ព័ត៌មានជាតិ
ថ្ងៃស្អែក ព្រឹទ្ធសភាបើកសម័យប្រជុំ លើសេចក្តីព្រាង ច្បាប់វិសោធនកម្ម រដ្ឋធម្មនុញ្ញ
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានរៀបប្រជុំក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក ក៏កំណត់យកថ្ងៃទី៥ សីហា ស្អែកនេះ បើកសម័យប្រជុំលើកទី៩ នីតិកាលទី៤ លើសេចក្តីព្រាងច្បាប់វិសោធនកម្ម រដ្ឋធម្មនុញ្ញលើកទី១០ និងរបៀបវារៈចំនួន៤ផ្សេងទៀត ។...