ព័ត៌មានជាតិ
រដ្ឋសភា កំណត់ថ្ងៃ១១ កក្កដា ប្រជុំអនុម័តវិសោធនកម្មច្បាប់ដកសញ្ជាតិលើពលរដ្ឋខ្មែរ គុបគិតជាមួយបរទេសបំផ្លាញខ្មែរ
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំលើកទី៤ នីតិកាលទី៧ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា៣៣ ក្នុងការបើកផ្លូវអនុញ្ញាតឲ្យរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ និងប្រជាពលរដ្ឋខ្មែរដោយគុបគិតជាមួយបរទេស។ ការកំណត់កិច្ចប្រជុំនេះ ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេច...