ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យអង្គការណាតូ បញ្ឈប់ជាបន្ទាន់ នូវការនិយាយកុហក និងការបំភាន់អំពីប្រទេសចិន បញ្ឈប់ការប៉ុនប៉ងដ៏គ្រោះថ្នាក់ ដើម្បីធ្វើឱ្យអស្ថិរភាពអឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក និងបញ្ឈប់ការស្វែងរកលេស សម្រាប់ការពង្រីកជាបន្តបន្ទាប់របស់ខ្លួន។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដែលបានចេញក្នុងអំឡុងពេលកិច្ចប្រជុំកំពូលណាតូ ដែលកំពុងបន្តនៅទីក្រុងវីលនីញូស ដែលបានឲ្យដឹងថា គោលនយោបាយរបស់ប្រទេសចិន បង្កបញ្ហាជាប្រព័ន្ធ ចំពោះសន្តិសុខអឺរ៉ូ-អាត្លង់ទិក។ លោកបានបន្ដថា...
ប៉េកាំង៖ ប្រធានការិយាល័យគណៈកម្មការកណ្តាល សម្រាប់កិច្ចការបរទេស លោក វ៉ាង យី ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គួរតែពន្លឿនការចរចារបស់ពួកគេលើកំណែ ៣.០ នៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន (FTA)។ លោក វ៉ាង យី ដែលកំពុងនៅក្នុងរដ្ឋធានី នៃប្រទេសឥណ្ឌូនេស៊ី សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាបន្តបន្ទាប់ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ...
ថ្ងៃទី១២ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូល នៃអង្គការណាតូនៅក្រុង Vilnius បានបិទបញ្ចប់ ។ សេចក្តីប្រកាសរួមដែលកិច្ចប្រជុំកំពូលលើកនេះ បានចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា បានលើកឡើងដល់ប្រទេសចិនជាង១០លើក ព្រមទាំងបានអះអាងម្តងទៀតថា ចិនបានបង្កជា “ការប្រកួតប្រជែងជាប្រព័ន្ធ” ចំពោះសន្តិសុខអឺរ៉ុប-មហាសមុទ្រអាត្លង់ទិក ។ បើប្រៀបធៀបនឹងឯកសារ “គំនិតយុទ្ធសាស្ត្រ” ដែលកិច្ចប្រជុំកំពូលម៉ាឌ្រីដបានអនុម័តនៅខែមិថុនាឆ្នាំ២០២២នោះ សេចកី្តប្រការរបស់កិច្ចប្រជុំកំពូលលើកនេះ បានលើកឡើងដល់ប្រទេសចិន...
បរទេស៖ រដ្ឋាភិបាលចិនបានជំរុញឱ្យអង្គការណាតូ កុំពង្រីកខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយព្រមានថា ចិននឹងសងសឹកចំពោះការបង្កើនវត្តមានយោធារបស់លោកខាងលិចនៅក្នុងតំបន់នេះ បន្ទាប់ពីសម្ព័ន្ធភាពយោធាលោកខាងលិចនេះ បានរិះគន់ទីក្រុងប៉េកាំងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ខ្លួននៅក្នុងប្រទេសលីទុយអានី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា បេសកកម្មរបស់ប្រទេសចិនប្រចាំនៅសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រួមរបស់អង្គការណាតូ ដែលបានចោទទីក្រុងប៉េកាំងថា បានបន្ត “គោលនយោបាយបង្ខិតបង្ខំ” ដែល “ប្រកួតប្រជែង” ផលប្រយោជន៍លោកខាងលិច។ អ្នកការទូតចិនបាននិយាយថា...
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី ១ នៃវេទិកាស្តីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម តាមរយៈប្រព័ន្ធវីដេអូ ថ្មីៗនេះថា យើងបាននិងកំពុងងើបចេញពីវិបត្តិជំងឺកូវីដ-១៩, ប៉ុន្តែស្ថានភាពសេដ្ឋកិច្ច និងការអភិឌ្ឍសកល បន្តប្រឈមនឹងបញ្ហាកាន់តែស្មុគស្មាញ និងស្រួចស្រាល់ឡើងៗ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច, សង្គម និង បរិស្ថាន។ សម្តេចតេជោបានបញ្ជាក់ថា ចិនកំពុងចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្របណ្តាប្រទេសកំពុងអភិវឌ្ឍន៍...
កាលពីថ្ងៃទី១១ ខែកក្កដា លោកDai Bing តំណាងរង របស់ប្រទេសចិន ប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានលើកឡើង ក្នុងវេទិកា នយោបាយ ជាន់ខ្ពស់ ស្តីពីការអភិវឌ្ឍជានិរន្តរភាព របស់អង្គការសហប្រជាជាតិថា ការដែលប្រទេសជប៉ុន ទទូចបង្ហូរទឹកសំណល់ នុយគ្លេអ៊ែរ នៃរោងចក្រអគ្គិសនី ដើរដោយថាមពល នុយក្លេអ៊ែរ Fukushima ដែលមានចំណុះលើស...
ប៉េកាំង៖ ក្រសួងហិរញ្ញវត្ថុចិន បានឲ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានយល់ព្រមរក្សាការផ្លាស់ប្តូរ និងការទំនាក់ទំនងកម្រិតខ្ពស់នៅគ្រប់កម្រិតទាំងអស់ក្នុងវិស័យសេដ្ឋកិច្ច ស្របតាមការឯកភាពគ្នា ដែលប្រមុខរដ្ឋទាំងពីរសម្រេចបានក្នុងអំឡុងពេលកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ក្រសួងបានធ្វើការកត់សម្គាល់នេះ នៅពេលធ្វើអត្ថាធិប្បាយលើដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់រដ្ឋលេខាធិការរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen ទៅកាន់ប្រទេសចិន ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ។ ក្រសួងបានឲ្យដឹងថាក្នុងអំឡុងពេលកិច្ចប្រជុំជាមួយលោកស្រី Yellen ភាគីចិន បានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិក...
បរទេស៖ កងទ័ពរំដោះប្រជាជនចិនបានបញ្ជូនយន្តហោះចំនួន ១៣ គ្រឿង និងនាវាចំនួន ៦ គ្រឿងចូលទៅក្នុងដែនអាកាស និងដែនទឹក ជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ កាលពីព្រឹកថ្ងៃសៅរ៍ ដោយគាប់ជួនជាមួយនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen មកកាន់ទីក្រុងប៉េកាំង ក្នុងគោលបំណងជួសជុលទំនាក់ទំនងដ៏តានតឹងរវាងចិន និងអាមេរិក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី៨ ខែកក្កដា...
នាពេលថ្មីៗនេះ លោកXi Jinping ប្រធានរដ្ឋចិន បានសង្កត់ធ្ងន់ ក្នុងពេលចុះត្រួតពិនិត្យ ការងារ នៅខេត្តJiangsuថា ខេត្តJiangsu មានគុណសម្បត្តិធំដូចជា មូលដ្ឋានគ្រឹះឧស្សាហកម្មដ៏រឹងមាំ ធនធានវិទ្យាសាស្ត្រនិង ការអប់រំសម្បូរបែប បរិយាកាសអាជីវកម្មល្អ និងទីផ្សារដ៏ធំ ខេត្ត Jiangsu មានសមត្ថភាព និងទំនួលខុសត្រូវ ការនាំមុខនិងធ្វើជាគំរូ ក្នុងការជំរុញ ទំនើបកម្មបែបផែនចិន...
ប៉េកាំង ៖ ប្រទេសចិន បានឃើញការកើនឡើង គួរឱ្យកត់សម្គាល់ នៃទំហំសេដ្ឋកិច្ចឌីជីថល របស់ខ្លួនក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ ចំពេលមានការរីកចម្រើន យ៉ាងឆាប់រហ័សនៃ សេដ្ឋកិច្ចឌីជីថលពិភពលោក ។ យោងតាមរបាយការណ៍ស្រាវជ្រាវ ដែលបានចេញផ្សាយ កាលពីថ្ងៃពុធនៅឯវេទិកាសំខាន់ នៃសន្និសិទសេដ្ឋកិច្ចឌីជីថលសកល ដែលកំពុងបន្តឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២២ ទំហំសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន...