Covid-19
ព្រឹកនេះក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល ជួបពិភាក្សាគ្នាពិនិត្យកែសម្រួល អនុក្រឹត្យស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាល ជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល នឹងជួបពិភាក្សាគ្នានៅព្រឹកនេះ ពាក់ព័ន្ធនឹងការពិនិត្យកែសម្រួលអនុក្រឹត្យ ស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាល ជាអន្តរជាតិនៃជម្ងឺនៅតាមច្រកចេញចូល ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែង នៃការរីករាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ។