ព័ត៌មានជាតិ
គម្រោងបង្វែរទឹកចេញ ពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រេចបាន៨៥%
កំពង់ស្ពឺ ៖ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ ស៊ីណាត បានថ្លែងថា គម្រោងដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ទទួលលទ្ធផលការងារសម្រេចបានចំនួន៨៥%ហើយ ក្រោយអនុវត្តបានរយៈពេល៧ខែ ។ ក្នុងឱកាសចុះពិនិត្យ និងជំរុញការអនុវត្តនៅការដ្ឋានជាក់ស្តែងឲ្យទាន់រដូវកាលវស្សាខាងមុខ ក្នុងគម្រោងដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ក្នុងខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃ១ សីហានេះ លោក ចាន់...