យាថា នឹងខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញ។...