ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ៖ ផែនការចាក់វ៉ាក់សាំង គឺចាក់ឲ្យបានគ្រប់ៗគ្នា ទាំងពលរដ្ឋ និងអ្នកទោស (Video)
ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ផែនការចាក់វ៉ាក់សាំងកូវីដ-១៩ គឺចាក់ឲ្យបានគ្រប់ៗគ្នា មិនថា ប្រជាពលរដ្ឋ ឬអ្នកទោសឡើយ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។ ការលើករបស់លោកស្រី យក់ សម្បត្តិ ក្រោយពីមានអ្នកទោសក្នុងខេត្តមួយចំនួន បានឆ្លងជំងឺកូវីដ-១៩ និងមានស្លាប់ផងដែរ។ ក្នុងឱកាសទទួលវ៉ាក់សាំង១លានដូសទៀតនាថ្ងៃទី៨ ខែឧសភា...