ព័ត៌មានជាតិ
ម្តាយអ្នកគ្រូ ឆន ណារី បញ្ជាក់ថាកូនខ្លួន ពិតជាស្លាប់ដោយជំងឺ រលាកស្រោមខួរ ប្រាកដមែន មិនមែនចាក់វ៉ាក់សាំង កូវីដ១៩ទេ (Video)
ភ្នំពេញ ៖ ស្រី្តវ័យកណ្តាលដែលជាម្តាយរបស់អ្នកគ្រូ ឈ្មោះឆន ណារី បានបញ្ជាក់យ៉ាងលាស់ថា កូនខ្លូនពិតជាបានទទួលមរណភាពកាលពីថ្ងៃ១៦ កុម្ភៈ ដោយសារជំងឺរលាកស្រោមខួរប្រាកដមែន មិនមែនស្លាប់ដោយសារការចាក់វ៉ាក់សាំងកូវីដ១៩ឈ្មោះស៊ីណូហ្វាមទេ ។ បើតាមការរៀបរាប់របស់ស្រ្តីជាម្តាយតាមរយៈវិដេអូជាង១នាទី គឺអ្នកស្រីអះអាងថា កូនស្រីឈឺដោយសាររលាកស្រោមខួរក្បាលដ៏ធ្ងន់ធ្ងរ ហើយក៏បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែដោយសារអាការៈធ្ងន់ធ្ងរពេកក៏បានទទួលមរណៈភាព។ អ្នកស្រីបន្តថា “មានគេថា កូនខ្ញុំស្លាប់ដោយការចាក់វ៉ាក់សាំងកូវីដ១៩ឈ្មោះស៊ីណូហ្វាម តែកូនខ្ញុំមិនបានចាក់វ៉ាក់សាំងស៊ីណូហ្វាម១៩ដូចគេថាទេ ។កូនខ្ញុំពិតជាស្លាប់ដោយជំងឺរលាកស្រោមខួរដ៏ធ្ងន់ធ្ងរ”។ អ្នកស្រីក៏បានស្នើឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកផ្សព្វផ្សាយបំផុសបំផុលពេញផ្ទៃប្រទេសថា...