ព័ត៌មានជាតិ
ស្រីៗមុនយកប្តី ត្រូវជឿលើខែឆ្នាំ ឬយកប្តី តាមច្បាប់ក្រមង៉ុយ?
កវីមានប្រជាប្រិយនៃកាព្យខ្មែរ ដែលនៅតែមានឈ្មោះល្បីល្បាញ ក្នុងស្រទាប់មហាជននោះ ត្រូវគេស្គាល់ថា ជាកវីក្រមង៉ុយ។ លោកត្រូវអ្នកសិក្សាអក្សរសិល្ប៍ ចាត់ទុកថាជាអ្នកប្រាជ្ញមួយផង ដ្បិតថាគ្រប់មាត់ គ្រប់សម្ដីនៃឃ្លាកាព្យរបស់លោក បានទូន្មានប្រៀនប្រដៅ ពន្យល់មនុស្សឱ្យប្រកាន់យកនូវសច្ចភាព ជឿជាក់លើខ្លួនឯង និងត្រូវចេះពិចារណាឱ្យ បានល្អិតល្អន់មុននឹងធ្វើអ្វីមួយ។ ជាក់ស្ដែងក្នុងច្បាប់ល្បើកថ្មី និពន្ធក្នុងឆ្នាំ១៩២២ ពីល្បះ ៧៨ ដល់ ល្បះ៨២ លោកបានណែនាំឱ្យកូនខ្មែរចេះរើស រកគូស្រករប្រកបដោយភាពឈ្លាសវៃ...