ថ្ងៃទី១៨ខែមេសា នៅក្នុងសន្និសីទកាសែត ជាប្រចាំរបស់ក្រសួងការបរទេសចិន មានអ្នកសារព័ត៌មាន បានសួរថា ពួកយើងបានចាប់អារម្មណ៍ថា សេចក្តីថ្លែងការណ៍ ដែលចេញផ្សាយ នៅក្នុងកិច្ចប្រជុំកំពូលត្រីភាគី រវាងអាមេរិក ជប៉ុននិងហ្វីលីពីន ដែលធ្វើឡើងនាពេលថ្មីៗនេះ បានសម្តែងការព្រួយ បារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង និងអំពាវនាវ ឱ្យភាគីចិនគោរព តាមការកាត់ក្តី នៃសំណុំរឿងមជ្ឈត្តការ សមុទ្រចិន ខាងត្បូងឆ្នាំ២០១៦។...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ប្រទេសចិន មានការមិនពេញចិត្តជាខ្លាំង ចំពោះ និងប្រឆាំងដាច់ខាតចំពោះការបើកដំណើរការស៊ើបអង្កេតផ្នែកទី៣០១ របស់សហរដ្ឋអាមេរិកលើវិស័យដែនសមុទ្រ ភស្តុភារ និងការសាងសង់កប៉ាល់របស់ប្រទេសចិន។ ញត្តិរបស់សហរដ្ឋអាមេរិក គឺពោរពេញទៅដោយការចោទប្រកាន់មិនពិត នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ញត្តិនេះបកស្រាយខុសលើសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគធម្មតាថាបានធ្វើឱ្យខូចដល់សន្តិសុខជាតិ និងផលប្រយោជន៍សាជីវកម្មរបស់សហរដ្ឋអាមេរិក ហើយបានបន្ទោសប្រទេសចិនចំពោះបញ្ហាឧស្សាហកម្មរបស់សហរដ្ឋអាមេរិក ដែលជាការខ្វះមូលដ្ឋានជាក់ស្តែង និងដំណើរការប្រឆាំងនឹងសតិអារម្មណ៍សេដ្ឋកិច្ច។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ការចោទប្រកាន់ទាំងនេះពីសហរដ្ឋអាមេរិក គឺមិនអាចទទួលយកបានទាំងស្រុងនោះទេ...
រសៀលថ្ងៃទី១៧ ខែមេសា លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានជួបសំណេះសំណាល ជាមួយតំណាងពាណិជ្ជករ បញ្ជាទិញបរទេស ដែលចូលរួមពិព័រណ៍ទំនិញ នាំចេញនាំចូលចិន លើកទី១៣៥ នៅក្រុង Guangzhou ។ អ្នកទទួលខុសត្រូវ នៃសហគ្រាសបរទេស ដូចជា ក្រុមហ៊ុន Inter IKEA ក្រុមហ៊ុន...
បំពេញទស្សនកិច្ច នៅទីក្រុងចិនចំនួន៣ ក្នុងរយៈពេល៣ថ្ងៃ អ្នកទទួលខុសត្រូវ នៃក្រុមហ៊ុនដ៏សំខាន់ជាច្រើន ដូចជាក្រុមហ៊ុន SIEMENS ក្រុមហ៊ុន BMW និងក្រុមហ៊ុន Mercedes-Benz ជាដើមអមដំណើរជាមួយគ្នា ទស្សនា សហគ្រាសជាច្រើនដោយផ្តោត លើកិច្ចសហប្រតិបត្តិការច្នៃប្រឌិតថ្មី ។ល។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ដំណើរទស្សនកិច្ចរបស់លោក Olaf Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់នៅប្រទេសចិន បានទទួលការយកចិត្តទុកដាក់យ៉ាង...
បន្ទាប់ពីប្រទេសចិន បានប្រកាសថា ប្រជាជនក្រីក្រទូទាំងប្រទេស បានចេញផុតពីភាពក្រីក្រទាំងស្រុង នៅចុងឆ្នាំ ២០២០ មក រដ្ឋាភិបាលចិន បានដាក់ចេញគោល នយោបាយស្តារ និងអភិវឌ្ឍជនបទ ក្នុងគោលបំណងពង្រឹងសមិទ្ធផល នៃការកាត់បន្ថយភាពក្រីក្រ និងបង្ការកុំឱ្យជនក្រីក្រ វិលទៅរកភាពក្រីក្រវិញ ។ រដ្ឋបាល នៃតំបន់នានា ទូទាំងប្រទេសចិន ពិសេសតំបន់ ដែលធ្លាប់មានជនក្រីក្រច្រើន បានដាក់ចេញគោលនយោបាយ...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងកិច្ចពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារបានសង្កត់ធ្ងន់លើ “សក្តានុពលដ៏ធំ” សម្រាប់កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ រវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទីពីរ និងទី៣ របស់ពិភពលោក ហើយបានជំរុញឱ្យមានការប្រុងប្រយ័ត្ន ប្រឆាំងនឹងការកើនឡើងនៃលទ្ធិគាំពារនិយម។ ក្រសួងបានឲ្យដឹងថា មេដឹកនាំចិនបានសង្កត់ធ្ងន់លើ សារៈសំខាន់នៃការទទួលយក “ទស្សនៈកម្មវត្ថុ និងគ្រាមភាសា...
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា ខ្លួននឹងស្វែងរកការដំឡើងអត្រាពន្ធ ៣ដងលើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីប្រទេសចិន ក្នុងការប៉ុនប៉ងដើម្បីដោះស្រាយ ជាមួយនឹងអ្វីដែលខ្លួនមើលឃើញថាជា “ការអនុវត្តមិនយុត្តិធម៌” និងការពារកម្មករអាមេរិក។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់បានឲ្យដឹងថា លោក បៃដិន នឹងនិយាយអំពីផែនការនេះ នៅពេលដែលលោកថ្លែងសុន្ទរកថា នៅពេលរសៀលនៅឯទីស្នាក់ការកណ្តាល United Steelworkers ក្នុងទីក្រុង...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Lloyd Austin បានពិភាក្សាជាមួយសមភាគីចិនកាលពីថ្ងៃអង្គារ ដែលជាកិច្ចសន្ទនាលើកដំបូង រវាងប្រមុខការពារជាតិនៃប្រទេស ទាំងពីរក្នុងរយៈពេលជិត ១៧ ខែមកនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ទីរបញ្ចកោណបាននិយាយថា លោក Austin និងឧត្តមនាវីឯកចិន...
“ខ្ញុំបានឃើញចិនមានការរីកចម្រើនជាច្រើនក្នុងវិស័យសេដ្ឋកិច្ច ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធនិងសង្គមកិច្ចជាដើម តែមិនមែនដូចការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានប៉ែកខាងលិចនោះទេ ។” លោក សិរី មុនី និពន្ធនាយកផ្នែកហិរញ្ញវត្ថុនៃវេបសាយដើមអម្ពិលរបស់កម្ពុជាដែលកំពុងបំពេញទស្សនកិច្ចនៅក្រុងប៉េកាំងបានបង្ហាញពីចំណាប់អារម្មណ៍ដ៏ពិតប្រាកដចំពោះប្រទេសចិនទៅកាន់អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។ មួយរយៈពេលកន្លងទៅនេះ “ទ្រឹស្តីប្រទេសចិនងើបឡើងដល់កំពូលហើយ”ត្រូវបានផ្សព្វផ្សាយនៅប្រទេសប៉ែកខាងលិច ដែលត្រូវប្រព័ន្ធសារព័ត៌មាននិងគ្រឹះស្ថានហិរញ្ញវត្ថុនានាឃោសនាបំប៉ោងយ៉ាងគឃ្លើនម្ដងហើយម្ដងទៀត ។ អ្នកនយោបាយនិងធនាគារគំនិតមួយចំនួនបានឃោសនាបំប៉ោងពីអ្វីដែលហៅថា “វិបុលភាពត្រូវបានបញ្ចប់”តាមរយៈទិន្នន័យខាងចំនួនប្រជាជននិងឱកាសការងារជាដើម ដែលបណ្តាលឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ។ បើនិយាយត្រង់ៗទៅ “ទ្រឹស្តីប្រទេសចិនងើបឡើងដល់កំពូលហើយ”នៅតែជាពាក្យសម្តីដដែលនិងខុសឆ្គងនៃ “ទ្រឹស្តីប្រទេសចិនដួលរលំ”ដដែល ។...
យូអិន៖ បេសកជនចិន បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងការទូតកាន់តែខ្លាំង ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែនតាមរយៈការដោះស្រាយនយោបាយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វិបត្តិអ៊ុយក្រែនអូសបន្លាយជាបន្តបន្ទាប់ បណ្តាលឱ្យមានអ្នកស្លាប់និងរបួសច្រើនពេក ដោយលោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ដើម្បីបន្តលំហូរនៃសព្វាវុធទៅកាន់សមរភូមិនឹងធ្វើឱ្យហានិភ័យនៃវិបត្តិកាន់តែធ្ងន់ធ្ងរឡើង ហើយនឹងមិនជួយធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង និងបញ្ចប់ការប្រយុទ្ធគ្នានោះទេ។ ប្រទេសចិន បានអំពាវនាវជាថ្មីម្តងទៀតដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងលក្ខណៈប្រកបដោយទំនួលខុសត្រូវ បង្កើនកិច្ចខិតខំប្រឹងប្រែងការទូតសម្រាប់បទឈប់បាញ់ និងបញ្ឈប់ការប្រយុទ្ធ ដើម្បីជំរុញការដោះស្រាយវិបត្តិនយោបាយនៅដំណាក់កាលដំបូង និងនាំមកនូវសន្តិភាព ដែលធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ...