ប៉េកាំង៖ ប្រទេសចិន បានស្តីបន្ទោស “ការបង្កហេតុ” របស់សហរដ្ឋអាមេរិក សម្រាប់ឧប្បត្តិហេតុ ដែលយន្តហោះចិន បានឆ្លងកាត់នៅពីមុខ យន្តហោះស៊ើបការណ៍អាមេរិក នៅលើសមុទ្រចិនខាងត្បូង។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងថ្ងៃពុធនេះថា “ការបញ្ជូននាវា និងយន្តហោះរយៈពេលវែង និងញឹកញាប់របស់សហរដ្ឋអាមេរិក ដើម្បីធ្វើការត្រួតពិនិត្យ យ៉ាងជិតស្និទ្ធលើប្រទេសចិន ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពជាតិ និងសន្តិសុខរបស់ប្រទេសចិន”...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បំពេញការប្តេជ្ញាចិត្តរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវអនុសញ្ញាអាវុធគីមី (CWC) ដោយចាត់វិធានការជាក់ស្តែង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសចិន បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ ខណៈដែលថ្លែងទៅកាន់ការអះអាង របស់សហរដ្ឋអាមេរិក ចំពោះការបំផ្លាញឃ្លាំងស្តុកអាវុធគីមី របស់ខ្លួន នៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ។...
ប៉េកាំង ៖ ចំណាត់ការ របស់សហរដ្ឋអាមេរិក ក្នុងការដាក់ស្លាកប្រទេសចិន សម្រាប់ការប្រព្រឹត្ត “ការបង្ខិតបង្ខំសេដ្ឋកិច្ច” កំពុងធ្វើឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាកូរ៉េខាងត្បូង ស្ថិតក្នុងស្ថានភាពឆ្គងមួយ នៅពេលនិយាយអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្ម តារបស់ចិនជាមួយប្រទេសចិន។ សេដ្ឋកិច្ចរបស់ពួកគេអាចប្រឈមនឹងហានិភ័យសំខាន់ៗ ប្រសិនបើពួកគេមិនអនុវត្តវិធីសាស្រ្តជាក់ស្តែង ចំពោះបញ្ហាលំបាកទាំងនោះ។ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក...
ជាទស្សនវិជ្ជារបស់ចិន ដែលបានផ្តួចផ្តើម កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ដោយលោក Xi Jinping ប្រធានរដ្ឋចិន នោះគឺ «កិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ» ដែលវាជាយុទ្ធសាស្ត្រដ៏សំខាន់ នៅក្នុងគតិបណ្ឌិតចិនរួម ជាមួយនឹងទស្សនវិស័យ ជាសកលយ៉ាង ទូលំទូលាយ ហើយបានរចនាប្លង់មេ សម្រាប់ការអភិវឌ្ឍសន្តិភាព និងកសាងពិភពលោក ដោះស្រាយក្នុងការប្រឈមមុខ...
មហាសន្និបាត នៃអង្គការសុខភាពពិភពលោក លើកទី៧៦ កំពុងបើកធ្វើនៅក្រុងហ្សឺណែវ តំណាងចិន បានបញ្ចេញមតិ អំពីបញ្ហាបង្ហូរទឹកសំណល់ នុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនីដើរ ដោយថាមពលនុយក្លអ៊ែរ Fukushima ទៅក្នុង សមុទ្រនៅថ្ងៃទី២៧ ខែឧសភាថា ភាគីចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះភាគីជប៉ុន ដែលសម្រេចចិត្តបង្ហូរ ទឹកសំណល់ នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរ ដោយថាមពលនុយក្លអ៊ែរFukushima ទៅក្នុងសមុទ្រ ដោយឯកតោភាគី...
ប៉េកាំង៖ បន្ទាប់ពីបញ្ចប់សមយុទ្ធយោធារួមជាមួយឡាវ រដ្ឋាភិបាលចិន គ្រោងនឹងធ្វើសមយុទ្ធពហុជាតិជាមួយប្រទេសអាស៊ីអាគ្នេយ៍ បន្ដទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។ ក្រុមអ្នកវិភាគបានឲ្យដឹងថា អន្តរកម្មបរទេសដ៏ខ្លាំងក្លា របស់កងទ័ពរំដោះប្រជាជនចិន (PLA) បម្រើដល់ការជំរុញកិច្ចសហប្រតិបត្តិការ បង្កើនការជឿទុកចិត្ត និងការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដែលជាការផ្ទុយស្រឡះពីសមយុទ្ធយោធារួមគ្នាដែលដឹកនាំដោយសហរដ្ឋអាមេរិក ដែលបង្ហាញពីការប្រឈមមុខដាក់គ្នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ គណៈប្រតិភូយោធាមកពីប្រទេសចិន កម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ នាវារបស់ចិនចំនួន៣ រួមទាំងនាវាផ្ទុកយន្តហោះ ឈ្មោះ Shandong បានធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្រ កោះតៃវ៉ាន់ ដែលអ្នកជំនាញម្នាក់បានឲ្យដឹងថា នេះជាការបង្ហាញឲ្យឃើញពីភាព “មិនធម្មតា” នៃកម្លាំងយោធារបស់ក្រុងប៉េកាំង នៅក្នុងអំឡុងពេលនៃភាពតានតឹងដ៏យូរ ។...
កោះតៃវ៉ាន់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ថា ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបភ្លោះ Tianhui-6 ដោយជោគជ័យ នៅម៉ោង៦និង៤១នាទីព្រឹកថ្ងៃសុក្រ ដោយបានបាញ់ចេញ ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប តៃយួន ក្នុងខេត្ត សានស៊ី ភាគខាងជើងនៃប្រទេសចិន ។ផ្កាយរណបភ្លោះ Tianhui-6 A និង Tianhui-6...
កាលពីថ្ងៃទី ២៥ ខែឧសភា លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានជួបពិភាក្សាការងារ ជាមួយលោកស្រី Raimondo រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃអង្គការសេដ្ឋកិច្ច និងពាណិជ្ជកម្ម អាស៊ីប៉ាស៊ីហ្វិក នៅសហរដ្ឋអាមេរិក ។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរ ប្រកបដោយភាពស្មោះត្រង់...
បរទេស៖ប្រទេសចិនកាលពីថ្ងៃម្សិលមិញនេះ បានធ្វើការអំពាវនាវឲ្យប្រទេសជប៉ុន ក្នុងការបង្ហាញសកម្មភាពទទួលខុសត្រូវឲ្យបានច្បាស់លាស់ជាងនេះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងតូក្យូបានអះអាងថា ខ្លួនកំពុងពិភាក្សាជាមួយនឹងអង្គការណាតូដើម្បីរៀបចំការិយាល័យ សម្របសម្រួលតំណាងមួយនៅក្នងដែនដីរបស់ខ្លួន។ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោកស្រី Mao Ning បាននិយាយថាអង្គការណាតូគួរតែរក្សាឥទ្ធិពលរបស់ខ្លួន នៅក្នុងដែនកំណត់របស់ខ្លួនជាជាងការពង្រីក វត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ី។ លោកស្រីបានបន្តទៀតថា៖ណាតូអះអាងថា ខ្លួនគឺជាអង្គការក្នុងតំបន់ ដូច្នេះណាតូមិនគួរពង្រីកលទ្ធភាពភូមិសាស្ត្រនយោបាយរបស់ខ្លួនឡើយហើយ អាស៊ីប៉ាស៊ីហ្វិកមិនស្វាគមន៍ការប្រឈមមុខដាក់គ្នាក្នុងប្លុក ឬប្លុកយោធាបែបនេះនោះទេ។ ទោះបីជាយ៉ាងណាក្តីនៅមិនច្បាស់លាស់នៅឡើយទេថា ការិយាល័យនៅក្នុងប្រទេសជប៉ុនអាចបម្រើតួនាទីអ្វីនោះទេ ប៉ុន្តែប្រភពដែលត្រូវបានដកស្រង់ដោយហាង...