ព័ត៌មានអន្តរជាតិ
Update៖ ចំនួនអ្នកស្លាប់ជនជាត់ប៉ាឡេស្ទីន កើនឡើងដល់ ១៩,៤៥៣នាក់នៅតំបន់ហ្គាហ្សា
ហ្គាហ្សា៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនបានកើនឡើងដល់ ១៩,៤៥៣នាក់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីការផ្ទុះឡើងនៃជម្លោះក្រុមហាម៉ាស-អ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា។ អ្នកនាំពាក្យក្រសួងលោក Ashraf al-Qedra បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បូងថា ប្រជាជនប៉ាឡេស្ទីនចំនួន ៥២,២៨៦ នាក់បានរងរបួសដោយសារការវាយប្រហារតាមអាកាស និងកាំភ្លើងធំរបស់អ៊ីស្រាអែល ចាប់តាំងពីជម្លោះបានចាប់ផ្តើម។ លោកបានបន្ថែមថា មានតម្រូវការជាបន្ទាន់ក្នុងការជម្លៀសអ្នករបួសចំនួន ៥០០០នាក់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីពួកគេអាចទទួលការព្យាបាលនៅខាងក្រៅក្របខណ្ឌប៉ាឡេស្ទីន។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា ស្ថានភាពសុខភាព...