ប៉េកាំង៖ បន្ទាប់ពីបញ្ចប់សមយុទ្ធយោធារួមជាមួយឡាវ រដ្ឋាភិបាលចិន គ្រោងនឹងធ្វើសមយុទ្ធពហុជាតិជាមួយប្រទេសអាស៊ីអាគ្នេយ៍ បន្ដទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។ ក្រុមអ្នកវិភាគបានឲ្យដឹងថា អន្តរកម្មបរទេសដ៏ខ្លាំងក្លា របស់កងទ័ពរំដោះប្រជាជនចិន (PLA) បម្រើដល់ការជំរុញកិច្ចសហប្រតិបត្តិការ បង្កើនការជឿទុកចិត្ត និងការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដែលជាការផ្ទុយស្រឡះពីសមយុទ្ធយោធារួមគ្នាដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលបង្ហាញពីការប្រឈមមុខដាក់គ្នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ គណៈប្រតិភូយោធាមកពីប្រទេសចិន កម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ នាវារបស់ចិនចំនួន៣ រួមទាំងនាវាផ្ទុកយន្តហោះ ឈ្មោះ Shandong បានធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្រ កោះតៃវ៉ាន់ ដែលអ្នកជំនាញម្នាក់បានឲ្យដឹងថា នេះជាការបង្ហាញឲ្យឃើញពីភាព “មិនធម្មតា” នៃកម្លាំងយោធារបស់ក្រុងប៉េកាំង នៅក្នុងអំឡុងពេលនៃភាពតានតឹងដ៏យូរ ។...
កោះតៃវ៉ាន់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ថា ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបភ្លោះ Tianhui-6 ដោយជោគជ័យ នៅម៉ោង៦និង៤១នាទីព្រឹកថ្ងៃសុក្រ ដោយបានបាញ់ចេញ ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប តៃយួន ក្នុងខេត្ត សានស៊ី ភាគខាងជើងនៃប្រទេសចិន ។ផ្កាយរណបភ្លោះ Tianhui-6 A និង Tianhui-6...
កាលពីថ្ងៃទី ២៥ ខែឧសភា លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានជួបពិភាក្សាការងារ ជាមួយលោកស្រី Raimondo រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃអង្គការសេដ្ឋកិច្ច និងពាណិជ្ជកម្ម អាស៊ីប៉ាស៊ីហ្វិក នៅសហរដ្ឋអាមេរិក ។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរ ប្រកបដោយភាពស្មោះត្រង់...
បរទេស៖ប្រទេសចិនកាលពីថ្ងៃម្សិលមិញនេះ បានធ្វើការអំពាវនាវឲ្យប្រទេសជប៉ុន ក្នុងការបង្ហាញសកម្មភាពទទួលខុសត្រូវឲ្យបានច្បាស់លាស់ជាងនេះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងតូក្យូបានអះអាងថា ខ្លួនកំពុងពិភាក្សាជាមួយនឹងអង្គការណាតូដើម្បីរៀបចំការិយាល័យ សម្របសម្រួលតំណាងមួយនៅក្នងដែនដីរបស់ខ្លួន។ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោកស្រី Mao Ning បាននិយាយថាអង្គការណាតូគួរតែរក្សាឥទ្ធិពលរបស់ខ្លួន នៅក្នុងដែនកំណត់របស់ខ្លួនជាជាងការពង្រីក វត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ី។ លោកស្រីបានបន្តទៀតថា៖ណាតូអះអាងថា ខ្លួនគឺជាអង្គការក្នុងតំបន់ ដូច្នេះណាតូមិនគួរពង្រីកលទ្ធភាពភូមិសាស្ត្រនយោបាយរបស់ខ្លួនឡើយហើយ អាស៊ីប៉ាស៊ីហ្វិកមិនស្វាគមន៍ការប្រឈមមុខដាក់គ្នាក្នុងប្លុក ឬប្លុកយោធាបែបនេះនោះទេ។ ទោះបីជាយ៉ាងណាក្តីនៅមិនច្បាស់លាស់នៅឡើយទេថា ការិយាល័យនៅក្នុងប្រទេសជប៉ុនអាចបម្រើតួនាទីអ្វីនោះទេ ប៉ុន្តែប្រភពដែលត្រូវបានដកស្រង់ដោយហាង...
ប៉េកាំង៖ លោក ស៊ី ជីនពីង និងនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin បានព្រមព្រៀងគ្នាថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ នឹងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ខណៈបង្ហាញពីការរួបរួមគ្នា នៅទីក្រុងប៉េកាំង ក្នុងការប្រឆាំងនឹងសម្ពាធពីលោកខាងលិច G7 ដែលបានបង្ហាញពីជំហរប្រឆាំងរបស់ពួកគេ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។ មេដឹកនាំចិន...
ប៉េកាំង ៖ លោក Xie Feng ឯកអគ្គរដ្ឋទូតថ្មីរបស់ចិន ប្រចាំនៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ធ្វើការជាមួយប្រទេសចិន ដើម្បីបង្កើនការសន្ទនា គ្រប់គ្រងភាពខុសគ្នា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីនាំទំនាក់ទំនង រវាងចិន-សហរដ្ឋអាមេរិក ត្រឡប់ទៅរកផ្លូវត្រូវវិញ។ លោក Xie បានឲ្យដឹងនៅក្នុងសុន្ទរកថា ខ្លីរបស់លោក ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ នៅពេលមកដល់អាកាសយានដ្ឋាន អន្តរជាតិ...
បរទេស ៖ សារព័ត៌មាន Nikkei បានរាយការណ៍នៅសប្តាហ៍នេះ ដោយដកស្រង់ទិន្នន័យ ពីសមាគមក្រុមហ៊ុនផលិតរថយន្តចិនថា ប្រទេសចិនបាន ក្លាយជាប្រទេសនាំចេញ រថយន្តធំជាងគេបំផុតរបស់ពិភពលោក នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣នេះ ។ យោងតាមរបាយការណ៍ ការនាំចេញរថយន្តរបស់ចិនក្នុងខែមករា ដល់ខែមីនា បានកើនឡើង ៥៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ មានរហូតដល់ ១,០៧...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើការកត់សម្គាល់លើកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា អំពីបញ្ហាដែលទាក់ទងនឹងប្រទេសចិន ដោយជំរុញឱ្យប្រទេសនានា បញ្ឈប់ការប្រមូលផ្តុំគ្នា បង្កើតប្លុកផ្តាច់មុខ។ យោងតាមរបាយការណ៍ សេចក្តីថ្លែងការណ៍របស់មេដឹកនាំ G7 ទីក្រុងហ៊ីរ៉ូស៊ីម៉ា និងឯកសារផ្សេងទៀតដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូល G7 មានមតិយោបល់អំពីស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ និងការចោទប្រកាន់ទាក់ទងនឹងសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង ហុងកុង ស៊ីនជាំង ទីបេ និងនុយក្លេអ៊ែររបស់ចិន។...
ប៉េកាំង៖ ប្រទេសចិន បានថ្កោលទោសក្រុមប្រទេសទាំង៧ (G7) សម្រាប់ការបំភាន់បញ្ហាទាក់ទងនឹងប្រទេសចិន នៅក្នុងសេចក្តីថ្លែងការណ៍ និងឯកសារផ្សេងទៀត ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូល G7 នៅហ៊ីរ៉ូស៊ីម៉ា ដោយថាអ្វីដែលប្លុកនេះធ្វើ គឺរារាំងសន្តិភាពអន្តរជាតិ ធ្វើឱ្យខូចស្ថិរភាពក្នុងតំបន់ និងទប់ស្កាត់ប្រទេសដទៃទៀត។ ការអភិវឌ្ឍន៍ និងប្រទេសចិន បានដាក់ចេញនូវជំហរតឹងរ៉ឹង ចំពោះម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរបស់ប្រទេសជប៉ុន និងភាគីពាក់ព័ន្ធផ្សេងទៀត។ G7 ធ្វើការអះអាងយ៉ាងមុតមាំអំពី “ការលើកកម្ពស់ពិភពលោក...