ព័ត៌មានជាតិ
ចុះឆែកឆេរទីតាំងឃ្លាំងស្ដុក និងចែកចាយមួយកន្លែង នៅខណ្ឌមានជ័យ រកឃើញសាច់បង្កកជិត ៥តោន ពុំមានប្រភពច្បាស់លាស់
ភ្នំពេញ៖ លោក ប៊ុន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយតំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងអាជ្ញាធរដែនដីនៃខណ្ឌមានជ័យ បានចុះឆែកឆេរទីតាំងឃ្លាំងស្ដុកទុក និងចែកចាយផលិតផលសាច់បង្កក ដែលពុំមានប្រភពច្បាស់លាស់ និងឯកសារត្រឹមត្រូវចំនួន ៤,៧១០គីឡូក្រាម។ ផលិតផលសាច់បង្កកទាំងអស់នោះ ត្រូវបានមន្រ្តីជំនាញឃាត់ទុកនៅនឹងកន្លែង ដោយតម្រូវឱ្យម្ចាស់ចូលខ្លួនមកបំភ្លឺនៅអគ្គនាយកដ្ឋាន...