កាលពីថ្ងៃទី៦ ខែមេសា គណៈកម្មការកិច្ចការបរទេស នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិន បានចេញសេចក្តីថ្លែង ការណ៍ ដើម្បីឆ្លើយតបទៅនឹងករណី ដែលលោក Kevin McCarthy ប្រធានសភាតំណាងរាស្រ្តអាមេរិក និងសមាជិកសភាផ្សេងទៀត ជួបសន្ទនាជាមួយបុគ្គល Tsai Ing-wenមេដឹកនាំតំបន់ចិនតៃវ៉ាន់ នៅសហរដ្ឋអាមេរិក ។ សេចក្តីថ្លែងការណ៍ បានចែងថា អំពើ របស់លោក...
បរទេស៖អជ្ញាធរទទួលបន្ទុកកិច្ចការងារ តាមផ្លូវសមុទ្ររបស់កោះតៃវ៉ាន់ បានធ្វើការប្រកាសបដិសេធមិនព្រមធ្វើការអនុវត្តតាមរដ្ឋាភិបាលចិនក្នុងការអនុវត្តគោលការណ៍ ច្បាប់ថ្មីលើដែនសទឹកនៅជុំវិញដែនកោះ របស់ខ្លួននោះឡើយ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថារដ្ឋាភិបាលប៉េកាំងបានដាក់កំហិតរាល់នាវា ទាំងឡាយដែលធ្វើដំណើរ ចូលក្នុងតំបន់និងជុំវិញកោះតៃវ៉ាន់ ត្រូវតែដាច់ខាតត្រូវបានបញ្ឈប់ដើម្បីអនុវត្តការត្រួតពិនិត្យជាមុនសិន។ ទោះបីជាយ៉ាងណាក្តីអជ្ញាធរកិច្ចការងារ ដែនសមុទ្ររបស់កោះតៃវ៉ាន់ បានបញ្ជាក់ថា៖ប្រសិនបើចិននៅតែរឹងរូស បន្តធ្វើការងារនិងអនុវត្តច្បាប់ដែលយល់ ព្រមតែម្ខាងបែបនេះវានឹងអាចបង្កើត បានទៅជាឧបសគ្គក្នុងការដោះដូរ ទំនាក់ទំនងគ្នាជាធម្មតានោះជាមិនខាន។ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា៖យើង នឹងត្រូវបង្ខំធ្វើយ៉ាងណាឲ្យមានការចាត់វិធានការ ដែលត្រូវរូវគ្នាមួយ។ អាស្រ័យហេតុនេះ...
បរទេស៖អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោកស្រីMao Ning កាលពីថ្ងៃម្សិលមិញនេះបានថ្លែងថាណាតូ គឺជាអ្នកត្រូវទទួលខុសត្រូវចំពោះមុខបញ្ហាជម្លោះ និងវិបត្តិនៅអ៊ុយក្រែនហើយមិនមែនជារដ្ឋាភិបាលក្រុងប៉េកាំងនោះទេ។ យោងតាមការចេញផ្សាយរបស់RT ថ្លែងទៅកាន់សន្និសិទកាសែតប្រចាំថ្ងៃលោកស្រី Mao Ning បានបន្តទៀតថា ហើយណាតូគឺជា ភាគីដែលមិនមានសិលធម៍ទាល់តែសោះ ដែលចេញមុខមករិះគន់ប្រទេសចិន ជុំវិញបញ្ហានៅអ៊ុយក្រែន ទៅវិញនោះ។ លោកស្រីបន្តថា៖ ទាំងសហរដ្ឋអាមេរិក និងប្លុកយោធាដែលដឹកនាំដោយណាតូគួរតែជា អ្នកដែលត្រូវទទួលខុស ត្រូវចំពោះមុខវិបតិ្តនៅអ៊ុយក្រែនហើយណាតូគ្មាន តួនាទីអ្វីដែលត្រូវមករិះគន់រដ្ឋាភិបាលប៉េកាំងនោះឡើយ។ លោកស្រីបញ្ជាក់ដែរថា៖ចំពោះវិបត្តិអ៊ុយក្រែន...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរបស់កោះតៃវ៉ាន់ លោក Chiu Kuo-cheng បានបង្ហាញឱ្យដឹងថា សហរដ្ឋអាមេរិក បានដាក់ ពង្រាយនាវាផ្ទុក យន្តហោះ នៅតំបន់ជុំវិញកោះតៃវ៉ាន់ ចំណែក នាវាចម្បាំងចិនថ្នាក់ដូចគ្នាក៏ស្ថិតនៅតំបន់នោះដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ការមកដល់របស់នាវា USS Nimitz...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោក ឱ្យទីក្រុងប៉េកាំងធ្វើជា អ្នកសម្រុះសម្រួលក្នុងជម្លោះអ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយសមភាគីចិនលោក Xi Jinping ។ ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន ធ្វើឡើងបន្ទាប់ពីជំនួបរវាងលោក Xi និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា...
បរទេស៖ ទីក្រុងប៉េកាំងបានប្រាប់ ក្រុងវ៉ាស៊ីនតោន ថា បញ្ហាកោះតៃវ៉ាន់គឺជា “ខ្សែក្រហមទីមួយ” ដែលមិនគួរឆ្លងកាត់ ក្នុងទំនាក់ទំនងរវាងចិន និងអាមេរិកនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ការព្រមានពីក្រសួងការបរទេសចិន បែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ប៉ុន្មានម៉ោងបន្ទាប់ពីមេដឹកនាំកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានជួបជាមួយប្រធានសភាអាមេរិកលោក...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសចិនបានថ្លែងសុន្ទរកថា នៅកាលពីថ្ងៃព្រហស្បតិ៍នេះ ទាក់ទងនឹងការធ្វើដំណើរ “ឆ្លងកាត់” របស់មេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen ឆ្លងកាត់សហរដ្ឋអាមេរិក ហើយខាងក្រោមនេះជាខ្លឹមសារ ទាំងស្រុងនៃសុន្ទរកថា៖ សេចក្ដីថ្លែងការណ៍បានឲ្យដឹងថា “យើងប្រឆាំងដាច់ខាតរាល់ទម្រង់ នៃអន្តរកម្មផ្លូវការរវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ និងរាល់ដំណើរទស្សនកិច្ច របស់មេដឹកនាំ អាជ្ញាធរតៃវ៉ាន់ ទៅកាន់សហរដ្ឋអាមេរិកក្នុងនាមណាមួយ ឬក្រោមលេសអ្វីក៏ដោយ ។...
ប៉េកាំង៖ សហរដ្ឋអាមេរិកចាំបាច់ត្រូវបដិសេធក្របខណ្ឌសង្គ្រាមត្រជាក់ ព្រោះថាវាស្ថិតនៅផ្លូវបំបែកក្នុងទំនាក់ទំនងជាមួយចិន ហើយជាអកុសល និងគ្រោះថ្នាក់កំពុងដើរលើផ្លូវខុស នេះបើតាមមតិថ្មីៗនេះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយនៅក្នុង Daily Beast កាលពីខែមុន លោក David Rothkopf នាយកប្រតិបត្តិនៃក្រុមហ៊ុន The Rothkopf Group ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានបដិសេធការចោទប្រកាន់របស់លោក Avril Haines ដែលថាប្រទេសចិនតំណាងឱ្យ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិនប្រឆាំងដាច់ខាត ចំពោះការរៀបចំរបស់សហរដ្ឋអាមេរិក សម្រាប់ការធ្វើដំណើរ “ឆ្លងកាត់” របស់លោកស្រី Tsai Ing-wen ទៅកាន់សហរដ្ឋអាមេរិក និងជំនួបរវាងលោកស្រី និងប្រធានសភាអាមេរិក Kevin McCarthy ដែលជាមន្ត្រីជាន់ខ្ពស់ទីបី នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក។ អ្នកនាំពាក្យចិនលោកស្រី Mao Ning បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដោយកត់សម្គាល់ថា...
ថ្ងៃទី៣០ខែមីនា តាមម៉ោងក្នុងតំបន់ ក្រសួងការបរទេសហុងឌូរ៉ាសបានប្រកាសថាលោកស្រី Xiomara Castroប្រធានាធិបតី ហុងឌូរ៉ាសនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលឆាប់ៗខាងមុខ។ ព្រមពេលជាមួយគ្នានេះ មានតែបួនថ្ងៃបានកន្លងផុតទៅ គិតតាំងពីប្រទេសហុងឌូរ៉ាសបានផ្តាច់អ្វីដែលហៅថា ទំនាក់ទំនងការទូតជាមួយ អាជ្ញាធរតៃវ៉ាន់ និងបានបង្កើតទំនាក់ទំនងការ ទូតជាមួយប្រទេសចិន។ មុនពេលបង្កើតទំនាក់ទំនងការទូតរវាងចិននិងហុងកុង បានមានពាក្យចចាមអារ៉ាមអំពី”ទំនាក់ទំនងការទូត”រវាងហុងឌូរ៉ាស និងអាជ្ញាធរតៃវ៉ាន់មិនស្ថិតស្ថេរ អស់រយៈពេលជាយូរមកហើយ។ ក្នុងអំឡុងពេលនោះ បក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលជាអាជ្ញាធរតៃវ៉ាន់ធ្លាប់ បានព្យាយាមអស់ពីសមត្ថភាពដើម្បីសង្គ្រោះវាវិញ ...