ប៉េកំាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ថា យោងតាមអាជ្ញាធរយោធារបស់ប្រទេសចិន បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធចិន និងវៀតណាម នឹងធ្វើសមយុទ្ធយោធារួមគ្នា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែធ្នូ ។ យោងតាមនាយកដ្ឋានគាំទ្រផ្នែកភស្តុភារនៃគណៈកម្មាធិការយោធាមជ្ឈិម ហៅកាត់ថា (CMC) បានឱ្យដឹងថា ប្រទេសចិននឹងបញ្ជូនក្រុមគ្រូពេទ្យដែលមានបុគ្គលិកចំនួន ៨៤នាក់ ទៅកាន់ទីក្រុង Mong...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិនកាលពីព្រឹកថ្ងៃអង្គារនេះ បានធ្វើការលើកសរសើរយ៉ាងខ្លាំងចំពោះ ប្រទេសអាហ្វ្រិកខាងត្បូងចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការផ្តល់ព័ត៌មានបានទាន់ពេលវេលា អំពីការរីករាលដាលនៃមេរោគបំលែងថ្មីអូមីក្រុង។ ថ្លែងទៅកាន់សន្នសិទកាសែតប្រចាំថ្ងៃអ្នកនាំពាក្យក្រសួង ការបរទេសចិនលោក Zhao Lijian បានបញ្ជាក់ថាប្រទេសចិននឹងបន្តធ្វើ កិច្ចសហប្រតិបត្តិការជាមួយនឹង សហគមន៍ អន្តរជាតិព្រមទាំងបណ្តាប្រទេសនៅអាហ្វ្រិកខាងត្បូង ផងក្នុងការប្រយុទ្ធប្រឆាំងទៅនឹងផ្ទុះរីករាល ដាលនៃវិរុសរាតត្បាតនេះ។ លោក Zhao ក៏បានឆ្លើយតបផងដែរទៅនឹងសំណួរថាគួរដោះស្រាយយ៉ាងណាថាត្រូវតែធ្វើឡើងតាមរបៀបវិទ្យាសាស្ត្រហើយបណ្តាប្រទេសទាំងឡាយ ត្រូវតែចាំបាច់គាំទ្រទៅដល់អង្គការសុខភាពពិភពលោក ដែលជាអ្នកដឹកនាំក្នុងកិច្ចការងារនេះ៕ ប្រែសម្រួល៖ស៊ុនលី
ប៉េកាំង៖ ស្ថានទូតចិនប្រចាំប្រទេសបារាំង បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះដំណោះស្រាយដែល បានអនុម័តដោយរដ្ឋសភាបារាំង ស្តីពីតំបន់តៃវ៉ាន់ របស់ប្រទេសចិន។ ដំណោះស្រាយដែលបានអនុម័ត កាលពីថ្ងៃទី២៩ វិច្ឆិកា អំពាវនាវឲ្យរដ្ឋាភិបាលបារាំង គាំទ្រការចូលរួម របស់តៃវ៉ាន់ ក្នុងអង្គការអន្តរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យស្ថានទូតចិន បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន តាមប្រព័ន្ធអ៊ីនធឺណិតថា “ដំណោះស្រាយដែលបំពាន...
បរទេស៖ កាលពីខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Joe Biden បានស្នើឱ្យរដ្ឋមន្ត្រីការពារជាតិ Lloyd Austin “ធ្វើការពិនិត្យឡើងវិញនូវឥរិយាបថជាសាកល ដើម្បីធានាថា ការបោះជំហានរបស់សមាជិកសេវាកម្មអាមេរិកទូទាំងពិភពលោកមានទំហំត្រឹមត្រូវ និងគាំទ្រយុទ្ធសាស្ត្រ”។ មន្ទីរបញ្ចកោណនិយាយថា ការពិនិត្យឡើងវិញនេះនឹងជួយខ្លួន “បែងចែកកម្លាំងយោធាល្អបំផុតក្នុងការស្វែងរកផលប្រយោជន៍ជាតិរបស់យើង”។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់មន្ត្រីមន្ទីរបញ្ចកោណកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើម...
បរទេស ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទនេះ បាននិយាយថា ប្រទេសចិននឹងផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ ចំនួន១ពាន់លានដូសថែមទៀត ឲ្យដល់ប្រទេសនៅតំបន់អាហ្វ្រិក និងធ្វើការជំរុញលើកទឹកចិត្តក្រុមហ៊ុនចិន ឲ្យធ្វើការវិនិយោគមិនតិច ជាង១០លានដុល្លារ នៅតំបន់អាហ្វ្រិក ក្នុងអំឡុងរយៈពេល៣ឆ្នាំខាងមុខ ។ ការសន្យាផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ បន្ថែមនេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានធ្វើឡើង ស្របពេលដែលមានក្តីព្រួយ...
បរទេស៖ អ្វីដែលជាវិធានការមួយទៀតដើម្បីទទួលបានទ្រព្យសកម្មពីបរទេសដោយសារការខកខានមិនបង់ប្រាក់ដែលបានខ្ចី, ប្រទេសចិន ត្រូវបានគេចោទថា បានចូលកាន់កាប់អាកាសយានដ្ឋានអន្តរជាតិ Entebbe និងទ្រព្យសកម្មផ្សេងទៀតក្នុងប្រទេសអាហ្វ្រិកខាងកើតមួយនេះ។ យោងតាមសារព័ត៌មាន Economic Times ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីអ៊ូហ្គង់ដា លោក Yoweri Museveni បានបញ្ជូនគណៈ ប្រតិភូទៅទីក្រុងប៉េកាំងដើម្បីចរចាជាមួយរដ្ឋាភិបាលចិន។ មុននេះ រដ្ឋាភិបាលដែលដឹកនាំដោយលោក...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឲ្យសហរដ្ឋអាមេរិក គោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួម ចិន-អាមេរិកទាំងបី បញ្ឈប់ជាបន្ទាន់ នូវរាល់ទម្រង់នៃទំនាក់ទំនងផ្លូវការ ជាមួយតៃវ៉ាន់។ ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ របស់សមាជិកសភាអាមេរិកមួយចំនួន បានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងការកំណត់នៃសេចក្តីថ្លែងការណ៍រួម ចិន-អាមេរិកចំនួន៣ ហើយបានបញ្ជូនសញ្ញាខុសធ្ងន់ធ្ងរនៃការគាំទ្រ កងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យលោក ចាវ លីជៀន បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃមួយ។ ...
ប៉េកាំង៖ ចិន ជំរុញឲ្យជប៉ុន ពិចារណាលើការធ្វើពហិការ ការទូតនៃព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងប៉េកាំង ដែលគ្រោងនឹងធ្វើឡើង នៅខែកុម្ភៈខាងមុខ ដោយលើកឡើងថា គ្មានតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងចូលរួមព្រឹត្តិការណ៍ កីឡាពិភពលោកនោះទេ។ ការធ្វើពហិការ ដែលនឹងមិនប៉ះពាល់ដល់ការ ចូលរួមរបស់អត្តពលិកអាមេរិក ត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងការ ចោទប្រកាន់ប្រទេសចិន ទៅលើការរំលោភសិទ្ធិមនុស្ស ប្រឆាំងនឹងជនជាតិមូស្លីមអ៊ុយហ្គ័រ នៅក្នុងតំបន់ ស៊ីនជាំង...
បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសចិននិយាយថា គ្មានទីទំនេរសម្រាប់ការ សម្របសម្រួលជាមួយសហរដ្ឋអាមេរិក នៅពេលនិយាយដល់រឿងតៃវ៉ាន់ ហើយនេះគឺជារឿងដ៏ថ្មីបំផុត ក្នុងសង្គ្រាមពាក្យសម្តី និងគោលជំហរជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាទឹកដីមួយផ្នែករបស់ខ្លួន។ នៅពេលត្រូវគេចោទសួរអំពី ចំណងមិត្តភាពសហរដ្ឋអាមេរិកនិងចិន នៅក្នុងសន្និសីទកាសែតមួយ នាថ្ងៃព្រហស្បតិ៍នេះ មន្ត្រីនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសចិន លោក Wu Qian បានមានប្រសាសន៍ថា ភាគីទាំងពីរទទួលបានផលប្រយោជន៍...
ប៉េកំាង ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយព័ត៌មាន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលចិន បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន បានរាយការណ៍ពីករណី ឆ្លងមេរោគឆ្លងថ្មីចំនួន ២៤ករណី សម្រាប់ថ្ងៃពុធ បើធៀបនឹង២២ថ្ងៃមុននេះ អាជ្ញាធរសុខាភិបាល របស់ខ្លួនបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះ...