ប៉េកាំង ៖ បន្ទាប់ពីការបោះឆ្នោតពីរនៅក្នុងតំបន់តៃវ៉ាន់ក្នុងឆ្នាំ២០២៤ ប្រទេស និងអង្គការជាច្រើនទៀត បានអះអាងឡើងវិញ នូវការប្តេជ្ញាចិត្ត ចំពោះគោលការណ៍ចិនតែមួយ ដោយបង្ហាញការគាំទ្រ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសចិន ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ។ លោក Lalu Muhamad Iqbal អ្នកនាំពាក្យក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌូណេស៊ីបានឲ្យដឹងថា ឥណ្ឌូណេស៊ី គោរពគោលនយោបាយចិនតែមួយ...
បរទេស៖ ប្រទេសចិនបានអំពាវនាវឱ្យបញ្ចប់ “ការយាយី” លើនាវាស៊ីវិលនៅសមុទ្រក្រហម កាលពីថ្ងៃសុក្រ បន្ទាប់ពីការវាយប្រហារលើនាវាជាច្រើន ដោយពួកឧទ្ទាមហួធី ក្នុងសាមគ្គីភាពជាមួយ ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការឈ្លានពានរបស់ពូកឧទ្ទាម ហួធី ប្រឆាំងនឹងនាវាដឹកជញ្ជូននៅក្នុង និងជុំវិញសមុទ្រក្រហម គឺបាននាំឱ្យមានការវាយប្រហារសងសឹក នៅក្នុងប្រទេសយេម៉ែន ដោយកងកម្លាំងសហរដ្ឋអាមេរិក...
បរទេស ៖ ក្រុមសកម្មប្រយុទ្ធ Houthi នៅក្នុងប្រទេសយេមែន បានសន្យាថាការឆ្លងកាត់សមុទ្រក្រហម ដោយនាវាពីគ្រប់ប្រទេស លើកលែងតែប្រទេស អ៊ីស្រាអែល និងប្រទេសនានា ដែលមានទំនាក់ទំនងជាមួយគ្នា ។ យោងតាមការចេញផ្សាយរបស់ RT ការបញ្ជាក់នោះបានធ្វើឡើង ដោយក្រុមអ្នកតំណាងរបស់ Houthiកាលពីថ្ងៃម្សិលមិញ ហើយបានបញ្ជាក់យ៉ាងច្បាស់ទៀតថា ជាពិសេសនាវារបស់ចិន និងរុស្សី នឹងមិនត្រូវបានប៉ះពាល់ជាដាច់ខាត ក្នុងពេលដែលពួកគេឆ្លងកាត់ទីនេះ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថានាយករដ្ឋមន្ត្រីចិនលោក Li Qiang បានបដិសេធសំណើរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky សម្រាប់កិច្ចប្រជុំនៅឯកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ក្នុងសប្តាហ៍នេះ។ Politico រាយការណ៍កាលពីថ្ងៃពុធនូវព័ត៌មានទាំងនេះពោលគឺនៅតែ ប៉ុន្មានថ្ងៃមុន មន្ត្រីអ៊ុយក្រែនលោក Andrey Yermak បាននិយាយថា កិច្ចពិភាក្សាជាមួយប្រទេសចិននឹងមានសារៈសំខាន់ក្នុងការជំរុញ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិនមានការខកចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសហរដ្ឋអាមេរិក ដែលឆ្លងកាត់ទង្វើដែលទាក់ទងនឹងតៃវ៉ាន់ ហើយបានធ្វើការតំណាងយ៉ាងធ្ងន់ធ្ងរ ដល់ភាគីសហរដ្ឋអាមេរិក។ មានសេចក្តីរាយការណ៍ថា ថ្មីៗនេះសភាតំណាងសហរដ្ឋអាមេរិក បានអនុម័តច្បាប់មិនរើសអើងតៃវ៉ាន់ ឆ្នាំ២០២៣ ដែលតម្រូវឱ្យរដ្ឋលេខាធិការរតនាគារ ប្រើប្រាស់ឥទ្ធិពលរបស់អាមេរិក នៅក្នុងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីគាំទ្រដល់សមាជិកភាពរបស់តៃវ៉ាន់ នៅក្នុងអង្គការនេះ។ ជាការឆ្លើយតបទៅនឹងសំណួរដែលពាក់ព័ន្ធ អ្នកនាំពាក្យលោកស្រី ម៉ៅ...
«តៃវ៉ាន់ ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន» នេះមិនត្រឹមតែជាការលើកឡើងរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឯកភាពរួមរបស់សហគមន៍អន្តរជាតិ ពិសេសគឺជាសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិ ពោលគឺរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជាអាជ្ញាធរស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ។ ពិតមែនតែក្នុងប្រវត្តិសាស្ត្រ តំបន់តៃវ៉ាន់ធ្លាប់បានត្រូវបំបែកចេញពីប្រទេសចិនដោយសារកត្តាសង្គ្រាមក្តី ក៏ប៉ុន្តែកាលពី ៨០ ឆ្នាំមុន នៅឯទីក្រុងគែរប្រទេសអេហ្ស៊ីប ប្រទេសចិន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានចេញ «សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ» ដែលចែងយ៉ាងច្បាស់ថា «ប្រគល់កោះតៃវ៉ាន់ដែលជាទឹកដីរបស់ចិនដែលត្រូវជប៉ុនលួចយកឱ្យប្រទេសចិនវិញ » ។ បន្ទាប់មក...
ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ «មតិស្តីពីការកសាងប្រទេសចិន ដ៏ស្រស់ស្អាត ដោយគ្រប់ជ្រុងជ្រោយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយសីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន» បានដាក់ចេញ ។ មតិនេះបានលើកឡើងថា ការកសាងប្រទេសចិន ដ៏ស្រស់ស្អាតគឺជាគោលដៅដ៏ សំខាន់សម្រាប់ការកសាង ប្រទេសសង្គមនិយមទំនើបកម្ម ដោយគ្រប់ជ្រុងជ្រោយពោល គឺផែនការ៥ឆ្នាំទី១៤ (ឆ្នាំ២០២១-២០២៥) គឺសម្រេចឱ្យបាននូវការ បន្តកែលម្អបរិស្ថានអេកូឡូស៊ី ផែនការ៥ឆ្នាំទី១៥...
ប៉េកាំង៖ បេសកជនចិន នៅថ្ងៃសុក្របានព្រមានអំពី ផលវិបាកនៃការបណ្តេញប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្គាហ្សា ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃបទឈប់បាញ់ជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ជិត ១០០ថ្ងៃនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលដែលកំពុងបន្ត មនុស្សជាង ២៣,០០០នាក់នៅហ្គាហ្សា និងជាង ២០០នាក់នៃអង្គការសហប្រជាជាតិ និងអ្នកកាសែតបានបាត់បង់ជីវិត ហើយ ៩០ភាគរយនៃប្រជាជន នៅតំបន់ហ្គាហ្សាត្រូវបានផ្លាស់ទីលំនៅ។ តំណាងអចិន្ត្រៃយ៍របស់អង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ។ ទាក់ទងនឹងវោហាសាស្ត្រនៃ...
បរទេស៖ ប្រទេសចិនត្រូវបានគេប៉ាន់ប្រមាណថាបានវ៉ាដាច់ប្រទេសជប៉ុនជាអ្នកនាំចេញរថយន្តធំជាងគេបំផុតរបស់ពិភពលោកជាលើកដំបូងក្នុងឆ្នាំ ២០២៣ ជាមួយនឹងការលក់ដែលជំរុញដោយតម្រូវការខ្លាំងនៅក្នុងប្រទេសរុស្ស៊ី និងការកើនឡើងនៃការចង់បានរបស់ពិភពលោកសម្រាប់រថយន្តអគ្គិសនី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) គឺថា ការនាំចេញរថយន្តសរុប (រថយន្តដឹកអ្នកដំណើរ រថយន្តក្រុង និងរថយន្តដឹកទំនិញ) បានកើនឡើង ៥៦ភាគរយ ពីឆ្នាំ ២០២២...
បរទេស៖ ក្រសួងការបរទេសរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃពុធថា ឯកអគ្គរដ្ឋទូតកោះតៃវ៉ាន់ប្រចាំ នៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានជួបជាមួយប្រធានសភា តំណាងរាស្រ្តសហរដ្ឋអាមេរិកលោក Mike Johnson ដែលនាំឱ្យមានការស្តីបន្ទោស យ៉ាងខ្លាំងពីទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ បំផុតរបស់កោះតៃវ៉ាន់ បើទោះបីជាមិនមានទំនាក់ទំនង...