នារសៀល ថ្ងៃទី២០ ខែមីនា លោក ស៊ី ជីងពីង ប្រធានរដ្ឋចិន បានមកដល់ទីក្រុងមូស្គូតាម ជើងហោះហើរពិសេស ដើម្បីចាប់ផ្ដើមដំណើរ ទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសរុស្ស៊ី ។ នេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ស៊ី ជីងពីង ក្រោយបានជាប់ឆ្នោតឡើងវិញ និងជាដំណើរទស្សនកិច្ចលើកទីប្រាំបួន របស់លោកទៅកាន់ប្រទេសរុស្ស៊ី តាំងពីលោកកាន់តំណែង ជាប្រធានរដ្ឋចិន ក៏ដូចជាដំណើរទស្សនកិច្ច...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានឯកភាពថា ប្រទេសទាំងពីរនឹងរួមដៃគ្នាធ្វើឱ្យស្ថានការណ៍នៅអាហ្វហ្គានីស្ថានមានស្ថិរភាពឡើងវិញ ក្នុងពេលសន្ទនាតាមទូរស័ព្ទរបស់មេដឹកនាំកំពូលទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ កិច្ចពិភាក្សារបស់មេដឹកនាំកំពូលទាំងពីរ បានកើតឡើងនៅពេលដែលប្រទេសចិន មានបំណងពង្រឹងឥទ្ធិពលរបស់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការដកកងកម្លាំងយោធាអាមេរិក ចេញពីប្រទេសដោយភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បង្ហាញពីសញ្ញានៃការធូរស្រាលក្នុងពេលឆាប់ៗនេះ។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួផ្លូវការបានដកស្រង់សម្តីលោកស៊ី ជីនពីង ដែលបានប្រាប់ទៅលោកពូទីនថា...
បរទេស៖ យោងតាមការចេញផ្សាយទូរទស្សន៍ CNN នៅថ្ងៃពុធនេះបានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់ មួយរូបរបស់អាមេរិក ដែលទទួលបន្ទុកកិច្ចការងារ គ្រប់គ្រងក្បាលគ្រាប់នុយក្លេអ៊ែរ បានធ្វើការលើកឡើងអំពីក្តីបារម្ភរបស់គាត់ថា ចិននិងរុស្សីបច្ចុប្បន្នគឺ បានធ្វើទំនើបកម្មក្បាលគ្រាប់នុយក្លេអ៊ែររបស់ពួកគេលឿន ជាងអ្វីដែលអាមេរិកកំពុងមាននាពេលនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃអង្គារ ម្សិលមិញនេះមន្ត្រីកំពូលរូបនេះបានបន្តទៀតថា អាមេរិកមិនបានធ្វើការចាប់ផ្តើមវិនិយោគឲ្យបានច្រើនគ្រប់គ្រាន់ ទៅលើវិស័យការពារជាតិ របស់ខ្លួនជាពិសេសក្បាលគ្រាប់នុយក្លេអ៊ែរ ឡើយដែលវានឹងធ្វើឲ្យខ្លួននឹង អាចបាត់បង់កេរ្ត៍ឈ្មោះ និងកត្តិនាមនៅក្នុងករសែភ្នែកសត្រូវរបស់អាមេរិកទាំងឡាយ។ លោក Charles Richard...