ព័ត៌មានជាតិ
ក្រសួងបរិស្ថាន ស្នើឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះការបំពុល ដើម្បីចាប់សត្វព្រៃ
ភ្នំពេញ៖មន្រ្តីនាំពាក្យក្រសួងបរិស្ថាន ស្នើឱ្យបញ្ឈប់ជាបន្ទាន់ចំពោះការបំពុល ដើម្បីចាប់សត្វព្រៃ ការជួញដូរ និងការបរិភោគសត្វព្រៃដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាពលរដ្ឋ។ ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានធ្វេីឡើង បន្ទាប់ពីរកឃើញករណីបំពុលសត្វស្លាបព្រៃមួយករណី នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងភូមិសាស្រ្តស្រុកបុរីជលសារនិងស្រុកកោះអណ្តែត ខេត្តតាកែវ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ករណីនេះ បណ្តាលឲ្យមានសត្វស្លាបជាច្រើន បានងាប់នៅហ្នឹងកន្លែងដូចជា ទាកាបព្រៃចំនួន១០ក្បាល ចង្កៀលខ្យង១ក្បាល កុកគ្រោងតូច១ក្បាល...