ព័ត៌មានអន្តរជាតិ
បទវិភាគ៖ តើទំនាក់ទំនងរវាងចិន និងហ្វីលីពីន មានអនាគតយ៉ាងណា វាស្ថិតនៅត្រង់ថា ភាគីហ្វីលីពីននឹងធ្វើយ៉ាងម៉េចនៅជំហានបន្ទាប់
កាលពីថ្ងៃទី ២០ ខែធ្នូ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្រ្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោក Manalo រដ្ឋមន្ត្រីការបរទេសហ្វីលីពីនតាមការណាត់ ។ នៅពេលបច្ចុប្បន្នដែលទំនាក់ទំនងចិន-ហ្វីលីពីនបានធ្លាក់ចូលក្នុងសភាពជាប់គាំងដោយសារបញ្ហាសមុទ្រចិនខាងត្បូង កិច្ចជំនួបតាមទូរស័ព្ទលើកនេះបានទទួលការយកចិត្តទុកដាក់ខ្ពស់ពីមជ្ឈដ្ឋានខាងក្រៅ ។ ថ្លែងក្នុងកិច្ចជំនួប ប្រទេសចិនបានលើកឡើងយ៉ាងច្បាស់ថា មូលហេតុពីឬសគល់គឺដោយមកពីភាគីហ្វីលីពីន បានកែប្រែគោលជំហរនិងគោលនយោបាយចំពោះប្រទេសចិន ដោយរំលោភបំពានលើកិច្ចសន្យារបស់ខ្លួន បង្ករឿងហេតុនៅលំហសមុទ្រជាបន្តបន្ទាប់ដែលបានប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវនិងស្របច្បាប់របស់ប្រទេសចិន ។ លើសពីនេះទៅទៀត ប្រទេសចិន...