ញូវយ៉ក៖ តម្លៃប្រេងបានឡើងថ្លៃកាលពីថ្ងៃចន្ទ ដែលជំរុញដោយក្តីសង្ឃឹមនៃ តម្រូវការថាមពលខ្ពស់ក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមករា បានបន្ថែម ៩០ សេនឬ ១,២ភាគរយដើម្បីទូទាត់នៅ ៧៥,១៩ ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange ។...
សនិ្នសីទអំពីការងារសេដ្ឋកិច្ចមជ្ឈិមចិន ដែលប្រារព្ធឡើងក្នុងមួយឆ្នាំម្តង បានធ្វើឡើងនៅក្រុងប៉េកាំងពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែធ្នូ ។ សន្និសីទបានបូកសរុប នូវការងារសេដ្ឋកិច្ចប្រចាំឆ្នាំ ២០២២ ធ្វើការវិភាគ ចំពោះស្ថានការណ៍សេដ្ឋកិច្ចបច្ចុប្បន្ន និងរៀបចំចាត់ចែងការងារសេដ្ឋកិច្ច នៅឆ្នាំ ២០២៣ ។ សន្និសីទនេះបានសង្កត់ធ្ងន់ថា “ឆ្នាំក្រោយ ប្រទេសចិនត្រូវប្រកាន់ខ្ជាប់នូវការ”តម្កល់ទុកភាពនឹងនរជាចម្បង ហើយស្វែងរកការអភិវឌ្ឍ ដោយឈរលើមូលដ្ឋាននៃភាពនឹងនរ”...
ជីកាហ្គោ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ថា ការលុបចោលការរឹតបន្តឹងយ៉ាងតឹងរ៉ឹងទៅលើជំងឺកូវីដ-១៩ របស់ប្រទេសចិន ភ្លាមៗអាចបណ្តាលឱ្យមានការផ្ទុះករណីឆ្លង និងស្លាប់មនុស្សជាង១លាននាក់រហូតដល់ឆ្នាំ២០២៣ ។ នេះបើយោងតាមការព្យាករណ៍ថ្មីពីវិទ្យាស្ថានវាយតម្លៃ និងការវាយតម្លៃសុខភាព ហៅកាត់ថា (IHME) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឲ្យដឹងដូច្នេះ ។ យោងតាមការព្យាករណ៍របស់ក្រុមការងារ ករណីនៅក្នុងប្រទេសចិន នឹងកើនឡើងដល់ថ្ងៃទី១...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសហរដ្ឋអាមេរិកដែល ដាក់អង្គភាពចិនចំនួន ៣៦ លើ”បញ្ជីអង្គភាព”ការគ្រប់គ្រង ការនាំចេញរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងសកម្មភាព របស់សហរដ្ឋអាមេរិក ប្រទេសចិន នឹងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន និងស្ថាប័នរបស់ចិន។ អ្នកនាំពាក្យបានលើកឡើងថា ភាគីចិនបានកត់សម្គាល់ឃើញថា អង្គភាពរបស់ចិនចំនួន...
ស៊ីចាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ថា ប្រទេសចិន នៅថ្ងៃសុក្រនេះបានបាញ់បង្ហោះ គ្រាប់រ៉ុក្កែត Long March-11 ដោយបញ្ជូនផ្កាយរណបទៅក្នុងលំហ ។ គ្រាប់រ៉ុក្កែតបានផ្ទុះនៅម៉ោង ២និង១៧នាទីរសៀល ម៉ោងនៅទីក្រុងប៉េកាំង ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang នៅភាគនិរតីនៃប្រទេសចិន ហើយបានបញ្ជូនផ្កាយរណប Shiyan-21 ទៅកាន់គន្លងដែលបានកំណត់ទុកជាមុន ។...
ដោយមានការគាំទ្រ ពីមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរចំណេះដឹង ភាសាចិន-បរទេស នៃក្រសួងអប់រំ របស់ប្រទេសចិន សកលវិទ្យាល័យភាសាបរទេសធានជីន នឹងរៀបចំវគ្គសិក្សា ផ្លាស់ប្តូរចំណេះដឹង តាមប្រព័ន្ធ ពីចម្ងាយ «ស្ពានភាសាចិន ៖ ប្រទេសចិនដ៏ចម្រុះពណ៌» សម្រាប់សាធារណជន នៅប្រទេសកម្ពុជា ដែលមានចំណប់អារម្មណ៍ ក្នុងការសិក្សាភាសាចិន និងវប្បធម៌ចិន ។ វគ្គសិក្សាកម្មវិធី “ស្ពានភាសាចិន”...
បរទេស៖ប្រទេសចិន កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសធ្វើមាតុភូមិនិវត្តជនជាតិចំនួន៦នាក់ ដែលជាមន្ត្រីទូតតំណាងនៅអង់គ្លេស និងក៏ជាបុគ្គលដែលប៉ូលីសអង់គ្លេសនឹងធ្វើការសាកសួរ ជុំវិញបញ្ហាវាយតបគ្នាជាមួយនឹងក្រុមអ្នកតវ៉ាប្រឆាំង នឹងប្រទេសលោកខាងលិចផងដែរ។ ហេតុការណ៍តវ៉ាប្រឆាំងដែលបានកើត ឡើងនៅក្នុងអំឡុងពេលនៃការសម្រុកចូលស្ថានកុងស៊ុលចិន នៅក្នុងទីក្រុង Manchester កាលពីខែតុលា នេះបើយោងតាមការបញ្ជាក់ដោយរដ្ឋមន្ត្រី ក្រសួងការបរទេសអង់គ្លេសលោក James Celvery បានបញ្ជាក់កាលពីថ្ងៃពុធដដែលនេះ។ លោក Cleverly បានថ្លែងទៀតថាក្រុមកម្លាំងអនុវត្តច្បាប់របស់អង់គ្លេស បានស្នើសុំធ្វើការសាកសួរជាមួយ នឹងមន្ត្រីទូតទាំង៦នាក់នោះហើយកាលកំណត់...
ក្នុងអំឡុងពេលកិច្ចប្រជុំដំណាក់កាលទី ២ នៃមហាសន្និបាតភាគីហត្ថលេខី លើកទី១៥《អនុសញ្ញាជីវចម្រុះ》នៃអង្គការសហប្រជាជាតិ(COP15)ភាគីចិនបានរៀបចំ កិច្ចប្រជុំភាគីក្រោមប្រធានបទ “ខ្សែបន្ទាត់ក្រហមអភិរក្សអេកូឡូស៊ី” នៅ “ជ្រុងប្រទេសចិន”(CHINA PAVILION)ដើម្បីផ្តល់ផែនការរបស់ភាគីចិន ដល់ការអភិរក្សជីវចម្រុះជាសកល ។ បច្ចុប្បន្ននេះ វិធីសាស្ត្រទូទៅ នៃការអភិរក្សទីជម្រក លើពិភពលោកគឺបង្កើតតំបន់អភិរក្ស ។ នេះតម្រូវឱ្យមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹង នៅតំបន់សំខាន់ៗដែលប្រភេទសត្វខ្លះរស់នៅ ហើយសកម្មភាពគ្រប់បែបយ៉ាងរបស់មនុស្សជាតិ ត្រូវបានហាមឃាត់នៅក្នុងតំបន់ នេះនឹងប៉ះពាល់ដល់ផលិតកម្ម និងជីវភាពរស់នៅរបស់មនុស្សជាតិ...
កាលពីថ្ងៃទី ១២ ខែធ្នូ អ្នកទទួលខុសត្រូវ នៃអគ្គនាយកដ្ឋានសន្ធិសញ្ញា និងច្បាប់នៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ប្រទេសចិន នឹងប្រើយន្តការ ដោះស្រាយវិវាទរបស់អង្គការ ពាណិជ្ជកម្មពិភពលោក ដើម្បីប្តឹងសហរដ្ឋអាមេរិក ដែលប្រើវិធានការ ដាក់កំហិត លើផលិតផលដូចជាបន្ទះឈីប ជាដើមដែលនាំចេញ ទៅប្រទេសចិន ។ ប្រទេសចិន បានដាក់ពាក្យបណ្តឹង...
បរទេស៖ ប្រទេសចិនបានថ្កោលទោស ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ដែលផ្តោតលើមន្ត្រីរបស់ខ្លួនសម្រាប់ការរំលោភសិទ្ធិនៅក្នុងតំបន់ទីបេ ដោយនិយាយថាការដាក់ទណ្ឌកម្ម “ខុសច្បាប់” គ្រាន់តែជាលេសដើម្បីជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ទីក្រុងប៉េកាំងប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា នៅពេលសួរអំពីការដាក់ទណ្ឌកម្មចុងក្រោយបំផុតកាលពីថ្ងៃសុក្រ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា វិធានការនេះ ជាការ...