ព័ត៌មានជាតិ
វិសោធនកម្មរដ្ឋធម្មុញ្ញមាត្រា៣៣ ដែលបើកផ្លូវឱ្យមានការដកសញ្ជាតិ ត្រូវបានព្រះមហាក្សត្រ ប្រកាសជាផ្លូវការ
ភ្នំពេញ៖ ព្រះករុណា សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្ថលេខា ប្រកាសដាក់ច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា៣៣ជាផ្លូវការ កាលពីថ្ងៃទី១៥ខែកក្កដា គឺមួយថ្ងៃ បន្ទាប់ពីព្រឹទ្ធសភា បានអនុម័តច្បាប់នេះ។ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញដែលរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ហើយព្រឹទ្ធសភាបានពិនិត្យកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ មានសេចក្តីទាំងស្រុងដូចតទៅ៖ ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយ...