តូក្យូ៖ ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងផ្តោតលើការងើបឡើងវិញ នៃសេដ្ឋកិច្ចនៅឆ្នាំ២០២៣ បន្ទាប់ពីការផ្លាស់ប្តូររបស់ខ្លួន ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ បន្ទាប់ពីបានបន្ធូរបន្ថយការ រឹតបន្តឹងយ៉ាងខ្លាំងរបស់ខ្លួន ចំពោះមុខការខកចិត្តជាសាធារណៈ ជាមួយនឹងការប៉ុនប៉ងណាមួយ ដើម្បីឈ្លានពានតៃវ៉ាន់ត្រូវបាន គេមើលឃើញថា មិនទំនងកើតមានក្នុងរយៈពេល ដ៏ខ្លីខាងមុខនេះទេ។ ប្រទេសចិន ហាក់ដូចជាកំពុងធ្វើការចុះចត យ៉ាងលំបាកនៅក្នុងការ ចាកចេញពីគោលនយោបាយ “កូវីដសូន្យ” ហត្ថលេខារបស់ប្រធានាធិបតីលោក ស៊ី...
បរទេស ៖ ការលុកលុយ របស់យន្តហោះចម្បាំងរបស់ចិន ចូលទៅក្នុងតំបន់ការពារដែន អាកាសរបស់កោះតៃវ៉ាន់ បានកើនឡើងជិតទ្វេដងក្នុងឆ្នាំ ២០២២ ជាមួយនឹងការកើនឡើង នៃយន្តហោះចម្បាំង និង យន្តហោះទម្លាក់គ្រាប់បែក ខណៈដែលទីក្រុងប៉េកាំង បានបង្កើនការគំរាមកំហែង ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ លើកោះនេះ ។ យោងតាម សារព័ត៌មាន First Post ចេញផ្សាយនៅថ្ងៃទី២...
ប៉េកាំង៖ ក្រសួងការពារជាតិរបស់ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបំពានច្បាប់អន្តរជាតិ និង “ការបង្កាច់បង្ខូច និងការបំភាន់” បន្ទាប់ពីការប្រឈមមុខដាក់គ្នារវាងយន្តហោះចម្បាំងរបស់ចិន និងយន្តហោះ ឈ្លបយកការណ៍របស់អាមេរិកលើដែនទឹក ដែលមានជម្លោះនៃសមុទ្រចិនខាងត្បូង។ សេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃសៅរ៍បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីយោធាអាមេរិកបានអះអាងថាយន្តហោះចម្បាំង J-11 របស់ចិនបានចូលមកក្នុងចម្ងាយ ៦ ម៉ែត្រ (២០ហ្វីត) នៃយន្តហោះ RC-135 របស់អាមេរិកកាលពីថ្ងៃទី២១ ខែធ្នូ ដោយបង្ខំឱ្យភាគីក្រោយធ្វើសមយុទ្ធជម្លៀសដើម្បីជៀសវាងការប៉ះទង្គិច។ ប៉ុន្តែលោក...
ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃសុក្របានអំពាវនាវ ឱ្យមានកិច្ចសន្ទនាក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន ខណៈដែលលោកបានជួបពិភាក្សាតាមអ៊ីនធឺណិត ជាមួយសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ដោយលើកឡើងថា ទីក្រុងប៉េកាំងនឹង “ដើរតួនាទីស្ថាបនា” សម្រាប់ដំណោះស្រាយដោយសន្តិវិធី។ លោក ស៊ី ត្រូវបានដកស្រង់សម្តីដែលប្រាប់លោក ពូទីន ដោយទូរទស្សន៍កណ្តាលចិនថា “ផ្លូវទៅកាន់កិច្ចចរចាសន្តិភាពនឹងមិនរលូននោះទេ ប៉ុន្តែដរាបណាការខិតខំប្រឹងប្រែងមិនត្រូវបានបោះបង់នោះទេ...
ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បានធ្វើពិធីសំណេះសំណាល ជូនពរឆ្នាំថ្មីឆ្នាំសកល។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា គន្លឹះដោយបានគូសបញ្ជាក់ថា ឆ្នាំ២០២៣ជាឆ្នាំចាប់ផ្តើមអនុវត្ត ដោយគ្រប់ជ្រុងជ្រោយនូវស្មារតីសមាជបក្សកុម្មុយនីស្តចិនលើកទី២០។ យើងត្រូវខិតខំផ្តល់មូលដ្ឋានដ៏ល្អប្រសើរ ដល់ការសម្រេចគោលដៅតស៊ូមួយរយឆ្នាំទីពីរ។ លោក Xi...
ទីក្រុងប៉េកាំង ដែលមានភាពស្ងប់ស្ងាត់ក្នុងមួយរយៈពេល កន្លងទៅនេះ មានភាពអ៊ូអរជាថ្មីឡើងវិញ ។ លើស្ពានអាកាសមានរថយន្តច្រើន ទីផ្សារទំនើបនិងរោងភាពយន្តមានភ្ញៀវកាន់តែច្រើនឡើងៗ នៅភោជនីយដ្ឋានមានតម្រង់ជួរ រង់ចាំចូលហូបបាយ ទិដ្ឋភាពក្នុងជីវភាពរស់នៅកាលពីមុន បានលេចចេញជាថ្មីម្តងទៀត ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក ប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់បានចាររឿងរ៉ាវចិន ដ៏សម្បូរបែបក្នុងដំណើរស្វែងរកជីវភាពរស់នៅដ៏ល្អប្រសើរ ក្នុងរយៈពេលមួយឆ្នាំនេះ ប្រជាជននៅលើពិភពលោកបានកើនឡើង ដល់ចំនួន៨ពាន់លាននាក់ ទំនាក់ទំនងរវាងមនុស្ស និងមនុស្សមានភាពជិតស្និទ្ធមិនដែលមាន ក្តីប្រាថ្នាចំពោះជីវភាពរស់នៅដ៏ល្អ បវរក៏មានភាពកាន់តែខ្លាំងមិនដែលមានដែរ...
ចាប់តាំងពីឆ្នាំ ២០១៤ មក លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកល ៩ ឆ្នាំជាប់ៗគ្នា ។ ការអប់រំរបស់ក្មេងៗ ការចិញ្ចឹមជីវិតក្នុងវ័យជរា របស់មនុស្សចាស់ ការព្យាបាលជំងឺ របស់អ្នកជំងឺ ការប្រមូលផល របស់កសិករ ។ល។ ជានិច្ចកាលបំណងប្រាថ្នា របស់ប្រជាជន...
ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២ កិច្ចប្រជុំលើកទី៣៨ នៃគណកម្មាធិការអចិន្ត្រយ៍សភា តំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី ១៣ បានអនុម័តលើ «សម្រាយអំពីមាត្រាទី១៤ និងមាត្រាទី៤៧ នៃច្បាប់គាំពារសន្តិសុខជាតិ របស់តំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជានាមិតចិន» ព្រមទាំងចេញផ្សាយសេចក្តីប្រកាសជាសាធារណៈ ។ យោងតាមសេចក្តីប្រកាស សេចក្តីស្នើរពាក់ព័ន្ធគឺលើកឡើង ដោយអភិបាលតំបន់រដ្ឋ បាលពិសេសហុងកុង ។...
សាធារណជន នៅតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា នៅតែចាប់អារម្មណ៍ និង ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះព្រឹត្តិការណ៍ ដំណើរភាពយន្ត ចល័តចិន-កម្ពុជា រហូតមកដល់ឆ្នាំ២០២២នេះ ។ ជាក់ស្តែង ដំណើរភាពយន្តចល័តចិន-កម្ពុជា ដ៏ឆ្នើម លើកទី៦ ទើបបានបញ្ចប់ និងទទួលបាន ជោគជ័យយ៉ាងខ្លាំង ជោគជ័យ ដោយសារតែមហាជន នៅតែមកទស្សនាភាពយន្តផ្ទាល់ យ៉ាងច្រើនកុះករ...
ការអធិប្បាយពាក់ព័ន្ធនឹង “កំណែទម្រង់”ស្ទើរតែត្រូវបានលើកឡើង ជារៀងរាល់ឆ្នាំដោយ លោក Xi Jinping ថ្នាក់ដឹកនាំប្រទេសចិន នៅក្នុងសុន្ទរកថា អបអរសាទរ បុណ្យចូលឆ្នាំថ្មីឆ្នាំសកល ក្នុង រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ។ “កំណែទម្រង់” បានក្លាយទៅជាការយកចិត្តទុកដាក់ សំខាន់របស់លោកXi Jinpingក្នុងអភិបាលកិច្ចរដ្ឋ ។ ចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨ មក មជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោកXi...