ព័ត៌មានជាតិ
ចំណាត់ការនានារបស់ អាជ្ញាធរកម្ពុជា គឺស្របទៅនឹងច្បាប់ និងមានលក្ខណៈសមាមាត្រ
ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានបដិសេធចោលទាំងស្រុងនូវការលើកឡើងដោយគ្មានទំនួលខុសត្រូវនិងបង្កការភ័ន្តច្រឡំ ផ្អែកលើព័ត៌មានជ្រើសរើសតែមួយជ្រុង និងពុំបានផ្ទៀងផ្ទាត់ត្រឹមត្រូវ របស់អ្នក រាយការណ៍ពិសេសចំនួនបួនរូប ពាក់ព័ន្ធការអនុវត្តច្បាប់ ទៅលើសកម្មភាពកូដកម្មខុសច្បាប់ដែលបានអូសបន្លាយជាច្រើនសប្ដាហ៍ នៅកម្ពុជា។ យោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានរំលេចនូវតថភាពមួយចំនួនដូចខាងក្រោម៖ ទី១-អ្នករាយការណ៍ពិសេស បាននិយាយយោងអំពីសិទ្ធិធ្វើកូដកម្ម ក៏ប៉ុន្តែពុំបានលើកឡើងទាល់ តែសោះអំពីលក្ខខណ្ឌតម្រូវចាំបាច់នានាដែលត្រូវបំពេញ...