ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ពន្ធគយ ២៤៥ ភាគរយរបស់សហរដ្ឋអាមេរិក លើផលិតផលមួយចំនួនពីប្រទេសចិន លែងមានន័យសម្រាប់សេដ្ឋកិច្ចទៀតហើយ។ សេតវិមានបានចេញសន្លឹក ការពិតអំពីការស៊ើបអង្កេតផ្នែកទី២៣២ នៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃទី១៥ ខែមេសាដោយនិយាយថា ប្រទេសចិនប្រឈមមុខនឹងពន្ធរហូតដល់ ២៤៥ ភាគរយលើការនាំចូលទៅកាន់សហរដ្ឋអាមេរិក ដែលជាលទ្ធផលនៃសកម្មភាពសងសឹករបស់ខ្លួន។ ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធ អ្នកនាំពាក្យបានចង្អុលបង្ហាញថា ប្រទេសចិន បានបញ្ជាក់យ៉ាងច្បាស់ថា ការដំឡើងពន្ធជំរិតទារប្រាក់ របស់សហរដ្ឋអាមេរិកមកលើប្រទេសចិន បានក្លាយជាល្បែងលេខ...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» និងសកម្មភាពផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិន និងកម្ពុជា ក្រោមប្រធានបទ កម្ពុជា-ចិន រួមចិត្ត រួមដំណើរលើមាគ៌ាតែមួយ ក្នុងឱកាសដែលលោក...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយសហភាពអឺរ៉ុប ដើម្បីពង្រឹងកិច្ចសន្ទនា និងការទំនាក់ទំនង ពង្រីកការបើកចំហរគ្នាទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងរួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានមូលដ្ឋានលើច្បាប់ជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលជាស្នូលរបស់ខ្លួន។ អ្នកនាំពាក្យចិនលោក He Yongqian បានកត់សម្គាល់ថា ឆ្នាំ២០២៥ គឺជាខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងអឺរ៉ុប ហើយភាគីទាំងពីរជាអ្នកតស៊ូមតិនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច...
បរទេស៖ ប្រទេសចិននៅថ្ងៃពុធបានតែងតាំង អ្នកចរចាពាណិជ្ជកម្មអន្តរជាតិកំពូលថ្មីម្នាក់ ចំពេលមានភាពតានតឹងពន្ធជាមួយអាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលបាននិយាយថាលោក Li Chenggang ត្រូវបានតែងតាំងជំនួសលោក Wang Shouwen ដែលបានចូលរួមក្នុងការចរចាពាណិជ្ជកម្ម សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ ២០២០ រវាងប្រទេសចិន និងសហរដ្ឋអាមេរិក។ ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ...
ប៉េកាំង មេសា ១១ (ស៊ីនហួ)៖ នៅខែកុម្ភៈ ឆ្នាំ២០២៣ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានទទួលជួបសម្តេចតេជោ ហ៊ុន សែន ដែលពេលនោះជានាយករដ្ឋមន្ត្រីកម្ពុជា នៅឯផ្ទះសំណាក់រដ្ឋ Diaoyutai ក្នុងទីក្រុងប៉េកាំង ដែលជាការណាត់ជួបរវាងមិត្តចាស់ទាំងពីរ។ កាលពីដើមឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ខណៈប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកបានធ្វើទស្សនកិច្ចដើម្បីបង្ហាញពីការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះប្រជាជនចិនក្នុងពេលដ៏សំខាន់នោះ។ បីឆ្នាំក្រោយមក សម្តេចតេជោ ហ៊ុន សែន បានទៅទស្សនកិច្ចនៅប្រទេសចិនម្ដងទៀតតាមការសន្យា។ នៅក្នុងកិច្ចប្រជុំឆ្នាំ ២០២៣ របស់អ្នកទាំងពី លោក ស៊ី បានរំឮកពីដំណើររបស់នាយករដ្ឋមន្ត្រីទៅកាន់ប្រទេសចិន ក្នុងអំឡុងពេលមានព្រិលធ្លាក់ខ្លាំង ដោយនិយាយថា លោករីករាយក្នុងការបំពេញ “កាណាត់ជួបរយៈពេលបីឆ្នាំ” ជាមួយមេដឹកនាំដែលមកបំពេញទស្សនកិច្ចនេះ។ មិត្តភាពដ៏កក់ក្តៅ និងរឹងមាំរវាងលោក ស៊ី និងសម្តេចតេជោ ហ៊ុន សែនដើរតួជាការឆ្លុះបញ្ចាំងដ៏ស្មោះត្រង់នៃចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងចិន និងកម្ពុជា ដែលចិញ្ចឹមបីបាច់យ៉ាងយកចិត្តទុកដាក់ដោយមេដឹកនាំជាច្រើនជំនាន់នៃភាគីទាំងពីរក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ហើយទំនាក់ទំនងនេះដែលត្រូវបានពិពណ៌នាដោយលោក ស៊ី ថាជា “ដែកថែប” ប្រាកដជានឹងត្រូវបានបន្តជាថ្មី នៅពេលដែលមេដឹកនាំចិនគ្រោងនឹងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទីពីររបស់គាត់ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍។ កៅអីនៃមិត្តភាពតែមួយគត់ នៅថ្ងៃដែល លោក ស៊ី បានមកដល់រាជធានីភ្នំពេញនៃប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ គាត់បានធ្វើទស្សនកិច្ចពិសេសទៅកាន់ព្រះបរមរាជវាំង ដើម្បីចូលគាល់សម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ។ សម្តេចម៉ែបានអញ្ជើញលោក ស៊ី ឲ្យអង្គុយលើកៅអីដែលសម្តេចឪ នរោត្តម សីហនុ ឧស្សាហ៍ប្រើញឹកញាប់។ កៅអីនេះត្រូវបានថែរក្សាយ៉ាងល្អិតល្អន់ដោយគ្រួសាររាជវង្សកម្ពុជា តាំងពីសម្តេចឪយាងចូលទីវង្គត់ — ដោយគ្របទុក និងគ្មានការប៉ះពាល់...
បរទេស៖ នាយករដ្ឋមន្រ្តីអេស្បាញលោក Pedro Sanchez នៅថ្ងៃសុក្រនេះ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ដែលជាដំណើរទស្សនកិច្ចលើកទីបី របស់លោកទៅកាន់ប្រទេសនេះក្នុងរយៈពេលពីរឆ្នាំ ខណៈដែលរដ្ឋាភិបាលរបស់លោកស្វែងរកការជំរុញការវិនិយោគពីក្រុមហ៊ុនយក្សអាស៊ីចិន ចំពេលមានភាពមិនប្រាកដប្រជាសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីគោលនយោបាយពន្ធគយដ៏វឹកវររបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Sánchez បានជួបជាមួយប្រធានាធិបតីចិន Xi Jinping ហើយត្រូវបានគេរំពឹងថានឹងជួប...
បរទេស៖ ប្រទេសចិននៅថ្ងៃសុក្រនេះ បានប្រកាសពីវិធានការតបតវិញ ដោយតម្លើងពន្ធលើទំនិញអាមេរិកពី ៨៤% ទៅ ១២៥% ដោយនឹងចាប់អនុវត្តពីថ្ងៃសៅរ៍ទៅ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា សហរដ្ឋអាមេរិក និងចិនបានបង្កើនសង្គ្រាមពាណិជ្ជកម្មដោយការដំឡើងពន្ធ ក្នុងពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្អាកការយកពន្ធសម្រាប់ប្រទេសដទៃទៀត។ ពន្ធសកលរបស់លោក Trump...
ប៉េកាំង ៖ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយចេញផ្សាយថា ប្រទេសចិន និងសហភាពអឺរ៉ុប បានប្តេជ្ញារួមគ្នារក្សាប្រព័ន្ធ ពាណិជ្ជកម្ម ពហុភាគីជាមួយ អង្គការពាណិជ្ជកម្មពិភពលោក WTO ដែលជាស្នូលរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao និងស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ចលោក Maros Sefcovic បានពិភាក្សាគ្នាតាមរយៈវីដេអូកាលពីថ្ងៃអង្គារ...
ប៉េកាំង៖ ប្រទេសចិនបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងរហ័សរហួន បន្ទាប់ពីការដំឡើងពន្ធចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក លើការនាំចូលរបស់ចិន ក្នុងវិធានការមួយ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ រដ្ឋាភិបាលចិន កាលពីថ្ងៃពុធបានប្រកាសថា ខ្លួននឹងដំឡើងពន្ធបន្ថែមលើផលិតផលដែលនាំចូលពីសហរដ្ឋអាមេរិកដល់ ៨៤ ភាគរយ បន្ថែមក្រុមហ៊ុន អាមេរិកចំនួន ៦ ទៅក្នុងបញ្ជីអង្គភាព ដែលមិនគួរឱ្យទុកចិត្តរបស់ខ្លួន...
ក្នុងដំណើរការជំរុញ ទំនើបកម្ម ប្រទេសចិន កំពុងអនុវត្តយុទ្ធសាស្ត្រ ដ៏សំខាន់មួយ គឺការអភិវឌ្ឍសម្របសម្រួល ក្នុងតំបន់ ។ នេះជាការអនុវត្ត ជាក់ស្តែង នៃគំនិតសេដ្ឋកិច្ច របស់លោកXi Jinpingប្រធានរដ្ឋចិន ។ ប្រទេសចិន គឺដូចជាបណ្ដុំរូបផ្គុំចម្រុះពណ៌មួយផ្ទាំង ។ តាមបណ្ដោយឆ្នេរសមុទ្រភាគខាងកើតបញ្ចេញនូវពន្លឺ ទីក្រុងទំនើប តំបន់កណ្តាល និងខាងលិចសម្បូរទៅដោយ សម្បត្តិអេកូឡូស៊ីនិងវប្បធម៌...