ព័ត៌មានអន្តរជាតិ
ចិនអនុម័តថ្នាំ វ៉ាក់សាំងកូវីដ១៩ ផលិតក្នុងស្រុក ពីរថែមទៀត
បរទេស ៖ រដ្ឋបាលផលិតផល ឱសថជាតិរបស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយប្រាប់ថា ខ្លួនទើបបានអនុម័ត ថ្នាំវ៉ាក់សាំងកូវីដ១៩ ចំនួនពីរថែមទៀត សម្រាប់ការប្រើប្រាស់ ជាសាធារណៈ ធ្វើឲ្យចំនួនថ្នាំវ៉ាក់សាំងកូវីដ១៩ ផលិតក្នុងស្រុកចិន ដែលបានអនុម័តកើនដល់ចំនួន៤ ។ ថ្នាំវ៉ាក់សាំងដែលទើប បានអនុម័តពីរថ្មីៗនេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានផលិតឡើងដោយក្រុមហ៊ុន CanSino Biologics Inc...