ថ្ងៃទី៥ខែវិច្ឆិកា លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរជូនចំពោះការបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦។ លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងការរំពឹងទុកចំពោះការអភិវឌ្ឍនៃពិព័រណ៍នាំចូលចិនអន្តរជាតិនៅពេលអនាគតដូចខាងក្រោម៖ “បង្កើនល្បឿនលើកកម្ពស់មុខងារជាបង្អួចនៃការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី” “ដើរតួនាទីជាវេទិកាយ៉ាងពេញលេញដែលជំរុញការបើកចំហប្រកបដោយកម្រិតខ្ពស់”និង”ផ្ដល់សេវាកម្មផលិតផលសាធារណៈអន្តរជាតិដែលអាចចែករំលែកជាមួយពិភពលោកឱ្យបានកាន់តែល្អប្រសើរ” ។ ការរំពឹងទុកទាំងនេះបានធ្វើឱ្យពិព័រណ៍នាំចូលចិនអន្តរជាតិមានគោលដៅអភិវឌ្ឍន៍កាន់តែខ្ពស់ និងជំរុញឱ្យប្រទេសចិននិងពិភពលោកផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះឱ្យបានកាន់តែប្រសើរឡើង។ ចាប់តាំងពីឆ្នាំ២០១៨មក ពិព័រណ៍នាំចូលចិនអន្តរជាតិបានបើកធ្វើចំនួន៥លើកដោយជោគជ័យ ទំហំជួញដូរសរុបតាមបំណងជិត៣៥០ប៊ីលានដុល្លារអាមេរិក។”ផលិតផលដែលដាក់តាំងបង្ហាញក្នុងពិព័រណ៍ប្រែទៅជាទំនិញ”និង”ពាណិជ្ជករដែលចូលរួមពិព័រណ៍ប្រែទៅជាវិនិយោគិន” ដែលបានត្រួសត្រាយលំហអភិវឌ្ឍន៍យ៉ាងទូលំទូលាយសម្រាប់សហគ្រាសពហុជាតិ។ “បង្កើនល្បឿនលើកកម្ពស់មុខងារជាបង្អួចនៃការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី” គឺមានន័យថា ពិព័រណ៍នាំចូលចិនអន្តរជាតិនឹងផ្តល់ផលិតផលដែលមានគុណភាពកាន់តែល្អនិងកាន់តែសម្បូរបែប ដើម្បីបំពេញតាមតម្រូវការរបស់ទីផ្សារដ៏ធំធេងរបស់ប្រទេសចិន ក៏ដូចជាផ្តល់ឱកាសដល់សហគ្រាសពហុជាតិក្នុងការច្នៃប្រឌិតថ្មីនិងទទួលការអភិវឌ្ឍ ។ ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ ឆ្នាំនេះនឹងមានផលិតផលថ្មី...
“យើងបានចូលរួមក្នុងពិព័រណ៍នាំចូលចិន អន្តរជាតិរយៈពេល៦ឆ្នាំជាប់ៗគ្នាហើយ គឺជាមិត្តចាស់នៃពិព័រណ៍នេះ ហើយជឿជាក់ថា លើកនេះក៏នឹងទទួលបានឱកាសកាន់តែច្រើនដែរ ។” កាលពីថ្ងៃទី៣ខែវិចិ្ឆកា លោក Yang Zhenyu អគ្គនាយកប្រចាំតំបន់ប្រទេសចិននៃក្រុមហ៊ុន DOLEASIA នៅសិង្ហបុរីបានបង្ហាញពីក្ដីរំពឹងទុកចំពោះពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ ។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦នឹងបើកធ្វើពីថ្ងៃទី៥ដល់ថ្ងៃទី១០ខែវិចិ្ឆកាខាងមុខនៅក្រុងសៀងហៃប្រទេសចិន ។ បច្ចុប្បន្ននេះ បានត្រៀមលក្ខណៈការងារគ្រប់ផ្នែកទាំងអស់រួចរាល់ ។ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានភ្ញៀវកិត្តិយសដែលមកពីប្រទេស តំបន់និងអង្គការអន្តរជាតិចំនួន១៥៤ចូលរួមពិព័រណ៍នេះ...