ព័ត៌មានជាតិ
សម្តេចតេជោ ផ្តាំដល់អ្នកនយោបាយជ្រុលនិយមថៃ «សិន្ធិលឹមថោងគុល និង ចតុផនព្រំផាន់» ត្រូវប្រើសម្តីឱ្យស្រួល និងកុំព្រហើនជាមួយកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារពិសេស ដោយផ្តាំផ្ញើដល់អ្នកអ្នកនយោបាយជ្រុលនិយមថៃ២រូប រួមមាន «សិន្ធិលឹមថោងគុល និងចតុផនព្រំផាន់» ឱ្យរៀនប្រើប្រាស់ពាក្យសម្តីឱ្យសមរម្យ និងកុំចង់ព្រហើនជាមួយកម្ពុជា ក្នុងបញ្ហាទំនាស់ព្រំដែន ដែលបានផ្ទុះឡើងនាពេលថ្មីៗនេះ ។ ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គ លើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ សម្តេចតេជោ...