ព័ត៌មានជាតិ
ក្រសួងវប្បធម៌ ប្រកាសផ្អាក ឲ្យប្រើប្រាស់ សាលសន្និសីទចតុម្មុខ
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសផ្អាកប្រើប្រាស់ សាលសន្និសីទចតុម្មុខនៅជិតព្រះបរមរាជវាំង តាមបណ្តោយមាត់ទន្លេ ជាបណ្តោះអាសន្ន ក្នុងការរៀបចំកម្មវិធីផ្សេងៗមួយរយៈពេលសិន ។ ការផ្អាកនេះ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃប្រកាសជូនដំណឹងរបស់ក្រសួង នាថ្ងៃ២២ សីហា រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ។ មូលហេតុ នៃការផ្អាកជាបណ្តោះអាសន្ន នៃសាលសន្និសីទចតុម្មុខ ដែលជាទីតាំងមួយសល់ពីសម័យ...