បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីអាមេរិក លោក Antony Blinken ក្នុងការហៅទូរស័ព្ទកាលពីថ្ងៃអង្គារថា ផែនការរបស់សហរដ្ឋអាមេរិក សម្រាប់អាស៊ីអាគ្នេយ៍ បានដាក់ឱ្យខ្លួននៅលើផ្លូវមួយ សម្រាប់ការប្រឈមមុខ ជាមួយទីក្រុងប៉េកាំង។ លោកបាននិយាយសំដៅទៅលើ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ដែលទើបធ្វើបច្ចុប្បន្នភាព របស់ក្រុងវ៉ាស៊ីនតោន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២...
ទិន្នន័យដែលក្រសួងពាណិជ្ជកម្មចិនចេញផ្សាយនាពេលថ្មីៗកន្លងមកបានបង្ហាញឱ្យឃើញថា នៅខែមករាឆ្នាំនេះ មិនបូករួមទាំងវិស័យធនាគារ មូលបត្រនិងការធានារ៉ាប់រង បរិមាណដើមទុនបរទេសដែលប្រទេសចិនប្រើប្រាស់ដោយជាក់ស្តែងបានឡើងដល់១សែន២ពាន់២៨០លានប្រាក់យាន់ចិន បានកើនជាង១១.៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ត្រូវជា១៥៨៤០លានដុល្លារអាមេរិក ។ និយាយចំពោះប្រទេសចិន តួលេខគួរឱ្យកត់សម្គាល់នេះមិនត្រឹមតែមានន័យថា សម្រេចបាននូវកិច្ចចាប់ផ្តើមដ៏ល្អប្រសើរក្នុងឆ្នាំនេះលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មប៉ុណ្ណោះទេ ជាងនេះទៅទៀត បានបញ្ចេញព័ត៌មានគន្លឹះមួយទៅកាន់មជ្ឈដ្ឋានខាងក្រៅ ពោលគឺ៖អ្នកវិនិយោគទុនបរទេសនៅតែមានជំនឿចិត្តចំពោះទីផ្សារចិន ក្នុងនាមជាគោលដៅបណ្តាក់ទុន ចិននៅតែមានកម្លាំងទាក់ទាញខ្លាំងក្លាដដែល ។ ហេតុអ្វីបានជាអ្នកវិនិយោគបរទេសរីករាយបណ្តាក់ទុននៅប្រទេសចិន គឺដោយមកពីទីផ្សារចិនអាចនាំមកនូវផលកម្រៃជាទីគាប់ប្រសើរដល់ពួកគេ ។ ក្នុងបរិបទដែលវីរុសកូវីដ១៩នៅតែរីករាលដាលយ៉ាងធ្ងន់ធ្ងរ...
បរទេស៖ មន្ទីរបញ្ចកោណបានព្រមានថា ក្រុងវ៉ាស៊ីនតោនកំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការផ្លាស់ប្តូររបស់ចិនទៅខាងមូស្គូលើបញ្ហាសន្តិសុខនៅទ្វីបអឺរ៉ុប។ មន្ទីរបញ្ចកោណបានព្រមានចំពេលមានការប្រឈមមុខដាក់គ្នាជាច្រើនសប្តាហ៍ឆ្លងព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការពារជាតិលោក John Kirby បានដាក់ចេញនូវទស្សនៈរបស់លោកលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ក្នុងការប្រឈមមុខនឹងសម្ពាធរបស់លោកខាងលិចកើនឡើង។ លោកបានកត់សម្គាល់ដោយអត្ថាធិប្បាយលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសេចក្តីថ្លែងការណ៍របស់សមភាគីចិនលោក...
ប៉េកាំង ៖ អ្នកនាំពាក្យរបស់ចិនដីគោក បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងខ្លឹមសារ ដែលទាក់ទងនឹង តៃវ៉ាន់ នៅក្នុងរបាយការណ៍ ដែលគេហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក” ដែលចេញផ្សាយដោយរដ្ឋបាល សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។ លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យ កិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានលើកឡើងថា ខ្លឹមសារពាក់ព័ន្ធបានជ្រៀតជ្រែក យ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន...
កិច្ចសហប្រតិបត្តិការ និងក្តីសង្ឃឹម ដែលបាន ដាក់បញ្ចូល នូវជំនឿចិត្ត និងកម្លាំង ដល់ប្រទេសនានា លើពិភពលោកថ្ងៃទី១៤ ខែកុម្ភៈ ពេលឆ្លើយតបសំណួរ ពាក់ព័ន្ធនឹង ការប្រកួតកីឡា អូឡាំពិក រដូវរងាក្រុងប៉េកាំង លោក WangWenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ការប្រកួត នេះបានបង្ហាញពីសាមគ្គីភាព កិច្ចសហប្រតិបត្តិាករ និងក្តីសង្ឃឹម...
ប៉េកាំង ៖ ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក ដកចេញនូវពន្ធបន្ថែម ការដាក់ទណ្ឌកម្ម និងវិធានការបង្ក្រាបផ្សេងទៀត ប្រឆាំងនឹងទីក្រុងប៉េកាំង ឲ្យបានមុនកាលកំណត់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។ ប្រទេសចិន បានខិតខំជំរុញ ការអនុវត្តរួមគ្នា នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មដំណាក់កាលទី១ របស់ខ្លួនជាមួយសហរដ្ឋអាមេរិក ចាប់តាំងពីកិច្ចព្រមព្រៀងនេះ ចូលជាធរមាន។ លោក...
ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ ក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រ លោតវេទិកានៃការប្រកួតជិះ ស្គីព្រិលបែបសេរីក្រុមនារី នៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង យុវតី Gu Ailing ដណ្ដើមបានមេដាយមាស ។ នេះជាមេដាយមាសលើកដំបូង របស់ប្រទេសចិន នៃកីឡាព្រិលនារីក្នុងព្រឹត្តិការណ៍កីឡា អូឡាំពិករដូវរងាក្រុងប៉េកាំង ជិះស្គីព្រិលបែបសេរីគឺជាកីឡា Extreme គ្រោះថ្នាក់...
“ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន គឺជាពេលវេលា ដ៏ល្អប្រសើរ ដើម្បីលាឆ្នាំចាស់ និងស្វាគមន៍ឆ្នាំថ្មី ពិធីបុណ្យនេះ តែងតែអាចនាំមកនូវ សេចក្តីប្រាថ្នាថ្មី ដល់ប្រជាជន ។ ” ប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិន បង្ហាញពីស្នូល នៃវប្បធម៌ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ។ នៅប្រទេសចិន ដែល...
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២២ បានធ្វើការឡោមព័ទ្ធសណ្ឋាគារ សឹងប៉ាវឡុង និងក្លឹបកម្សាន្ត និង បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៦ នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស ការចាប់បង្ខាំង ជនរងគ្រោះ ជនជាតិចិន ចំនួន ២នាក់...
ប៉េកាំង៖ បេសកជនចិន បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អនុម័តវិធីសាស្រ្តប្រកប ដោយការប្រុងប្រយ័ត្ន និងទំនួលខុសត្រូវចំពោះទណ្ឌកម្ម ខណៈពេលដែលលើកឡើង ពីបញ្ហានៃទណ្ឌកម្ម ដែលដាក់លើកូរ៉េខាងជើង និងទណ្ឌកម្មឯកតោភាគី។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងថា “វាជាជំហរជាប់លាប់ របស់ប្រទេសចិន ដែលថា ខណៈពេលដែលប្រទេសសមាជិក យូអិន...