ព័ត៌មានជាតិ
ប្រធានគណបក្សយុវជនកម្ពុជា ទទូចឲ្យអាជ្ញាធរ គ្រប់ខេត្ត ចាត់វិធានការនិងទប់ស្កាត់ ជនទុច្ចរិត លួចចាក់ដីរំលោភ ចូលសមុទ្រ
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាស្នើឲ្យអាជ្ញាធរគ្រប់រាជធានី ខេត្តទូទាំងប្រទេសកម្ពុជាតាមដាននិងចាត់វិធានការចំពោះក្រុមទុច្ចរិតដែលហ៊ានលួចចាក់ដីរំលោភចូលដៃសមុទ្រ មាត់ព្រែក និងព្រៃកោងកាង ដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋយកទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ប្រតិកម្មរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ដីចំណីមាត់ព្រែក និងព្រៃកោងកាងដែលសម្បត្តិរដ្ឋ នៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង កំពុងត្រូវបានក្រុមជនខិលខូចអាងទឹកលុយលួចចាក់អាចម៍ដីបំពានយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ដោយគ្មានកោតខ្លាចអាជ្ញាធរសោះឡើយខណៈរាជរដ្ឋាភិបាលកំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។...