ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបដិសេធសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយដោយកិច្ចសន្ទនាត្រីភាគីឥណ្ឌូប៉ាស៊ីហ្វិករវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ អ្នកនាំពាក្យម៉ៅនីងបានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃដើម្បីឆ្លើយតបទៅនឹងសំណួរស្តីពីសេចក្តីថ្លែងការណ៍រួមដែលត្រូវបានចេញផ្សាយនៅថ្ងៃទី០៦ ខែមករា ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។ វាបានបង្ហាញពីការព្រួយបារម្ភរបស់ប្រទេសទាំង៣ ចំពោះការទាមទារដែនសមុទ្ររបស់ចិន នៅសមុទ្រចិនខាងត្បូង ហើយសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង “នឹងបន្តកិច្ចសហប្រតិបត្តិការសន្តិសុខ ដែនសមុទ្រត្រីភាគី និងការអនុវត្តច្បាប់ស្របតាមច្បាប់អន្តរជាតិ”។ ប្រទេសទាំង៣ ក៏បានអះអាងជាថ្មីថា សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប្រទេសចិនបានសម្រេចចិត្តដាក់ទណ្ឌកម្មលើក្រុមហ៊ុនឧស្សាហកម្មការពារជាតិចំនួន ៥របស់សហរដ្ឋអាមេរិក។ វាជារឿងកម្រមួយ ចំពោះការដាក់ទណ្ឌកម្មរបស់ចិនលើក្រុមហ៊ុនឧស្សាហកម្មការពារជាតិអាមេរិក បើទោះជាទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែយ៉ាប់យ៉ឺន និងការប្រឈាមមុខគ្នាកាន់តែខ្លាំងលើបញ្ហាភូមិសាស្រ្តនយោបាយក្ដី៕ ប្រែសម្រួល ឈូក បូរ៉ា
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញរួចហើយ ហើយនឹងបន្តបង្ហាញឱ្យឃើញយ៉ាងពេញលេញថា ការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ គឺជាវិធីត្រឹមត្រូវ សម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក ដើម្បីទទួលបានការរស់នៅជាមួយគ្នាជាប្រទេសសំខាន់ពីរ។ លោក ស៊ី បានលើកឡើងថា នោះគួរតែជាទិសដៅនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដែលធ្វើឡើងដោយប្រទេសចិន និងសហរដ្ឋអាមេរិកក្នុងយុគសម័យថ្មី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានាធិបតីចិន...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានផ្លាស់ប្តូរសារអបអរសាទរគ្នាទៅវិញទៅមកនៅថ្ងៃចន្ទនេះ ដើម្បីប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។ នៅក្នុងសាររបស់គាត់ លោក ស៊ី បានឲ្យដឹងថា ការបង្កើតទំនាក់ទំនងការទូតរវាងចិន និងសហរដ្ឋអាមេរិក គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី និងអន្តរជាតិ។ លោក ស៊ី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ Nikkei Asia បានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយដកស្រង់ទិន្នន័យបឋមពីសមាគមក្រុមហ៊ុនផលិតរថយន្តចិនហៅកាត់CAAM ថាប្រទេសចិនកំពុងស្ថិតនៅលើផ្លូវដើម្បីក្លាយជាអ្នកនាំចេញរថយន្តកំពូលរបស់ពិភពលោក នៅឆ្នាំនេះជាលើកដំបូងដែលមិនធ្លាប់មានពីមុនមក។ ស្ថិតិបង្ហាញថាប្រទេសនេះ បាននាំចេញរថយន្តចំនួន៤,៤១លានគ្រឿងចាប់ពីខែមករាដល់ខែវិច្ឆិកា កើនឡើង៥៨ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ដូច្នេះប្រទេសចិន បានវ៉ាដាច់អតីតអ្នកនាំចេញខ្លាំងជាងគេរបស់ពិភពលោកគឺប្រទេសជប៉ុន ដែលសរុបពេញមួយឆ្នាំត្រូវបានគេរំពឹងថានឹងមានប្រហែល ៤,៣ លានគ្រឿង។ គួរឲ្យដឹងដែរថាយោងតាមរបាយការណ៍ ពេលវេលាចុងក្រោយដែលជប៉ុនធ្លាក់ពីចំណាត់ថ្នាក់កំពូល គឺនៅឆ្នាំ២០១៦ដែលវាត្រូវបានវ៉ាដាច់ដោយប្រទេសអាល្លឺម៉ង់៕ ប្រែសម្រួល៖ស៊ុនលី
បរទេស ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនជាតិ លើកទី១៤ (NPC) បានបញ្ចប់សម័យប្រជុំលើកទី៧ របស់ខ្លួនកាលពីថ្ងៃសុក្រ នៅទីក្រុងប៉េកាំង ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំបិទនោះ គឺ សមាជិកសភាបានបោះឆ្នោត អនុម័តច្បាប់ក្រុមហ៊ុន ដែលបានកែសម្រួល...
ឆ្នាំនេះគឺជាខួបលើកទី៤៥ នៃការអនុវត្តគោលនយោបាយកំណែទម្រង់និងការបើក ចំហររបស់ប្រទេសចិន។ក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះ ប្រទេសចិនបានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ និងពីឬសគល់ក្នុងវិស័យសេដ្ឋកិច្ច នយោបាយ ជីវភាពរស់នៅរបស់ប្រជាជន និងការទូតជាដើម ហើយទទួលបានសមិទ្ធផលគ្រប់ជ្រុងជ្រោយនិងប្រកបដោយលក្ខណៈត្រួសត្រាយ។ អាចនិយាយបានថា ចាប់តាំងពីបានអនុវត្តគោលនយោបាយកំណែទម្រង់ និងការបើកចំហរមក ប្រទេសចិនបានកើតមានបម្រែបម្រួលដូចមេឃនិងដី ដែលមិនត្រឹមតែធ្វើឱ្យប្រជាជនចិនទទួលបាននូវអត្ថប្រយោជន៍ជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់នូវបទពិសោធន៍ជាឯកសារយោងដល់ការអភិវឌ្ឍរបស់ប្រទេសដទៃទៀត ក៏ដូចជាផ្តល់ផលប្រយោជន៍ជាច្រើនដល់សហគមន៍អន្តរជាតិផងដែរ។ ជាបឋម កំណែទម្រង់និងការបើកចំហរបាន កសាងមូលដ្ឋានគ្រឹះសម្រាប់ការងើបឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។ តាមរយៈការនាំចូលនូវយន្តការ សេដ្ឋកិច្ចទីផ្សារ ប្រទេសចិនបានក្លាយជាប្រទេសមួយដែលមានកម្លាំងសេដ្ឋកិច្ចជាក់ស្តែងយ៉ាងខ្លាំងក្លាដោយជោគជ័យ។GDPរបស់ប្រទេសចិនបានកើនឡើងពី៣៦.៧៩...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ទោះបីជាមានការប្រឆាំងរបស់ប្រទេសចិនក៏ដោយ ក៏សហរដ្ឋអាមេរិក បានអនុម័ត និងចុះហត្ថលេខាលើច្បាប់ ស្តីពីការអនុញ្ញាតការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ដែលមានខ្លឹមសារអវិជ្ជមានទាក់ទងនឹងប្រទេសចិន ហើយថាប្រទេសចិន បដិសេធយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរឿងនេះ ។ ជាការឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកនាំពាក្យលោកស្រី ម៉ៅ នីង បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ច្បាប់នេះជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ផ្សព្វផ្សាយការគាំទ្រយោធារបស់សហរដ្ឋអាមេរិក...
ថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៣លោកLi Qiang នាយករដ្ឋមន្រ្តីចិន និងលោក Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី ដែលកំពុងបំពេញទស្សកិច្ច នៅប្រទេសចិន បានធ្វើជាសហអធិបតី ក្នុងកិច្ចជំនួប តាមពេលកំណត់រវាងនាយករដ្ឋមន្ត្រី ចិន-រុស្ស៊ី លើកទី២៨ នៅវិមានសភា ប្រជាជន នៅទីក្រុងប៉េកាំង ។ លោកLi Qiangបានថ្លែងថា ភាគីចិនរីករាយរួម ជាមួយភាគីរុស្ស៊ី ដោយចាត់ទុកខួប...
ខែធ្នូឆ្នាំ ១៩៧៨ ប្រទេសចិន បានដាក់ចេញ នូវគោលនយោបាយដ៏សំខាន់បំផុតមួយ ដែលប្រកប ដោយអត្ថន័យ ដ៏ជ្រាលជ្រៅ ចំពោះការកែប្រែ ជោគវាសនា របស់ប្រទេសជាតិ គឺគោលនយោបាយ «កំណែទម្រង់និងបើកចំហ» ។ វាជារបត់ប្រវត្ថិសាស្ត្រ ដ៏អស្ចារ្យដែលដឹកនាំនាវាយក្ស នៃប្រទេសចិនឱ្យឆ្ពោះទៅរកការអភិវឌ្ឍ និងវិបុលភាព និងនាំឱ្យប្រទេសចិន តភ្ជាប់ជាមួយពិភពលោកជាថ្មីឡើងវិញ ។ ៤៥...