វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា ប្រទេសចិន ទំនងជានឹងមានក្បាលគ្រាប់ នុយក្លេអ៊ែរប្រតិបត្តិការច្រើនជាង ១០០០គ្រាប់នៅឆ្នាំ២០៣០ នៅពេលដែលប្រទេសនេះ ធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស និងធ្វើពិពិធកម្មសមត្ថភាពយោធារបស់ខ្លួន។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ស្តីពីអំណាចយោធារបស់ប្រទេសចិន នាយកដ្ឋានបានប៉ាន់ប្រមាណថា ចំនួននេះគឺលើសពី ៥០០គ្រាប់ រួចទៅហើយនៅក្នុងខែឧសភា ដោយកត់សម្គាល់ថា ល្បឿនគឺស្ថិតនៅលើផ្លូវដែល លើសពីការព្យាករណ៍ពីមុន។ មន្ត្រីការពារជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ការបង្កើនល្បឿននេះ “បង្កើនការព្រួយបារម្ភជាច្រើន”...
ថ្ងៃទី១៩ ខែតុលា តាមម៉ោងក្រុងប៉េកាំង កិច្ចប្រជុំលើកទី២៥នៃមហាសន្និបាតអង្គការ ទេសចរណ៍ពិភពលោកនៃអ.ស.ប.បានបើកសន្និសីទកាសែតនៅក្រុង samarkand ប្រទេសអ៊ូសប៊ែគីស្ថាន ដោយបានប្រកាសបញ្ជីឈ្មោះ ”ភូមិទេសចរណ៍ល្អបំផុត” ភូមិ Huangling ខេត្ត Jinagxi ភូមិXiajiang ខេត្តZhejiang ភូមិZhagana ខេត្តGansu និងភូមិZhujiawan ខេត្តShannxi ត្រូវបានដាក់បញ្ជូលក្នុងបញ្ជីឈ្មោះនោះ។ ក្នុងឆ្នាំនេះមានប្រទេសចំនួន ៦៣...
បរទេស៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្តីទីរបស់រដ្ឋាភិបាលនៃក្រុមតាលីបង់ ប្រទេសអាហ្គានីស្ថានលោក Haji Nooruddin Azizi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា រដ្ឋាភិបាលបានស្នើសុំសមាជិកភាព នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន (BRI) ហើយនឹងបញ្ជូនក្រុមបច្ចេកទេស ទៅទីក្រុងប៉េកាំងដើម្បីចរចានេះ។ ថ្មីនេះរដ្ឋាភិបាលក្រុងកាប៊ូល ក៏បានបញ្ជូនគណៈប្រតិភូ ទៅចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវនៅទីក្រុងប៉េកាំង ដែលបានបញ្ចប់កាលពីថ្ងៃពុធ។ អាហ្វហ្គានីស្ថានស្ថិតក្នុងចំណោមប្រទេសចំនួន៣៥ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីសេដ្ឋកិច្ចឌីជីថល...
ភ្នំពេញ ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកស្រីៗបណ្តាមេដឹកនាំ នៃប្រទេសដែលអញ្ជើញចូលរួម វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១៨ តុលានេះ បានអញ្ជើញទស្សនាសារមន្ទីរសិល្បៈ និងសិប្បកម្មចិន ។ ក្នុងឱកាសនៃការអញ្ជើញ អមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត...
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន
លទ្ធផលនៃការស្ទង់ប្រជាមតិដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈមចិន និងសកលវិទ្យាល័យប្រជាជនប្រទេសចិនចំពោះពិភលលោកទាំងមូល បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសដែលចូលរួមកសាង “ខ្សែក្រវាត់និងផ្លូវ”ចំនួន៩៣,៨%បានកោតសរសើរខ្ពស់ចំពោះសមិទ្ធផលនៃ “ខ្សែក្រវាត់និងផ្លូវ”។ ការស្ទង់ប្រជាមតិបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍នៃប្រទេស ដែលចូលរួមក្នុងសហការកសាង “ខ្សែក្រវាត់និងផ្លូវ”ចំនួន៩២.២%បានសម្គាល់ថា ១០ឆ្នាំកន្លងមក ហេដ្ឋរចនាសម្ព័ន្ធបុរេលក្ខណ្ឌសម្រាប់សម្រេចការអភិវឌ្ឍការតភ្ជាប់ផ្នែកហេដ្ឋរចនាសម្ព័ន្ធបាននាំមមកការលើកកម្ពស់និងកែលម្អយ៉ាងលេចធ្លោសម្រាប់ជីវភាពរបស់ប្រជាជន។ប្រតិបត្តិការរបស់ប្រទេសចិនក្នុងការកាត់បន្ថយ បំណុលរបស់ប្រទេសដែលចូលរួមកសាង “ខ្សែក្រវាត់និងផ្លូវ”ទទួលបានការកោតរសរសើរ ខ្ពស់របស់ពីអ្នកផ្តល់បទសម្ភាសន៍ ចំនួន៨៥%មកពីអ្នកផ្តល់បទសម្ភាសន៍នៃប្រទេសដែលចូលរួមកសាង “ខ្សែក្រវាត់និងផ្លូវ”ដោយពួកគេរំពឹងថា ប្រទេសខ្លួនអាចធ្វើកិច្ចសហប្រតិបត្តិការកាន់តែច្រើនជាមួយប្រទេសចិនក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”។ ការស្ទង់ប្រជាមតិទូទាំងពិភពលោកនេះមានអ្នកផ្តល់បទសម្ភាសន៍ចំនួន៣៨៥៧នាក់ មកពីប្រទេសចំនួន៣៥ ក្នុងនោះ...
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន
គម្រោងសាងសង់មួយចំនួនដូចជា ផ្លូវដែកចិន-ឡាវ ផ្លូវដែកល្បឿនលឿនពីក្រុងហ្សាកាតាដល់ក្រុងបានឌុង ផ្លូវដែកហុងគ្រី-ស៊ែប៊ី និងកំពង់ផែ Piraeus ជាដើមត្រូវបានសាងសង់រួចនិងដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុបបើកច្រកដឹកជញ្ជូនតាមផ្លូវគោកថ្មីចិន-អឺរ៉ុប បណ្តាញខ្សែផ្លូវនាវាចរណ៍អន្តរជាតិ នៃ “ការដឹកជញ្ជូនតាមនាវាចរណ៍ផ្លូវសូត្រ” ។ល។ ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានផ្តល់នូវការណែនាំខាងគំនិតទស្សនៈនិងផ្លូវអនុវត្តជាក់ស្តែងសម្រាប់ឱ្យប្រទេសនានាលើពិភពលោកដើរឆ្ពោះទៅកាន់ការអភិវឌ្ឍនិងវិបុលភាពរួម ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានចាត់ទុកស្តង់ដារខ្ពស់ និរន្តរភាពនិងការផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជនជាគោលដៅ ដែលទទួលបានសមិទ្ធផលយ៉ាងប្រាកដប្រជា ។ ពេលថ្មីៗចុងក្រោយនេះ...
ថ្ងៃទី១៣ ខែតុលា ពិធីសំណេះសំណាលដើម្បីអបអរសាទរខួបមួយឆ្នាំនៃការចាក់ផ្សាយកម្មវិធី«បទសម្ភាសន៍ជាមួយថ្នាក់ដឹកនាំ»របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកធ្វើនៅក្រុងប៉េកាំង ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើជាអធិបតីក្នុងពិធីនេះ ព្រមទាំងបានសំណេះសំណាលជាមួយតំណាងនៃស្ថាប័នពាក់ព័ន្ធបក្សនិងរដ្ឋ អ្នកជំនាញ បញ្ញវន្តនិងសមាជិកសំខាន់ នៃក្រុមផលិតកម្មវិធីដើម្បីផ្តល់គំនិតថ្មីដល់ការប្រកាន់ខ្ជាប់ឥរិយាបថត្រឹមត្រូវនិងច្នៃប្រឌិតថ្មីនៃកម្មវិធីយកបទសម្ភាសន៍នេះ ។ សូមបញ្ជាក់ថា កម្មវិធី« បទសម្ភាសន៍ជាមួយថ្នាក់ដឹកនាំ»បានចាប់ផ្តើមចាក់ផ្សាយមុននឹងបើកធ្វើសមាជបក្សកុម្មុយនីសចិនលើកទី២០ គិតរហូតដល់ខែ១០ឆ្នាំនេះ បានចាក់ផ្សាយកម្មវិធីសរុប៤៧ភាគ ដែលបានយកបទសម្ភាសន៍ជាមួយអ្នកនយោបាយសំខាន់ៗអន្តរជាតិចំនួន៤១រូប នៅទូទាំងពិភពលោក...
ពីរបីថ្ងៃមុន រថភ្លើងឈ្មោះ”ពិព័រណ៍នាំចូលចិនអន្តរជាតិនៃខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុប”ទីមួយដែលបានដឹកជញ្ជូនទំនិញសម្រាប់ដាក់តាំងនៅក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៦ បានទៅដល់ក្រុងសៀងហៃ ហើយតម្លៃសរុបនៃទំនិញទាំងនេះគឺ លើសពី ១៦ លានប្រាក់អឺរ៉ូ ។ នេះមានន័យថា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៦ ដែលអ្នកផងទាំងពួងរំពឹងទុកជាយូរមកហើយកាន់តែខិតចូលមកដល់ ហើយវានឹងបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន ។ តាមពិតទៅ ក្នុងបីត្រីមាសដើមឆ្នាំនេះ ដោយប្រឈមមុខនឹងបរិយាកាសខាងក្រៅដ៏ស្មុគស្មាញនិងតឹងរ៉ឹងព្រមនិងការលំបាកនិងបញ្ហាប្រឈមជាច្រើនក្នុងស្រុក ពាណិជ្ជកម្មជាមួយបរទេសនៃប្រទេសចិនបានបន្តរក្សានិន្នាការដំណើរការដោយនឹងនរដែលមានសភាពល្អប្រសើរនិងវិជ្ជមាន ។ តាមទិន្នន័យដែលរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី ១៣...