បរទេស៖ កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសក្នុងសប្តាហ៍នេះ ត្រូវបានគេរំពឹងថានឹងលើកយកជម្លោះថ្មីៗជាបន្តបន្ទាប់ ដែលបានធ្វើឱ្យខូចទំនាក់ទំនង ដែលគំរាមកំហែងដល់ការបញ្ឈប់ជាបណ្តោះអាសន្នដ៏ផុយស្រួយលើពន្ធគយ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងគ្នានៅទីក្រុងហ្សឺណែវកាលពីខែមុនចំពោះការផ្អាករយៈពេល ៩០ថ្ងៃនៃពន្ធ ១០០ភាគរយ បូកនឹងពន្ធភាគច្រើនដែលប្រទេសទាំងពីរបានដាក់លើគ្នាទៅវិញទៅមក នៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើនឡើង ដែលបានបង្កឱ្យមានការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ច។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិក...
យប់ថ្ងៃទី៥ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិកតាមការណាត់ ។ លោក Xi Jinping បានគូសបញ្ជាក់ថា យោងតាមការស្នើឡើង របស់សហរដ្ឋអាមេរិក ប្រធានក្រុមការងារសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានធ្វើកិច្ចពិភាក្សាការងារនៅក្រុងហ្សឺណែវប្រទេសស្វ៊ីស ដោយបោះជំហានដ៏សំខាន់មួយឆ្ពោះ...
នាព្រឹកថ្ងៃទី ៤ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាជាមួយលោក Alexander Lukashenko ប្រធានាធិបតីបេឡារុស នៅទីស្តីការរដ្ឋចិន Zhongnanhai ។ ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានសម្តែងការអបអរសាទរជាថ្មីម្តងទៀត ចំពោះលោក Lukashenko ដែលបានជាប់ឆ្នោត...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយកាលពីថ្ងៃពុធថា បណ្តាប្រទេសនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក មិនស្វាគមន៍អង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (NATO) នៅក្នុងតំបន់នោះទេ ហើយតំបន់នេះពិតជា មិនត្រូវការអង្គការណាតូ អាស៊ីប៉ាស៊ីហ្វិកនោះឡើយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យរូបនេះ បានធ្វើការកត់សម្គាល់ នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើការកត់សម្គាល់របស់មេដឹកនាំអឺរ៉ុបនៅឯកិច្ចសន្ទនា...
យូអិន ៖ បេសកជនចិន នៅថ្ងៃពុធបានរិះគន់ សហរដ្ឋអាមេរិក ចំពោះការវេតូរបស់ខ្លួនលើសេចក្តីព្រាង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលនឹងទាមទារ ឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា និងការដកការរឹតបន្តឹងលើជំនួយមនុស្សធម៌ នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Fu Cong តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រទេសចិន មានការខកចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលនៃការបោះឆ្នោត...
បរទេស៖ ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិក ពីការរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនាពេលថ្មីៗនេះ ដោយនិយាយថា ការរឹតបន្តឹងដែល “បង្កគ្រោះថ្នាក់” និង “ការបង្ខិតបង្ខំ” របស់ទីក្រុងវ៉ាស៊ីនតោន មិនមែនជាវិធីត្រឹមត្រូវក្នុងការទាក់ទង ជាមួយទីក្រុងប៉េកាំងនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីសប្តាហ៍មុនបានអះអាងថា ទីក្រុងប៉េកាំងបាន...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានសម្តែងការ មិនពេញចិត្តជាខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសុន្ទរកថាអវិជ្ជមានទាក់ទងនឹងប្រទេសចិន ដែលធ្វើឡើង ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Pete Hegseth នៅក្នុងកិច្ចប្រជុំលើកទី ២២ នៃកិច្ចសន្ទនា Shangri-La ។ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា...
ព្យុងយ៉ាង៖ ការវិភាគដោយគេហទំព័រ 38 North ដែលជាអង្គការ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែ លឃ្លាំមើលប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានលុបចោលការហាមប្រាមលើការប្រើប្រាស់យោធានៃលំហអាកាស សម្រាប់គោលបំណងការពារជាតិដោយធ្វើវិសោធនកម្មច្បាប់អភិវឌ្ឍន៍អវកាសរបស់ខ្លួននៅឆ្នាំ ២០២២ ។ ការវិភាគបានឲ្យដឹងថា ភាសាដែលប្រឆាំងនឹងការធ្វើយោធាលើលំហអាកាស និងការកំណត់ការប្រើប្រាស់របស់វាក្នុងគោលបំណងសន្តិវិធីត្រូវបានដកចេញ ខណៈដែលច្បាប់ ដែលបានកែសម្រួលរួមមានការព្រមានថាវិធានការតបតនឹងត្រូវធ្វើឡើងប្រឆាំងនឹងប្រទេសណាមួយដែលប៉ុនប៉ងប្រព្រឹត្តអំពើមិនរាក់ទាក់។ ខណៈដែលសហរដ្ឋអាមេរិក រុស្ស៊ី និងចិន បានបង្កើនការប្រើប្រាស់យោធាលើលំហ...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បោះបង់ចោលទាំងស្រុង នូវការអនុវត្តខុសឆ្គងរបស់ខ្លួន ក្នុងការដាក់ពន្ធបន្ថែម ជាឯកតោភាគី ។ នៅក្នុងសន្និសីទ សារព័ត៌មានជាទៀងទាត់ អ្នកនាំពាក្យលោកស្រី He Yongqian បានកត់សម្គាល់ថា តុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែឧសភា បានសំរេចថា ពន្ធសកល ការសងសឹក និងអ្វីដែលគេហៅថាសារធាតុ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមដកហូតទិដ្ឋាការរបស់និស្សិតចិន។ រដ្ឋបាលរបស់ប្រធានាធិបតី Donald Trump បានស្វែងរកការបង្កើនការនិរទេស និងដកហូតទិដ្ឋាការសិស្ស ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយ ដើម្បីបំពេញរបៀបវារៈអន្តោប្រវេសន៍រឹងមាំរបស់ខ្លួន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ...