ព័ត៌មានជាតិ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញសេចក្ដីបំភ្លឺ ពាក់ព័ន្ធ ការតែងតាំងនាយរងប៉ុសិ៍ តាមច្រកទ្វាអន្តរជាតិ
ភ្នំពេញ៖ អ្នកនាំពាក្យ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ដោយបានឱ្យដឹងថា ការតែងតាំងនាយរងប៉ុសិ៍ ច្រកទ្វាអន្តរជាតិគ្រប់ប្រភេទ គឺជាសមត្ថកិច្ច របស់អគ្គនាយកនៃអគ្គនាយកអន្តោប្រវេសន៍ ឬដោយប្រកាសរបស់ក្រសួងមហាផ្ទៃ។ ក្នុងន័យនេះ ក្នុងអំឡុងពេលដែល ឧត្តមសេនីយ៍ឯក សុខ វាសនា ស្ថិតក្នុងតួនាទី ជាអគ្គនាយករងអន្តោប្រវេសន៍ លោកទទួលជួយលើការងារដ្ឋការ និងការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាសាស្រ្ត អន្តោប្រវេសន៍ ដោយពុំមានសិទ្ធ ក្នុងការតែងតាំង...