ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការយល់ព្រមរបស់ក្រសួងការបរទេសអាមេរិកចំពោះការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ហើយបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ជាមួយភាគីអាមេរិក នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា ប្រទេសចិននឹងចាត់វិធានការប្រឆាំងស្របច្បាប់ និងចាំបាច់ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃស្ថានការណ៍ ជុំវិញការលក់អាវុធរបស់អាមេរិកឲ្យកោះតៃវ៉ាន់ ដែលចិន ចាត់ទុកថា ជាខេត្ដដែលមិនចេះរីងស្ងួតរបស់ខ្លួន។ ជំហរនេះបានកើតឡើងបន្ទាប់ពីទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ បានប្រកាសនៅថ្ងៃទី០៤ ខែសីហាថាក្រសួងការបរទេសអាមេរិក បានយល់ព្រមលក់ប្រព័ន្ធកាំភ្លើងធំធុនស្វ័យប្រវត្តិចំនួន ៤០ គ្រឿងដល់កោះតៃវ៉ាន់ក្នុងកិច្ចព្រមព្រៀងតម្លៃ ៧៥០ លានដុល្លារ។ រដ្ឋាភិបាលបានឲ្យដឹងថា...
ប៉េកាំង៖ ក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានរិះគន់សហរដ្ឋអាមេរិក ចំពោះការបង្ហាញខ្លួនថាជា“ សត្រូវដែលគេស្រមៃ” ដោយអំពាវនាវឲ្យរដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន ផ្លាស់ប្តូរនូវអ្វីដែលប្រទេសអាស៊ីអះអាងថាជាផ្នត់គំនិតខុសឆ្គង និងគោលនយោបាយប្រកបដោយគ្រោះថ្នាក់។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារវាងមន្រ្តីចិន និងអនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman នៅទីក្រុងធានជីន ទីក្រុងប៉េកាំង ក៏បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន កែតម្រូវគោលនយោបាយ “ខុស” របស់ខ្លួនប្រឆាំងនឹងប្រទេសជាតិ...
ប៉េកាំង៖ អ្នកនាំពាក្យចិន ជាថ្មីម្តងទៀតបានបដិសេធទ្រឹស្តី “ការលេចធ្លាយមន្ទីរពិសោធន៍” បង្កឲ្យមានជំងឺកូវីដ-១៩ ដោយអះអាងថា វាគ្មានអ្វីក្រៅតែពីការភូតកុហកនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅពេលដែលត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយការអះអាងនេះ បានធ្វើឱ្យមន្រ្តីជាន់ខ្ពស់ និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនលើកឡើងថា កម្មករចំនួន ៣ នាក់នៃវិទ្យាស្ថានវ៉ូហាន់នៃវីរុស បានធ្លាក់ខ្លួនឈឺ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ ដែលយោងទៅតាមការចោទប្រកាន់នេះបន្ថែម...