នយោបាយ
ឃ្លាបុរាណចិន៖ “不要人夸颜色好,只留清气满乾坤”
“不要人夸颜色好,只留清气满乾坤” ឃ្លាបុរាណនេះមានប្រភពមកពី ស្នាដៃកំណាព្យរបស់លោក Wang Mian កវីនៅរាជវង្ស Yuan របស់ប្រទេសចិន ។ ឃ្លានេះមានន័យថា ផ្កាអង្គាសីល មិនដែលបង្អួតពីពណ៌ឆើតរបស់វា ដើម្បីទទួលការកោតសរសើរទេ គឺគ្រាន់តែចង់ចោលក្លិនក្រអូប របស់វានៅលើផែនដីតែប៉ុណ្ណោះ ។ ឃ្លាបុរាណមួយនេះ ក៏ពាក់ព័ន្ធនឹងការ«លត់ដំចរិត»។ ក្នុងវប្បធម៌ប្រពៃណីចិនដ៏ល្អផូរផង់ បានយកចិត្តទុកដាក់ខ្ពស់ ជាពិសេសចំពោះការលត់ដំចរិតខ្លួនឯង ។ ការលត់ដំចរិតខ្លួនឯងក៏មានសារៈសំខាន់ ជាពិសេសក្នុងជីវភាពសង្គម និងការអភិវឌ្ឍសង្គម នាពេលបច្ចុប្បន្ននេះផងដែរ ។ ជាបន្តទៅនេះ យើងមកស្វែងយល់អំពី កម្មករសាមញ្ញមួយរូប ។ លោក Li Wanjun គឺជាជាងផ្សារនៃក្រុមហ៊ុន CRRC Changchun Rail Bus ។ លោក Li Wanjun ជាជាងផ្សារBogieរបស់ផ្លូវដែកល្បឿនលឿន ។ Bogie ប្រៀបបាននឹងជើងទាំងពីរនៃផ្លូវដែក ល្បឿនលឿនដែលពាក់ព័ន្ធនឹងល្បឿន និងសុវត្ថិភាពនៃផ្លូវដែកល្បឿនលឿន ។ នៅក្នុងការបើកបរដោយល្បឿនលឿន ទោះបីជាកម្ទេចអាចម៍ដែកតូចមួយ...