ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ សមាជលើកទី២០របស់បក្សកុម្មុយនិស្តចិនត្រូវបានបើកដំណើរការ ដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់និងចូលរួមនៅក្នុងអំណរសាទរសមិទ្ធផលថ្មីនានាបន្ថែមទៀតដែលនឹងសម្រេចបានក្រោយលទ្ធផលនៃសមាជដែលពោរពេញដោយកម្លាំងចលករនៅក្នុងចរន្តនៃការអភិវឌ្ឍសកលដែលជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់បំផុតរបស់បក្សកុម្មុយនិស្តចិនដែលមានលោក ស៊ី ជីនភីង ជាស្នូល។ ចាប់តាំងពីថ្ងៃបង្កើតនាថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩២១ បក្សកុម្មុយនិស្តចិនបានសម្រេចការសន្យារបស់ខ្លួនប្រកបដោយប្តេជ្ញាចិត្តខ្ពស់និងជាឧឡារិកចំពោះប្រវត្តិសាស្ត្រនិងប្រជាជាតិចិនក្នុងការសម្រេចបាននូវគោលដៅទី១សម្រាប់សតវត្សរ៍ ក្នុងការកសាងបាននូវសង្គមមួយដែលមានជីវភាពធូរធារកម្រិតមធ្យមលើគ្រប់វិស័យ ដែលជាពិសេសគឺការលុបបំបាត់ភាពក្រីក្រទាំងស្រុងនៅក្នុងប្រទេសចិនដោយត្រូវគេបានប៉ាន់ប្រមាណថាប្រជាជនចិនជាង៩៦លាននាក់បានក្រោកចាកផុតពីភាពក្រីក្រ។ ដោយឡែកប្រសិនជាយើងក្រឡេកមើលប្រទេសចិនកាលពី១០ឆ្នាំមុន យើងនឹងយល់កាន់តែច្បាស់ពីការដឹកនាំរបស់បក្សកុម្មុយនិស្តចិនដែលមានលោក ស៊ី ជីនភីង ជាស្នូលក្នុងកំណែទម្រង់យ៉ាងស៊ីជម្រៅប្រកបដោយត្រីវិស័យយ៉ាងត្រឹមត្រូវនិងគំនិតផ្តួចផ្តើមប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលដ៏មហិមាក្នុងការជំរុញល្បឿននៃការធ្វើទំនើបភាវូបនីយកម្មសង្គមនិយមដែលបានដាក់គ្រឹះយ៉ាងរឹងមាំដោយបង្កើតលក្ខខណ្ឌ អំណោយផល និង កាលានុវត្តភាពដ៏សំខាន់ក្នុងមហាដំណើរទៅកាន់ការស្តារឡើងវិញនៃភាពអស្ចារ្យរបស់ប្រជាជាតិចិនតាមគោលមាគ៌ាសង្គមនិយមដែលមានចរិតលក្ខណៈចិន...
សមាជបក្សកុម្មុយនីស្តចិន លើកទី ២០ បានបើកធ្វើនៅ វិមានសភាប្រជាជនចិនក្រុងប៉េកាំងនាថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២ ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានតាងនាមឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជដោយលើកឡើងថា ប្រទេសចិននឹងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ប្រកាន់ខ្ជាប់នូវការបើកទូលាយកម្រិតខ្ពស់ ។ របាយការណ៍នេះបានលើកឡើងថា ចាប់តាំងពីឥឡូវនេះទៅ ប្រទេសចិនឆ្ពោះទៅ ដំណើរថ្មីនៃការកសាងគ្រប់ជ្រុងជ្រោយនូវប្រទេសទំនើបកម្មសង្គមនិយម...
ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២ បក្សកុម្មុយនីស្តចិន ដែលជាបក្សកាន់អំណាចរបស់ប្រទេសចិនបានបើកធ្វើសមាជបក្សលើកទី ២០ នៅទីក្រុងប៉េកាំង។ លោក Xi Jinping បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជដោយលើកឡើងថា ការធ្វើទំនើបកម្មតាមបែបផែនចិនគឺជាការធ្វើទំនើបកម្មដែលប្រជាជនទាំងមូល សុទ្ធតែទទួលបានជីវភាពរស់នៅប្រកបដោយវិបុលភាពរួម ត្រូវសម្រេចឱ្យបានល្អ ថែរក្សាឱ្យបានល្អ អភិវឌ្ឍឱ្យបានល្អនូវផលប្រយោជន៍មូលដ្ឋានរបស់ប្រជាជន ផ្តោតសំខាន់លើបញ្ហាពាក់ព័ន្ធផល ប្រយោជន៍ផ្ទាល់ដែលប្រជាជនយកចិត្តទុកដាក់ខ្លាំង បង្កើនតុល្យភាពនិងភាពអាចទទួលបាន...
តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា មេដឹកនាំជប៉ុន និងអូស្ត្រាលី គ្រោងនឹងចេញផ្សាយសេចក្តីប្រកាសថ្មីមួយ ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ នៅពេលមេដឹកទាំងពីរជួបគ្នា នៅចុងសប្តាហ៍ក្រោយ ចំពេលមានការកើនឡើងនៃអំណាចយោធា និងការអះអាងដែនសមុទ្ររបស់ប្រទេសចិន។ សេចក្តីប្រកាសដែលបញ្ជាក់ពីសារៈសំខាន់នៃ “ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ” ទំនងជាត្រូវបានប្រកាស ដោយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងសមភាគីអូស្ត្រាលីលោក Anthony Albanese ដែលគ្រោងនឹងធ្វើកិច្ចចរចា នៅថ្ងៃសៅរ៍នៅទីក្រុង...
សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបើកធ្វើនៅថ្ងៃទី ១៦ ខែតុលានៅវិមានសភាប្រជាជនក្រុងប៉េកាំង ។ លោក Xi Jinping បានតំណាងឱ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ ធ្វើរបាយការណ៍ការងារជូនអង្គសមាជដោយលើកឡើងថា ការគោរពធម្មជាតិ ដើរស្របនឹងធម្មជាតិនិងការពារធម្មជាតិ ជាតម្រូវការក្នុងស្រុកចិនដើម្បីកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ។ ដូច្នេះចាំបាច់ត្រូវប្រកាន់ខ្ជាប់និងអនុវត្តទស្សនៈស្តីពីភ្នំបៃតងទឹកស្អាតគឺជាភ្នំមាសភ្នំប្រាក់ និងគ្រោងផែនការអភិវឌ្ឍន៍ដោយឈរលើមុំដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅដោយសុខដុមរមនា ។ ថ្លែងក្នុងរបាយការណ៍ការងារ លោក Xi...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ថា អ្នកនាំពាក្យបក្សកុម្មុយនិស្តបានលើកឡើងកាលពីថ្ងៃសៅរ៍ថា ប្រទេសចិន នៅតែរក្សាសិទ្ធិក្នុងការប្រើប្រាស់ កម្លាំងយោធាលើកោះតៃវ៉ាន់ដែលជាជម្រើសចុងក្រោយក្នុងកាលៈទេសៈ ដ៏គួរឱ្យចាប់អារម្មណ៍នោះ ទោះបីជាការបង្រួបបង្រួមដោយសន្តិវិធី គឺជាជម្រើសដំបូងរបស់ខ្លួនក្តី ។ លោក Sun Yeli បានប្រាប់ដល់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ថា “ការបង្រួបបង្រួមចិន...
វ៉ាស៊ីនតោន៖ រដ្ឋបាលសហរដ្ឋអាមេរិក របស់ប្រធានាធិបតីលោក ចូ បៃដិន កាលពីថ្ងៃពុធបានប្តេជ្ញា នៅក្នុងយុទ្ធសាស្ត្រសន្តិសុខ ដ៏ទូលំទូលាយរបស់ខ្លួន ដើម្បីស្វែងរកសម្ព័ន្ធភាព “ខ្លាំងបំផុត និងទូលំទូលាយបំផុត” នៃប្រជាជាតិ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ចំពេលដែលខ្លួនចាត់ទុកថា ជាទសវត្សរ៍សម្រេចចិត្ត សម្រាប់ការប្រកួតប្រជែង ជាមួយប្រទេសចិន និងបញ្ហាប្រឈមជាសកលដូចជា ការប្រែប្រួលអាកាសធាតុ។ នៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិ ដែលជារដ្ឋបាលដំបូងរបស់លោក បៃដិន...
កិច្ចប្រជុំពេញអង្គលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ បានបើកធ្វើនៅទីក្រុងប៉េកាំង ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ ។ កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមកិច្ចសម្របសម្រួល នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ លោក Xi Jinping...
ក្រសួងពាណិជ្ជកម្មចិន ឆ្លើយតប ទៅនឹងករណី ដែលក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិករឹតបន្តឹងថែមទៀត នូវការគ្រប់គ្រង ការនាំចេញ របស់ប្រទេសចិន ក្នុងវិស័យ ផលិតផលពាក់កណ្តាលចម្លង និងវិស័យផ្សេងទៀត ព្រមទាំងបានកែសម្រួល” បញ្ជីឈ្មោះដែលមិនបានពិនិត្យបញ្ជាក់” នៃការគ្រប់គ្រងការ នាំចេញ។ កាលពីថ្ងៃទី១០ ខែតុលា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឆ្លើយតបទៅនឹង សំណួររបស់អ្នកសារព័ត៌មាន ទាក់ទិននឹងករណីដែលក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិករឹតបន្តឹង...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងថា គោលការណ៍ចិនតែមួយ គឺជាអ្វីដែលគាំទ្រសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យចិនលោកស្រី Mao Ning បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃមួយថា “យើងមានឆន្ទៈក្នុងការបង្កើតកន្លែងធំទូលាយ សម្រាប់ការបង្រួបបង្រួមដោយសន្តិវិធី ប៉ុន្តែយើងនឹងមិនចាកចេញ ពីបន្ទប់ណាមួយ សម្រាប់សកម្មភាពផ្តាច់ខ្លួន ‘ឯករាជ្យតៃវ៉ាន់’...