ព័ត៌មានជាតិ
ចម្លាក់តោថ្មចំនួន៦ ប្រហែលស្ថិតក្នុងសម័យ ក្រោយអង្គរ ត្រូវបានយកមកអភិរក្ស ជាសម្បត្តិវប្បធម៌ជាតិ
ភ្នំពេញ ៖ ចម្លាក់តោថ្មចំនួន៦ ប្រហែលស្ថិតក្នុងសម័យក្រោយអង្គរ ត្រូវបានក្រុមគ្រួសារលោកអ៊ុំ ទិត ភុំ ជាប្រជាពលរដ្ឋ រស់នៅភូមិចំការហ្លួង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺបានប្រគល់ជូនអាជ្ញាធរនិងមន្ទីរជំនាញ ដើម្បីយកមកអភិរក្សជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ចំពោះបដិមាតោថ្មទាំង៦នេះ បើតាមការវាយតម្លៃពីមន្រ្ដីជំនាញបានសន្និដ្ឋានជាបឋម លើចំណុចចំនួន២គឺ៖ទី១.សិល្បៈចម្លាក់បដិមាតោនេះ ប្រហែលស្ថិតក្នុងសម័យក្រោយអង្គរ (សម័យកណ្ដាល...