ព័ត៌មានអន្តរជាតិ
ចារកម្មអាមេរិកថា រុស្ស៊ីចំណាយលុយ ៣០០លានដុល្លារ ឧបត្ថម្ភគណបក្ស ឬបេក្ខជនប្រធានាធិបតីនៅបរទេស ជាថ្នូរនឹងការទទួលបានឥទ្ធិពល
បរទេស៖ ប្រទេសរុស្ស៊ីបានបញ្ជូនប្រាក់យ៉ាងតិច ៣០០លានដុល្លារ ដោយសម្ងាត់ទៅឱ្យ គណបក្សនយោបាយបរទេស និងបេក្ខជនក្នុងប្រទេសជាច្រើន ចាប់តាំងពីឆ្នាំ ២០១៤ ក្នុងគោលបំណងដើម្បីទទួលបានឥទ្ធិពល, នេះបើតាមការវាយតម្លៃផ្នែក ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់...