ប៉េកាំង៖ ប្រទេសចិន បានសម្តែង “ការប្រឆាំងយ៉ាងម៉ឺងម៉ាត់” របស់ខ្លួនចំពោះប្រទេសជប៉ុន និងសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ ដោយអបអរសាទរប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ ក្នុងពិធីសម្ពោធចូលកាន់តំណែងរបស់លោក ដោយបេសកជនរបស់ទីក្រុងប៉េកាំង ប្រចាំទីក្រុងតូក្យូមុននេះ បានព្រមានថា អ្នកគាំទ្រជប៉ុននៃឯករាជ្យភាព របស់កោះនេះនឹងត្រូវបាន “នាំចូលទៅក្នុងរណ្តៅភ្លើង” ។ ជាការឆ្លើយតប ប្រទេសជប៉ុន បានតវ៉ាទៅកាន់ប្រទេសចិន តាមរយៈបណ្តាញការទូតជុំវិញការអត្ថាធិប្បាយ...
ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅចិន និងតួកគី ចាប់ពីថ្ងៃទី២៤-២៩ ខែឧសភា តបតាមការអញ្ជើញរបស់លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន និងលោក ហាកាន់ ហ្វីដាន់ រដ្ឋមន្ត្រីការបរទេសតួកគី។...
អាស្ដាណា៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការស្លាប់របស់ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេសលោក Hossein Amir-Abdollahian ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថានលោក Murat Nurtleu ។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យ...
ប៉េកាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការបញ្ជូនសញ្ញាខុស ទៅកាន់កងកម្លាំងបំបែកខ្លួន ដែលស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានធ្វើការកត់សម្គាល់ ជាការឆ្លើយតបទៅនឹងសំណួរ របស់ប្រព័ន្ធផ្សព្វផ្សាយអំពីសហរដ្ឋអាមេរិក និងការផ្លាស់ប្តូររបស់ប្រទេសមួយចំនួនទៀត ក្នុងការបញ្ជូនមនុស្សទៅចូលរួមក្នុងពិធី សម្រាប់លោក Lai Ching-te ចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមអូស បន្លាយជម្លោះអ៊ុយក្រែនដោយចេតនា និងស្វែងរកផលចំណេញពីវា ខណៈកំពុងលាបពណ៌ក្រុងប៉េកាំងជាមួយ នឹងការចោទប្រកាន់មិនពិត នេះបើយោងតាមបេសកជនចិន ប្រចាំអង្គការ សហប្រជាជាតិបានប្រាប់ក្រុមប្រឹក្សា សន្តិសុខកាលពីថ្ងៃចន្ទ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំស្តីពី ជម្លោះអ៊ុយក្រែន ឯកអគ្គរដ្ឋទូត Geng Shuang បានលើកឡើងពីការអះអាង របស់សហរដ្ឋអាមេរិកថា ប្រទេសចិនកំពុងផ្គត់ផ្គង់គ្រឿងសព្វាវុធដល់ប្រទេសរុស្ស៊ី...
ថ្ងៃទី២០ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសាររំលែកទុក្ខ ជូនចំពោះលោក Mukhbel អនុប្រធានាធិបតីទីមួយ របស់អ៊ីរ៉ង់ ស្តីពីករណីរងគ្រោះ របស់លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់ ក្នុងឧប្បតិ្តហេតុធ្លាក់ឧទ្ធម្ភាគចក្រ ។ លោក Xi Jinping បានតាំងនាមរដ្ឋាភិបាល និងប្រជាជនចិន ចូលរួមរំលែកទុក្ខ...
ប៉េកាំង ៖ អ្នកនាំពាក្យយោធាចិន បានថ្កោលទោសចំពោះ “ទង្វើបង្កហេតុ” នាពេលថ្មីៗនេះ របស់នាវាយោធាអាមេរិក ដោយថា ការអំពាវនាវរបស់ភាគីអាមេរិក អំពីអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) បង្ហាញពីលក្ខណៈអនុត្តរភាពរបស់ខ្លួន។ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងសំណួរ របស់ប្រព័ន្ធផ្សព្វផ្សាយអំពីនាវាពិឃាត USS...
“ទន្ទឹមនឹងអ្នកប្រើប្រាស់ចិន កាន់តែយកចិត្តទុកដាក់ ដល់សុខភាព ខ្ញុំជឿថា សហគ្រាសយើង នឹងមានទំហំកាន់តែធំនៅទីផ្សារប្រទេសចិន ។ ”ពេលថ្មីៗកន្លងទៅនេះ លោក Brian Jamieson ស្ថាបនិកនៃក្រុមហ៊ុន SP1KE ដែលជាក្រុមហ៊ុនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខាងសុខភាពនៃកាណាដា បានថ្លែងដូចនេះពោលខាងលើនេះ ។ ព្រមពេលជាមួយគ្នានេះ អង្គការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងគណៈកម្មាធិការសហភាពអឺរ៉ុប សុទ្ធតែបានដំឡើងការប៉ាន់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង អាចនឹងចុះកិច្ចសន្យាក្នុងពេលឆាប់ៗនេះ សម្រាប់ការសាងសង់បំពង់បង្ហូរមេហ្គា Power of Siberia 2 ដែលគ្រោងនឹងបញ្ជូន ឧស្ម័នធម្មជាតិរុស្ស៊ីទៅកាន់ប្រទេសចិន។ Power of Siberia 2 ត្រូវបានគេរំពឹងថានឹងអនុញ្ញាតឱ្យ បញ្ជូនឧស្ម័នរហូតដល់ ៥០ពាន់លានម៉ែត្រគូប (bcm) ក្នុងមួយឆ្នាំពីតំបន់...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងថា លោក និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានព្រមព្រៀងគ្នាថា ការដោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែនគឺជា “ផ្លូវត្រូវឆ្ពោះទៅមុខ” ហើយថាទីក្រុងប៉េកាំង ត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទី ស្ថាបនាក្នុងការសម្រេចបាននូវបញ្ហានេះ។ មេដឹកនាំទាំងពីរបានអំពាវនាវឱ្យ ទប់ស្កាត់វិបត្តិមិនឱ្យចេញពីការគ្រប់គ្រង និងបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការសន្ទនាដើម្បីដោះស្រាយស្ថានការណ៍ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សាកំពូល របស់ពួកគេនៅទីក្រុងប៉េកាំង។...