ព័ត៌មានជាតិ
សម្តេចធិបតីណែនាំ រដ្ឋបាលរាជធានីភ្នំពេញ សិក្សាលំហូរចរាចរធ្វើយ៉ាងណា កុំឱ្យកកស្ទះ នៅតំបន់កណ្តាលរាជធានី
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញ អនុសាសន៍គន្លឹះដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវគិតគូរសិក្សារៀបចំអំពីលំហូចរាចរ ធ្វើយ៉ាងណាកុំឲ្យកកស្ទះ និងការបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅតាមតំបន់កណ្តាលរាជធានីភ្នំពេញ ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន...