ថ្ងៃទី១៩ ខែកញ្ញាតាមម៉ោងក្នុងតំបន់ សកម្មភាពពិសេស ដើម្បីអបអរសាទរខួបទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមាណិតចិន “សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” បានរៀបចំធ្វើដោយជោគជ័យនៅក្រុងRiyadhរដ្ឋធានាធីអារ៉ាប៊ីសាអូឌីត។ សកម្មភាពលើកនេះបានសហការរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិនប្រចាំនៅអារ៉ាប៊ីសាអូឌីត និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវបច្ចេកវិទ្យានិងការផ្លាស់ប្តូរចំណេះវិជ្ជាអារ៉ាប៊ីសាអូឌីត។ លោកShen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា ក្នុងឱកាសខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមាណិតចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាប់ដំណើរការសកម្មភាពស្តីពី“សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” រឿងនិស្ស័យជាមួយចិនចំនួនជាង ១៦០០ ដែលរៀបរ៉ាប់ដោយមិត្តភក្តិរបស់ប្រទេសចំនួនជាង...
នៅថ្ងៃទី១៧ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ពិសេសដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន “សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” ដែលរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្វឡើងនៅទីក្រុង Abuja ប្រទេសនីហ្សេរីយ៉ា។ភ្ញៀវកិត្តិយសជិតមួយរយរូប មានបូករូមទាំងមន្ត្រីរដ្ឋាភិបាល អ្នកទទួលខុសត្រូវនៃប្រព័ន្ធផ្សព្វផ្សាយ និងតំណាងគ្រឹះស្ថានអប់រំនិងវប្បធម៌ មកពីប្រទេសនីហ្សេរីយ៉ា អាហ្រ្វិកខាងត្បូង ហ្គាណា សៀរ៉ាឡេអូន និងស៊ូដង់ខាងត្បូងជាដើមបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT សហរដ្ឋអាមេរិកកំពុងពង្រឹងវត្តមានយោធា របស់ខ្លួននៅក្នុងរដ្ឋអាឡាស្កា ដោយសារតែការកើនឡើង នៃសកម្មភាពរបស់រុស្ស៊ី និងចិននៅខាងក្រៅឆ្នេរសមុទ្រផង ។ ប្រភពដដែលបានធ្វើការកត់សម្គាល់ថា ក្នុងរយៈពេលមួយខែកន្លងមកនេះ សហរដ្ឋអាមេរិក បានដាក់ពង្រាយឡើងវិញ នូវសព្វាវុធនិងឧបករណ៍យោធាជាច្រើន រួមទាំងនាវាពិឃាត USS Sterett ផងដែរ។ បន្ថែមពីលើនេះ កងកម្លាំងជើងគោក...
យូអិន ៖ បេសកជនចិន បានជំរុញឱ្យអ៊ីស្រាអែល បោះបង់ចោលការពឹងផ្អែករបស់ខ្លួនលើការប្រើប្រាស់កងកម្លាំង និងការបំភាន់នៃការស្វែងរកជ័យជំនះ ផ្នែកយោធាពេញលេញនៅក្នុងតំបន់ហ្គាហ្សា និងបញ្ឈប់ការរំលោភលើអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសលីបង់។ នៅឯសន្និសីទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅមជ្ឈិមបូព៌ា រួមទាំងសំណួរ របស់ប៉ាឡេស្ទីន លោក Geng Shuang តំណាងអចិន្ត្រៃយ៍រង របស់ចិនប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ឥទ្ធិពលនៃការផ្ទុះឡើងពីការបន្តប្រយុទ្ធគ្នា នៅតំបន់ហ្គាហ្សា កំពុងបង្ហាញឱ្យឃើញ...
ប៉េកាំង៖ អ្នកនាំពាក្យការពារជាតិចិន បានឲ្យដឹងថា កងទ័ពរំដោះប្រជាជនចិន (PLA) នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីកម្ចាត់ចោលនូវការប៉ុនប៉ងផ្តាច់ខ្លួនណាមួយសម្រាប់ “ឯករាជ្យភាពតៃវ៉ាន់” ។ ជាការឆ្លើយតបទៅនឹងសំណួរទាក់ទងនឹង គម្រោងលក់អាវុធរបស់អាមេរិកនាពេលថ្មីៗនេះ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឲ្យដឹងថា កងទ័ពរំដោះប្រជាជនចិន នឹងបន្តបង្កើនការហ្វឹកហ្វឺនយោធា និងកែលម្អការត្រៀមខ្លួនប្រយុទ្ធ។ លោកបានបន្ថែមថា “យើងជំរុញឱ្យភាគីសហរដ្ឋអាមេរិក គោរពយ៉ាងស្មោះស្ម័គ្រចំពោះការប្តេជ្ញាចិត្តរបស់ខ្លួន ដែលមិនគាំទ្រ...
ស៊ីចាង៖ នៅថ្ងៃសុក្រនេះ ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបចំនួន៤ ដែលជាក្រុមតារានិករ Tianqi ដោយបាញ់ចេញពី មជ្ឈមណ្ឌលបង្ហោះផ្កាយរណបស៊ីចាង នៅខេត្តស៊ីឈួនភាគនីរតីនៃប្រទេសចិន ។ ផ្កាយរណបទាំង៤ ដែលមានឈ្មោះថា Tianqi 29-32 ត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង៥ និង៤៣ល្ងាច ម៉ោងនៅក្រុងប៉េកាំង ដោយប្រើគ្រាប់រ៉ុក្កែត Kuaizhou-1A (KZ-1A) ហើយបានចូលទៅក្នុងគន្លងតារាវិថីតាមការគ្រោងទុក ។...
បរទេស ៖ ប្រធានផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប លោក Valdis Dombrovskis បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានជួបពិភាក្សា បែប “ស្ថាបនា” ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao ខណៈដែលទីក្រុងប៉េកាំងស្វែងរកកិច្ចព្រមព្រៀងជាមួយទីក្រុងព្រុចសែល ដើម្បីបញ្ជៀសការយកពន្ធ ដ៏ច្រើនលើរថយន្តអគ្គិសនីនាំចូលរបស់ចិន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤...
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារ នៅមជ្ឈមណ្ឌលគ្រប់គ្រងឆ្លាតវៃនៃឧទ្យានជាតិ Wuyishanនៅទីក្រុង Nanping ខេត្តFujian លោកXi Jinping ប្រធានរដ្ឋចិន បានឈប់នៅពីមុខរូបថតនេះ ហើយបានរំលឹកថា “ដើមឈើនេះត្រូវបានប្រមូលផល ប្រហែល៤ខាំក្នុងមួយឆ្នាំ ដាក់ក្នុងផើងស្ពាន់តូចមួយ ចាត់ទុកជាកំណប់ទ្រព្យ ។ ក្នុងនាមជា “ស្រុកកំណើតសិល្បៈតែ” តែមួយគត់នៅក្នុងប្រទេសចិន ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់...
ពីថ្ងៃទី៨ដល់ថ្ងៃទី១១ខែកញ្ញា ពិព័រណ៍ចិន អន្តរជាតិ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្មលើកទី២៤ បានបើកធ្វើនៅក្រុង Xiamen ប្រទេសចិន ។ ពិព័រណ៍លើកនេះ ជាពិព័រណ៍អន្តរជាតិ ដែលចាត់ទុកការ វិនិយោគជាប្រធានបទ ដែលចិន បានរៀបចំ ធ្វើជាលើកដំបូង បន្ទាប់ពីកិច្ចប្រជុំពេញ អង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន អាណត្តិទី២០ ពិព័រណ៍លើកនេះ...
ទន្លេយ៉ងហ្សេ ជាទន្លេវែងជាងគេបំផុត ក្នុងទ្វីបអាស៊ី ហូរកាត់ប្រទេសចិន ពីទិសខាងលេចទៅខាងកើត ទំហំផ្ទៃទឹកមានប្រវែង ដល់ទៅ១.៨លានគីឡូម៉ែត្រការ៉េ ។ រាប់ពាន់ឆ្នាំកន្លងទៅ ការធ្វើដំណើរ ទៅមកឆ្លងកាត់ទន្លេយ៉ងហ្សេ ជាបញ្ហាលំបាកមួយ រហូតដល់ទសវត្សឆ្នាំ១៩៥០ ស្ពានឆ្លងកាត់ទន្លេយ៉ងហ្សេទីមួយ បានសាងសង់រួចរាល់ និងដាក់ឱ្យដំណើរការ ដែលបានដោះស្រាយ នូវបញ្ហាលំបាក ខាងធ្វើចរាចរណ៍។ តែមប្រៃសណីយ៍ចាស់ៗ មួយឈុតដែលចេញនៅឆ្នាំ១៩៥៨ បានបង្ហាញពីវិស័យ...