ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ថា ក្រុមអ្នកជួយសង្គ្រោះជនជាតិចិន បានខិតខំយ៉ាងខ្លាំងកាលពីថ្ងៃសុក្រ ដើម្បីស្វែងរកកម្មករចុងក្រោយដែលជាប់នៅក្រោមដីក្នុងអណ្តូងរ៉ែធ្យូងថ្មដែលលិចទឹក បន្ទាប់ពីបានទាញក្រុមដែលនៅរស់រានមានជីវិត ខណៈដែលអាជ្ញាធរបានប្តេជ្ញាបង្ក្រាបប្រតិបត្តិការខុសច្បាប់ដែលបានកើនឡើងជាការឆ្លើយតបទៅនឹងការកើនឡើងតម្លៃរ៉ែ ។ ក្រុមមនុស្ស២១នាក់ត្រូវបានជាប់គាំងនៅគ្រាដែលអណ្តូងរ៉ែ បានជន់លិចកាលពីល្ងាចថ្ងៃពុធនៅក្នុងទីក្រុង Xiaoyi ក្នុងខេត្ត Shanxi ដែលផលិតធ្យូងថ្ម ស្ថិតនៅភាគខាងជើងរបស់ប្រទេសចិន ដែលជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងសង្គ្រោះដ៏ធំមួយ។...
ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្ដែងក្ដីរីករាយឃើញកម្ពុជា សម្រេចបានការរក្សាសន្តិភាព អស់រយៈពេលយូរអង្វែង ជាពិសេស ក្លាយជាប្រទេសមានការ អភិវឌ្ឍន៍សេដ្ឋកិច្ចលឿងបំផុត ក្នុងតំបន់អាស៊ី។ ក្នុងពិធីបើកសម្ពោធ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games...
ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា នៅសល់ ៤៨ថ្ងៃទៀត រដ្ឋធានីប៉េកាំងប្រទេសចិន នឹងធ្វើជាម្ចាស់ផ្ទះ នៃកីឡាអូឡាំពិករដូវរងា ហើយព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនេះ អ្នកនយោបាយ ក្នុងប្រទេសលោកខាងលិចមួយចំនួន បន្តនិយាយផ្ដេសផ្ដាសលើអ្វីដែលគេហៅថា រារាំងការទូត។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១៨ ខែធ្នូ...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ កំពុងតែដាក់សម្ពាធលើ ក្រុមហ៊ុនគ្រឿងបន្លាស់ឡាន ខ្នាតយក្សអាល្លឺម៉ង Continental ឲ្យឈប់ប្រើប្រាស់គ្រឿងផ្សំ ដែលផលិតនៅក្នុងប្រទេសលីទុយអានី ស្របពេលមានជម្លោះរវាងទីក្រុងប៉េកាំង និងប្រទេសក្នុងតំបន់ សមុទ្របាល់ទិកមួយនេះ ជុំវិញរឿងតៃវ៉ាន់។ ការផ្តោតគោលដៅលើក្រុមហ៊ុន នេះ គឺជាឧទាហរណ៍មួយពី ប្រការដែលជម្លោះការទូត រវាងចិននិងលីទុយអានី កំពុងជះឥទ្ធិពលដល់ពាណិជ្ជកម្ម ក្នុងយុគសម័យនៃ សង្វាក់ផ្គត់ផ្គង់សកល និងជះឥទ្ធិពលដល់ឧស្សាហកម្ម...
បរទេស៖ ប្រទេសលីទុយអានី នឹងស្នើឲ្យមេដឹកនាំអឺរ៉ុប ជួយប្រឆាំងនឹងសម្ពាធពីចិន ក្រោយគណៈប្រតិភូលីទុយអានី និងអ្នកនៅក្នុងបន្ទុក បានចាកចេញពីប្រទេសចិន ក្នុងដំណើរចាកចេញដ៏រហ័ស និងស្របពេលមានការបដិសេធ ពីទីក្រុងប៉េកាំងថា មិនមានក្តីព្រួយបារម្ភសម្រាប់ សុវត្ថិភាពមន្ត្រីការទូតលីទុយអានីនោះទេ។ ទីប្រឹក្សារបស់ប្រធានាធិបតីលីទុយអានី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយ សាធារណៈលីទុយអានីថា មេដឹកនាំប្រទេសលីទុយអានី នឹងស្នើសុំឲ្យសមភាគីអឺរ៉ុបនានាជួយ។ លោកស្រី Asta Skaisgiryte បាននិយាយយ៉ាងដូច្នេះថា...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវការសាមគ្គីរួមគ្នា ស្របពេលដែលមាន ភាពតានតឹងកើនឡើង ជាមួយសហដ្ឋអាមេរិក និងសម្ពន្ធមិត្តលោកខាងលិច របស់អាមេរិក។ តាមសេចក្តីរាយការណ៍ លោក ស៊ី ជីនពីង បានគាំទ្រដល់ការទាមទាររបស់លោក...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានជួបប្រជុំគ្នាតាមវីដេអូកាលពីថ្ងៃពុធ ខណៈដែលមេដឹកនាំទាំងពីរបានសរសើរ “គំរូ” ទំនាក់ទំនងចិន-រុស្ស៊ី ហើយបានសន្យាថា នឹងសហការបន្ថែមទៀតលើការការពារផលប្រយោជន៍ស្នូលរបស់ប្រទេសទាំងពីរ និងលើកកម្ពស់ភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។ មេដឹកនាំទាំងពីរក៏បានព្រមព្រៀងថា នឹងមានជំនួបផ្ទាល់នៅខែកុម្ភៈ ក្នុងទីក្រុង ប៉េកាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កិច្ចប្រជុំនិម្មិតជាលើកទីពីរក្នុងឆ្នាំ២០២១ និងកិច្ចប្រជុំលើកទី៣៧...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស Liz Truss បានលើកឡើងថា ក្រុមរដ្ឋមន្ត្រីការបរទេសទាំង៧ បានសម្តែងការព្រួយបារម្ភ អំពីគោលនយោបាយសេដ្ឋកិច្ច “បង្ខិតបង្ខំ” របស់ប្រទេសចិន នៅក្នុងអ្វីដែលអ្នករិះគន់ហៅថា “អន្ទាក់បំណុល” ការទូតចំពោះប្រទេសកំពុងអភិវឌ្ឍន៍។ រដ្ឋមន្ត្រីក៏បានពិភាក្សាអំពី “ស្ថានភាពនៅហុងកុង និងស៊ីនជាំង” ដែលទីក្រុងប៉េកាំង ត្រូវបានចោទប្រកាន់ពី ការរំលោភសិទ្ធិមនុស្ស និង “សារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់”...
បរទេស៖ រដ្ឋបាលលោក បៃដិន នឹងព្យាយាមជំរុញបង្កើន សហប្រតិបត្តិការ សេដ្ឋកិច្ចនិងសន្តិសុខ ជាមួយតំបន់អាស៊ីអាគ្នេយ៍ តាមរយៈដំណើរទស្សនកិច្ច មកកាន់តំបន់នេះនៅក្នុងសប្ដាហ៍ក្រោយ ដោយរដ្ឋមន្ត្រីការបរទេស ទន្ទឹមនឹងការធ្វើការងារដើម្បី បង្កើតការរួបរួមទប់ទល់នឹងចិន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken តាមសេចក្តីរាយការណ៍ នឹងធ្វើដំណើរមកដល់រដ្ឋធានី នៃប្រទេសឥណ្ឌូនេស៊ី នាថ្ងៃចន្ទស្អែកនេះ...
បរទេស៖ប្រទេសចិននិងនីការ៉ាហ្គា នៅថ្ងៃសុក្រនេះ បានបង្កើតឡើងវិញនូវចំណងការទូត ក្រោយប្រទេសនេះផ្តាច់ចំណងមិត្តភាពជាមួយកោះតៃវ៉ាន់ រុញឲ្យទីក្រុងប៉េកាំងចូលក្នុងផ្នែកមួយនៃពិភពលោក ដែលគេគិតជាយូរមកហើយថា ជាទីធ្លាខាងក្រោយរបស់សហរដ្ឋអាមេរិក និងធ្វើឲ្យតៃវ៉ាន់កាន់តែឯកោឡើង។ នាពេលថ្មីៗនេះ ប្រទេសចិនបានបង្កើនសម្ពាធយោធានិងនយោបាយលើកោះតៃវ៉ាន់ ឲ្យទទួលយកការអះអាងកម្មសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន បង្កឲ្យមានការខឹងសម្បារពីកោះគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ដែលបាននិយាយដដែលៗថា ខ្លួននឹងមិនចុះញ៉ម និងមានសិទ្ធិក្នុងការចូលរួមលើឆាកអន្តរជាតិ។ ក្រសួងការបរទេសចិន ដែលប្រកាសការសម្រេចចិត្តក្រោយជួបជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុនីការ៉ាហ្គា និងកូនរបស់លោកប្រធានាធិបតី Daniel Ortega នៅក្នុងទីក្រុងTianjin ប្រទេសចិននោះ...