ព័ត៌មានជាតិ
កម្ពុជា-អូស្រា្តលី ដាក់ឱ្យប្រើពូជស្រូវក្រអូបថ្មីចំប៉ីស៧០ បន្ទាប់ពីឆ្លងកាត់ពិសោធន៍ ៨០កន្លែង
ភ្នំពេញ៖ ពូជស្រូវចំប៉ីស៧០ មានវត្តមានជាផ្លូវការ បន្ទាប់ពីប្រើពេលអស់៩ឆ្នាំ ក្នុងការស្រាវជ្រាវ និងឆ្លងកាត់ការធ្វើពិសោធន៍ នៅលើស្រែកសិករ ចំនួន៨០កន្លែង។ យោងតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងកសិកម្ម និងស្ថានទូតអូស្ត្រាលី នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា «ពូជស្រូវចំប៉ីស៧០ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ជិតមួយទសវត្សរ៍ រវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា (CARDI)...