បរទេស៖ យោងតាមក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា សមយុទ្ធត្រីភាគី “Mosi II” បានចាប់ផ្តើមជាផ្លូវការហើយនៅឆ្នេរកំពង់ផែ Richards Bay នៅអាហ្វ្រិកខាងត្បូងកាលពីថ្ងៃពុធ។ នាវាចម្បាំងមកពីកងទ័ពជើងទឹករុស្ស៊ី ចិន និងអាហ្វ្រិកខាងត្បូង ក៏គ្រោងនឹងធ្វើសមយុទ្ធកាំភ្លើងធំផងដែរ នៅមហាសមុទ្រឥណ្ឌានៅចុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ពិធីបើកសមយុទ្ធនេះត្រូវបានត្រួតពិនិត្យដោយមន្ត្រីកំពូលៗ...
ប៉េកាំង៖ ប្រទេសអ៊ឺរ៉ុបចំនួន៣ ដែលកំពុងសម្លឹងមើលព័ត៌មានលម្អិត ជុំវិញការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីខែកញ្ញា ឆ្នាំមុន បានឲ្យដឹងថា ពួកគេមិនប្រាកដថានៅពេលណា ដែលការស៊ើបអង្កេតរបស់ពួកគេនឹងបញ្ចប់នោះទេ ទោះបីជាមានការចោទប្រកាន់ថា សហរដ្ឋអាមេរិកប្រហែលជាទទួលខុសត្រូវ ចំពោះការបំផ្ទុះនៅក្រោមទឹកមួយនេះ។ អ្នកវិភាគអឺរ៉ុប ឈានមុខគេបានប្រាប់ កាសែតស៊ិនហួ កាលពីថ្ងៃអង្គារ ភស្តុតាងសក្តានុពល នៃការចូលរួមរបស់សហរដ្ឋអាមេរិក នឹងប៉ះពាល់ដល់របៀប ដែលភាគីនីមួយៗនៃវិបត្តិអ៊ុយក្រែន...
ប៉េកាំង៖ ចិនជំរុញឱ្យភាគី អាមេរិកបង្ហាញភាពស្មោះត្រង់ កែតម្រូវកំហុសរបស់ខ្លួន និងទទួលស្គាល់ និងដោះស្រាយការខូចខាត ដែលបំពានដោយបង្ខំរបស់ខ្លួន បានធ្វើចំពោះទំនាក់ទំនងចិន-អាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បានឆ្លើយតបទៅនឹងសំណួរអំពីសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទាក់ទងនឹងបញ្ហាបាឡុងស៊ីវិលរបស់ប្រទេសចិន។ លោក បានលើកឡើងថា ប្រទេសចិន បានប្រាប់សហរដ្ឋអាមេរិកយ៉ាងច្បាស់ លាស់ជាច្រើនដងថា...
បរទេស ៖ អ្នកនាំពាក្យ របស់ក្រសួងការបរទេសរុស្សី លោកស្រី Maria Zakharova កាលពីថ្ងៃពុធម្សិលមិញនេះ បានលើកឡើងថា រដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov និងសមភាគីលោករដ្ឋមន្ត្រី ការបរទេសចិន Wang Yi មិនបានធ្វើការពិភាក្សា ទៅលើសំណើរជាកិច្ចព្រមព្រៀង ដែលរៀបចំឡើងដោយទីក្រុងប៉េកាំងនោះទេ ចំពោះមុខបញ្ហាជម្លោះ នៅអ៊ុយក្រែន។ លោកស្រី...
បរទេស៖ របាយការណ៍ផ្តាច់មុខមួយ ដែលទទួលបានដោយកាសែត Global Times កាលពីថ្ងៃច័ន្ទ បង្ហាញថា យោធាអាមេរិកជាញឹកញាប់ បានធ្វើការឈ្លប យកការណ៍យ៉ាងស្និទ្ធ លើប្រទេសចិន រួមទាំងការប្រើប្រាស់បាឡុងដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយ ជាប្រទេសចារកម្មកំពូល នៅលើពិភពលោក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅឆ្នាំ ២០២២...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា អ្នកការទូតកំពូលរបស់ប្រទេសចិន បានប្រាប់ដល់សម្ព័ន្ធមិត្តដែលជិតស្និទ្ធបំផុតរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារថា ទំនាក់ទំនងរបស់ក្រុងប៉េកាំងជាមួយក្រុងម៉ូស្គូ គឺ “រឹងមាំខ្លាំងណាស់” ហើយនឹងទប់ទល់នឹងការសាកល្បងណាមួយនៅក្នុងស្ថានភាពអន្តរជាតិដែលកំពុងផ្លាស់ប្តូរ ។ ភាពជាដៃគូ “គ្មានដែនកំណត់” របស់ប្រទេសចិន ជាមួយរុស្ស៊ី...
បរទេស ៖ សហរដ្ឋអាមេរិកបាននិយាយថា ចិនកំពុងពិចារណាផ្តល់ជំនួយ ផ្នែកយោធា សម្រាប់សង្គ្រាមរបស់រុស្ស៊ី នៅប្រទេសអ៊ុយក្រែន។ ទីក្រុងប៉េកាំងបានច្រានចោល ការអះអាងនេះភ្លាមៗ ក្នុងសប្តាហ៍នេះ ប៉ុន្តែអ្នកជំនាញនិយាយថា វាអាចមានគុណ សម្បត្តិមួយចំនួន ហើយប្រសិនបើប្រទេសចិន បានផ្តល់ការគាំទ្រ នោះអាចជា “អ្នកផ្លាស់ប្តូរហ្គេម” នៅក្នុងជម្លោះ ដែលមានអាយុមួយឆ្នាំមកនេះ។ យោងតាមសារព័ត៌មាន The Economic...
ប៉េកាំង៖ ប្រទេសចិន បានចេញផ្សាយនូវគំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) Concept Paper ដោយបានរៀបរាប់យ៉ាងពេញលេញនូវគោលគំនិតសន្តិសុខរួម ទូលំទូលាយ សហប្រតិបត្តិការ និងនិរន្តរភាព និងផ្តល់នូវប្រាជ្ញារបស់ប្រទេសចិន ក្នុងការដោះស្រាយហានិភ័យ និងបញ្ហាប្រឈមដែលកំពុងកើនឡើងនៅក្នុងតំបន់សន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណី។ អ្នកការទូត និងអ្នកជំនាញចិន បានសាទរចំពោះការចេញផ្សាយឯកសារនេះទាន់ពេលវេលា ចាំបាច់ និងកំណត់គោលដៅ ដោយថា វាផ្តល់នូវប្លង់មេលម្អិតក្នុងការដោះស្រាយបញ្ហាចំណុចក្តៅសកល និងក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព...
ប៉េកាំង៖ អ្នកការទូតកំពូលរបស់ចិនលោក វ៉ាង យី បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់លោកកាលពីថ្ងៃអង្គារ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសបារាំង អ៊ីតាលី ហុងគ្រី និងកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយអ្នកការទូតមកពីប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក និងអ៊ុយក្រែននៅប្រទេសអាល្លឺម៉ង់ នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich ដោយមានអ្នកវិភាគឲ្យដឹងថាប្រទេសចិនគឺជា ការខិតខំប្រឹងប្រែងសម្រាប់ការសម្រុះសម្រួលដោយការចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ដែលពាក់ព័ន្ធនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន ខណៈដែលសហរដ្ឋអាមេរិក នៅតែបន្តបន្ថែមភ្លើងទៅក្នុងអណ្តាតភ្លើង និងកេងប្រវ័ញ្ចជម្លោះ ដើម្បីធ្វើការបង្ហាញនយោបាយ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Sputnik...
ការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានបើកធ្វើសន្និសីទ នៅថ្ងៃទី២១ខែកុម្ភៈ ដោយបានសម្រេចចិត្ត បើកធ្វើសន្និសីទ ពេញអង្គលើកទី២ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ នៅទីក្រុងប៉េកាំង ពីថ្ងៃទី២៦ដល់២៨ខែកុម្ភៈខាងមុខនេះ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនធ្វើជាអធិបតីក្នុងសន្និសីទ។ សូមបញ្ជាក់ថា សន្និសីទលើកនេះបានពិគ្រោះពិភាក្សា អំពីរបាយការណ៍ការងារ...