ព័ត៌មានជាតិ
ឃុំខ្លួនជំនួយការ លោកឧកញ៉ាម្នាក់ ពាក់ព័ន្ធនឹងការឆរបោកប្រាក់ ជាង២១ម៉ឺនដុល្លារអាមេរិក
ភ្នំពេញ ៖ បុរសសង្ស័យម្នាក់ ដែលជាជំនួយការផ្ទាល់ លោកឧកញ៉ា ត្រូវបាន ចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃ ទី ២៧ ខែ មិថុនា ឆ្នាំ ២០២២នេះ សម្រេចចាប់ខ្លួន និងបញ្ជូនខ្លួនទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់...