Breaking: ការផ្ទុះយ៉ាងខ្លាំង បានលាន់ឮកក្រើក នៅកណ្តាលក្រុងគៀវ ហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking៖ ស្ថានទូតចិន ប្រចាំប្រទេសអ៊ុយក្រែន ផ្តល់ជូនជនជាតិចិន នូវជើងហោះហើរBដើម្បីចាកចេញ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ នៅមុនេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
បរទេស៖ សហរដ្ឋអាមេរិក បានសម្រេចចិត្តក្នុងការចល័តយន្តហោះចម្បាំង ចំនួន៦គ្រឿងរបស់ខ្លួន ទៅកាន់តំបន់សមុទ្រប៉ាល់តិក និងសមុទ្រខ្មៅទាំងយប់ ដើម្បីអាចគាំទ្រ ទៅដល់សមត្ថភាពការពាររបស់ណាតូ ប្រឈមមុខទៅនឹងការលុកលុយ ពីសំណាក់ប្រទេសរុស្សី។ យន្តហោះចម្បាំង F-35 Lightning II ត្រូវបានបញ្ជូនឲ្យទៅចូលរួមកងកម្លាំង34th Fighter Squadron ពីមូលដ្ឋានទ័ពអាកាស Spangdahlem ប្រទេសអាល្លឺម៉ង់ ត្រូវបានបញ្ជូន ទៅកាន់គោលដៅ...
បរទេស៖ មន្ត្រីអ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki នៅព្រឹកថ្ងៃសុក្រនេះ បានឲ្យដឹងថាយោធារបស់ប្រទេសរុស្សី បានវាយបែកចូលកាន់កាប់ចូល ដល់តំបន់ Chernobyl ហើយនិងព្រមទាំងបានចាប់ខ្លួនបុគ្គលិកដែលនៅទីតាំងនោះ ទៅធ្វើជាចំណាប់ខ្មាំង ផងដែរ។ នេះបើតាមសេចក្តីរាយការណ៍ ពីBBC។ លោកស្រីបានបញ្ជាក់ថា៖ ពួកយើងពិតជាមានអារម្មណ៍ភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយទទួលបាន របាយការណ៍នេះ។វាគឺជារឿងខុសច្បាប់ និងគ្រោះថ្នាក់ បំផុត...
Breaking: ចិន ប្រាប់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីថា ខ្លួនយល់អំពី “ការបារម្ភសមហេតុផល របស់ទីក្រុងមូស្គូ លើបញ្ហាសន្តិសុខ” លើអ៊ុយក្រែន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ប៉េកាំង ៖ អ្នកនាំពាក្យ ក្រសួងការបរទេស លោកស្រី Hua Chunying បាន ធ្វើ ការកត់សម្គាល់ នៅ ក្នុងសន្និសីទ សារព័ត៌មាន ប្រចាំ ថ្ងៃមួយថា ប្រទេស ចិន បាន ជំរុញ ឱ្យភាគី ទាំងអស់រក្សាភាពត្រជាក់ និងស្វែងរកដំណោះស្រាយ...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា ប្រាក់ សុខុន បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការ នៅឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមហ្វេសប៊ុកផ្លូវការ របស់លោកប្រាក់ សុខុន។ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា “វេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការ នៅឥណ្ឌូប៉ាស៊ីហ្វិក នៅព្រឹកនេះ បានផ្តល់ឱកាសដ៏មានតម្លៃ សម្រាប់តួអង្គពាក់ព័ន្ធ នៅក្នុងតំបន់ដ៏សំខាន់មួយនេះ ដើម្បីជួបប្រាស្រ័យទាក់ទងគ្នា បង្កើនទំនុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីអាមេរិក លោក Antony Blinken ក្នុងការហៅទូរស័ព្ទកាលពីថ្ងៃអង្គារថា ផែនការរបស់សហរដ្ឋអាមេរិក សម្រាប់អាស៊ីអាគ្នេយ៍ បានដាក់ឱ្យខ្លួននៅលើផ្លូវមួយ សម្រាប់ការប្រឈមមុខ ជាមួយទីក្រុងប៉េកាំង។ លោកបាននិយាយសំដៅទៅលើ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ដែលទើបធ្វើបច្ចុប្បន្នភាព របស់ក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២...
ទិន្នន័យដែលក្រសួងពាណិជ្ជកម្មចិនចេញផ្សាយនាពេលថ្មីៗកន្លងមកបានបង្ហាញឱ្យឃើញថា នៅខែមករាឆ្នាំនេះ មិនបូករួមទាំងវិស័យធនាគារ មូលបត្រនិងការធានារ៉ាប់រង បរិមាណដើមទុនបរទេសដែលប្រទេសចិនប្រើប្រាស់ដោយជាក់ស្តែងបានឡើងដល់១សែន២ពាន់២៨០លានប្រាក់យាន់ចិន បានកើនជាង១១.៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ត្រូវជា១៥៨៤០លានដុល្លារអាមេរិក ។ និយាយចំពោះប្រទេសចិន តួលេខគួរឱ្យកត់សម្គាល់នេះមិនត្រឹមតែមានន័យថា សម្រេចបាននូវកិច្ចចាប់ផ្តើមដ៏ល្អប្រសើរក្នុងឆ្នាំនេះលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មប៉ុណ្ណោះទេ ជាងនេះទៅទៀត បានបញ្ចេញព័ត៌មានគន្លឹះមួយទៅកាន់មជ្ឈដ្ឋានខាងក្រៅ ពោលគឺ៖អ្នកវិនិយោគទុនបរទេសនៅតែមានជំនឿចិត្តចំពោះទីផ្សារចិន ក្នុងនាមជាគោលដៅបណ្តាក់ទុន ចិននៅតែមានកម្លាំងទាក់ទាញខ្លាំងក្លាដដែល ។ ហេតុអ្វីបានជាអ្នកវិនិយោគបរទេសរីករាយបណ្តាក់ទុននៅប្រទេសចិន គឺដោយមកពីទីផ្សារចិនអាចនាំមកនូវផលកម្រៃជាទីគាប់ប្រសើរដល់ពួកគេ ។ ក្នុងបរិបទដែលវីរុសកូវីដ១៩នៅតែរីករាលដាលយ៉ាងធ្ងន់ធ្ងរ...
បរទេស៖ មន្ទីរបញ្ចកោណបានព្រមានថា ក្រុងវ៉ាស៊ីនតោនកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការផ្លាស់ប្តូររបស់ចិនទៅខាងមូស្គូលើបញ្ហាសន្តិសុខនៅទ្វីបអឺរ៉ុប។ មន្ទីរបញ្ចកោណបានព្រមានចំពេលមានការប្រឈមមុខដាក់គ្នាជាច្រើនសប្តាហ៍ឆ្លងព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការពារជាតិលោក John Kirby បានដាក់ចេញនូវទស្សនៈរបស់លោកលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ក្នុងការប្រឈមមុខនឹងសម្ពាធរបស់លោកខាងលិចកើនឡើង។ លោកបានកត់សម្គាល់ដោយអត្ថាធិប្បាយលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសេចក្តីថ្លែងការណ៍របស់សមភាគីចិនលោក...