បរទេស ៖ អ្នកនាំពាក្យកងទ័ពរំដោះ ប្រជាជនចិន (PLA) លោក Shi Yi បាននិយាយ កាលពីថ្ងៃសៅរ៍ថា កងកម្លាំងប្រដាប់ អាវុធចិន បានអមដំណើរ ដោយសង្កេត មើលនាវាចម្បាំង អាមេរិកមួយគ្រឿង និងនាវចម្បាំងកាណាដា មួយគ្រឿង ដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយបន្ថែមថា ការអមដំណើរ និងឃ្លាំងមើលនេះ...
បរទេស៖ កាសែត Sunday Times បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា អ្នកស្រាវជ្រាវម្នាក់ដែលធ្វើការ ឱ្យសភាចក្រភពអង់គ្លេស និងបុរសទីពីរត្រូវបានចាប់ខ្លួនកាលពីខែមីនា ពីបទសង្ស័យថា បានធ្វើចារកម្ម (លួចយកការណ៍) ឱ្យប្រទេសចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកស្រាវជ្រាវត្រូវបានគេរាយការណ៍ថា បានធ្វើការលើគោលនយោបាយអន្តរជាតិ ហើយមានទំនាក់ទំនងជាមួយ “សមាជិកសភាជាន់ខ្ពស់...
កាលពីពេលថ្មីៗនេះ លោក Xi Jinping មេដឹកនាំកំពូលចិន បានចុះត្រួតពិនិត្យការងារតាមខេត្ត Heilongjiang ដែលស្ថិតនៅភាគឦសានប្រទេសចិន លោកបានឆ្លៀតឱកាសធ្វើជាអធិបតីន ក្នុងកិច្ចប្រជុំការងារនិងសំណេះសំណាលស្តីពីការស្តារតំបន់ភាគឦសានចិន ឡើងវិញដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី និងបានលើកឡើងនូវទិសដៅ មាគ៌ា និងមធ្យោបាយពាក់ព័ន្ធ។ តំបន់ភាគឦសានជាប្រភពឧស្សាហកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន និងជាមូលដ្ឋានឧស្សាហកម្មដ៏សំខាន់របស់ចិន ដែលផលិតស្បៀងអាហារលើសពីមួយភាគប្រាំនៃទិន្នផលសុរបទូទាំងប្រទេសចិនផង មានធនធានប្រេងកាតផង និងជាបង្អួចសំខាន់មួយសម្រាប់ការបើកទូលាយចំពោះពិភពខាងក្រៅរបស់ចិនផង។ ក៏ប៉ុន្តែ ចាប់ពីទស្សវត្សរ៍ឆ្នាំ១៩៩០...
ក្នុងអំឡុងពេល ចុះត្រួតពិនិត្យ ការងារ នៅខេត្ត Heilongjiang លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថា គួរតែក្តាប់ជាប់ នូវការកំណត់ យុទ្ធសាស្ត្រក្នុង ស្ថានការណ៍ទូទៅ នៃការអភិវឌ្ឍប្រទេសជាតិ ហើយខិតខំត្រួសត្រាយស្ថានការណ៍ថ្មី របស់ខេត្ត Heilongjiang ក្នុងការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ លោក Xi Jinping...
កាលពីខែកក្កដា ខែសីហាកន្លងទៅ ដែលជាអំឡុងពេលសម្បូរទឹកភ្លៀង ក្នុងប្រទេសចិន ឆ្នាំ២០២៣នេះ ខ្យល់ព្យុះបានឡើងដីគោក ជាញឹកញាប់ ដែលបានបណ្តាល ឱ្យតំបន់ភាគខាងជើងរបស់ចិន ទាំងមូលរង ផលប៉ះពាល់ ពីការធ្លាក់ភ្លៀងយ៉ាងខ្លាំង ។ គ្រោះទឹកជំនន់ បានបណ្តាល ឱ្យមានការខូចខាត យ៉ាងធ្ងន់ធ្ងរ ទាំងអាយុជីវិត និងទ្រព្យសម្បត្តិ ។ កាលពីខែសីហា ភូមិ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការចោទប្រកាន់ ដែលមិនមានការធានារបស់អាមេរិក ប្រឆាំងនឹងប្រទេសចិន នៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ហើយបានធ្វើការបង្ខូចទ្រង់ទ្រាយយ៉ាងធ្ងន់ធ្ងរ ចំពោះភាគីសហរដ្ឋអាមេរិក។ អ្នកនាំពាក្យរូបនេះបានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់ប្រតិភូសហរដ្ឋអាមេរិក នៅប្រទេសចិនលើកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង នៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ាកាលពីថ្ងៃព្រហស្បតិ៍។ អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា សំណួរតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ដែលមិនមានការជ្រៀតជ្រែកពីបរទេស ដោយចង្អុលបង្ហាញថា ការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺផ្តើមចេញពីសកម្មភាពផ្តាច់ខ្លួនសម្រាប់...
ប្រទេសចិន គឺ ជាប្រទេសបុរាណមួយ ដែលមានអរិយធម៌ ជាង5ពាន់ឆ្នាំមកហើយ ប្រវត្តិសាស្រ្តរបស់ប្រទេសចិន ភាគច្រើន ត្រូវបានកត់ត្រាដោយប៊ិច ទឹកខ្មៅ ក្រដាស និងចានដុសទឹកខ្មៅ ។ ប៊ិច ទឹកខ្មៅ ក្រដាស និង ចានដុសទឹកមឹក ត្រូវបានគេស្គាល់ថា ជាទ្រព្យទាំងបួន ក្នុងបន្ទប់សិក្សា ។ អ្វីដែលយើងចង់ណែនាំថ្ងៃនេះ...
ហ្សាកាតា៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីចិនលោក Li Qiang លុបចោលការហាមឃាត់ការនាំចូលរបស់ទីក្រុងប៉េកាំង លើអាហារសមុទ្រជប៉ុន ខណៈដែលភាពតានតឹងនៅតែបន្តកើតមានរវាងប្រទេសទាំងពីរជុំវិញការបញ្ចេញទឹកវិទ្យុសកម្ម ដែលបានព្យាបាលពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលខូចចូលទៅក្នុងសមុទ្រ។ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង មេដឹកនាំបានធ្វើការសន្ទនាខ្លីមួយក្នុងទីក្រុងហ្សាកាតា ជាកន្លែងដែលពួកគេកំពុងចូលរួមកិច្ចប្រជុំទាក់ទងនឹងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃអង្គារ។ លោក គីស៊ីដា ក៏បានប្រាប់លោក...
ប៉េកាំង៖ បញ្ជីនៃគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិន សម្រាប់កិច្ចប្រជុំកំពូលទាក់ទងនឹងអាស៊ាន បានឱ្យដឹងថា ប្រទេសចិន បានស្នើឱ្យពន្លឿនការចរចាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ និងខិតខំបញ្ចប់ការចរចានៅឆ្នាំ២០២៤។ បញ្ជីនេះមានគំនិតផ្តួចផ្តើមសរុបចំនួន ៣៩ សម្រាប់កិច្ចប្រជុំកំពូលចិន-អាស៊ាន លើកទី២៦ កិច្ចប្រជុំកំពូលអាស៊ានបូក៣ លើកទី២៦ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៨ ដែលត្រូវបានគេរំពឹងថា នឹងបង្កើតលទ្ធផលជាផ្លែផ្កា។ យោងតាមបញ្ជីនេះ ប្រទេសចិន នឹងជំរុញកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមករវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ...
បរទេស៖ កាសែតរុស្សី RT បានសរសេរកាលពីថ្ងៃពុធថារដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាឱ្យមន្ត្រីដែលធ្វើការឱ្យទីភ្នាក់ងាររដ្ឋាភិបាលកណ្តាល ឱ្យបញ្ឈប់ការប្រើប្រាស់ទូរស័ព្ទ iPhone ឬឧបករណ៍បរទេសផ្សេងទៀតសម្រាប់ការងារ ឬយកចូលទៅក្នុងការិយាល័យក្តី។ បុគ្គលិករដ្ឋាភិបាលជាច្រើននាក់បានប្រាប់ក្រុមអ្នកយកព័ត៌មានថាពួកគេត្រូវបានផ្តល់ការណែនាំទាំងនេះ ពីសំណាក់ថ្នាក់លើក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះទាំងតាមរយៈក្រុមការងារជជែកនៅកន្លែងធ្វើការ និងការប្រជុំដោយផ្ទាល់ក្តី។ អស់រយៈពេលជាច្រើនខែកន្លងមកហើយដែលមន្ត្រីរដ្ឋាភិបាល នៅទីភ្នាក់ងារមួយចំនួនត្រូវបានហាមឃាត់រួចហើយពីការប្រើប្រាស់ទូរស័ព្ទ iPhone ប៉ុន្តែការប្រកាសរារាំងលើកនេះត្រូវបានគេមើលឃើញថា ហាក់ដូចជាបានពង្រីកយ៉ាងខ្លាំងហើយ អាចមានលទ្ធភាពទៅជាការដាក់បញ្ចូលក្នុងគោលនយោបាយតែម្តង។ គួរឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះទាំងក្រុមហ៊ុន Apple និងការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន នៅមិនទាន់មានអ្នកណាម្នាក់...